ញាក់សាច់! រថយន្តដេញបុក អ្នកជិះកង់ លទ្ធផលចុងក្រោយ…? (មានវីដេអូ)

អង់គ្លេស៖ វីដេអូឃ្លីបមួយ ថតបានដោយកាម៉េរាក្នុងឡាន របស់អ្នកដំណើរម្នាក់ទៀត ដែលបង្ហាញពីសកម្មភាពរបស់រថយន្ត បង្កហេតុមួយគ្រឿង មានបំណងគិតទុកជាមុន ជិះបំបុកបុរសជិះកង់ម្នាក់ តែជាលទ្ធផល មិនទទួលរងគ្រោះថ្នាក់ធំដុំអ្វីឡើយ។

នៅក្នុងវីដេអូឃ្លីបនោះផងដែរ គេឃើញថាបុរសរងគ្រោះមាន ពាក់មួកខ្មៅ អាវក្រៅពណ៌ប្រផេះ ជាមួយខោជើងវែងពណ៌ខ្មៅ ជិះកង់នៅចិញ្ចើមផ្លូវខាងលើ ក្នុងទិសដៅផ្ទុយគ្នាជាមួយរថយន្តបង្កហេតុ ស្ថិតតាមបណ្តោយផ្លូវ Cippenham ជាយក្រុង Slough នៃតំបន់ទីប្រជុំជន Berkshire ចក្រភពអង់គ្លេស។

រថយន្តបង្កហេតុដែលគេមើលឃើញ ថាមានចេតនាពិតប្រាកដនោះ បានជិះបំបុកបុរសរងគ្រោះ ដែលជាអ្នកជិះកង់ តែជាលទ្ធផលបុរសរងគ្រោះ បានដឹងខ្លួនមុន ហក់ចុះពីលើកង់ ខ្ទាតបុកទៅនឹងរថយន្តមួយគ្រឿងទៀត ដែលចតទុកចោល តែមិនមានបញ្ហាអ្វីធ្ងន់ធ្ងរឡើយ។ ភ្លាមៗនោះដែរ បុរសរងគ្រោះ​ បានក្រោកឡើងជាមួយអាវុធ ដែលមើលទៅទំនងជាដែកតូចមួយ រួចស្ទុះទៅវាយទម្លុះកញ្ចក់ខាងក្រោយនៃរថយន្តបង្កហេតុតែម្តង បណ្តាលឲ្យបែកខ្ទេចខ្ទី មុនពេលរថយន្តនោះ ដាក់មេប្រូចបាត់ទៅ។

គួរបញ្ជាក់ដែរថា ហេតុការណ៍មួយនេះ អាចទំនងជា ការសងសឹកមួយរបស់ភាគីខាងរថយន្ត ប៉ុន្តែយ៉ាងណាមិញ គេក៏មិនទាន់ដឹងច្បាស់ ថាបណ្តាលមកពីមូលហេតុអ្វីពិតប្រាកដដែរ៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត