​វិធី “​សម្រក​ទម្ងន់​” បាន​រហ័ស និង​មិន​ប៉ះពាល់​ សុខភាព​

​វិធី “​សម្រក​ទម្ងន់​” បាន​រហ័ស និង​មិន​ប៉ះពាល់​ សុខភាព​

ជាតិខ្លាញ់ រង់ចាំតែទទួលកំហុសជានិច្ច គឺថា មនុស្សធាត់ ចង់ស្គម រីឯមនុស្សស្គម ចង់ធាត់។ អញ្ចឹង បើអ្នកធាត់ខ្លាំង គួរដោះស្រាយបែបណា ដើម្បីសម្រកទម្ងន់ យ៉ាងមានប្រសិទ្ធភាព ហើយមិនប៉ះពាល់ ដល់សុខភាពទៀតនោះ? គ្មានអ្វីក្រៅពីរបបអាហារ និងការហាត់ប្រាណនោះទេ ដែលជាជម្រើសត្រឹមត្រូវ ក្នុងការដុតបំផ្លាញជាតិខ្លាញ់ និងសម្រកទម្ងន់ បានដោយសុវត្ថិភាព។

បង្កើនការញ៉ាំប្រូតេអ៊ីន
ការញ៉ាំប្រូតេអ៊ីន ១ ក្រាម សម្រាប់ទម្ងន់រាងកាយ ០.៤៥ គីឡូក្រាម គឺជាជម្រើសត្រឹមត្រូវ។ ការញ៉ាំជាតិសាច់ អាចបង្កើនសាច់ដុំរាងកាយ ប៉ុន្តែ វាក៏ម្ចាត់ជាតិខ្លាញ់ បានច្រើនផងដែរ។

ផឹកទឹកត្រជាក់ៗ
ការសិក្សាបានបង្ហាញថា ការញ៉ាំទឹកត្រជាក់ ២ ពែង អាចបង្កើនចលនារំលាយអាហារ បានដល់ទៅ ៣០ ភាគរយ ដែលវាជារឿងល្អ សម្រាប់ការសម្រកទម្ងន់។

ញ៉ាំស៊ុត
ការញ៉ាំស៊ុតជារៀងរាល់ថ្ងៃ អាចកម្ចាត់ជាតិខ្លាញ់ ចេញពីរាងកាយបាន ដោយបន្តិចម្តងៗ។

ញ៉ាំផលិតផលទឹកដោះគោ
ផលិតផលទឹកដោះគោ សម្បូរជាតិកាល់ស្យូម ដែលវាក៏ជួយ សម្រកទម្ងន់ដែរ ជាពិសេស នៅក្បាលពោះ។

ញ៉ាំផ្លែប៉ោម
នរណាក៏ដឹងដែរថា ផ្លែប៉ោម មានសារធាតុ polyphenols ដែលបង្កើនសុខភាពសាច់ដុំ និងសម្រកទម្ងន់ ជាពិសេស នៅក្បាលពោះ។

ញ៉ាំអាហារហឺរ
ម្ទេស ម្រេច និងអាហារហឺរ មានសារធាតុ capsaicin ដែលវាអាចជួយបង្កើន អត្រានៃការដុតកាឡូរី។ ការសិក្សាក៏បានបង្ហាញដែរថា capsaicin ជួយបង្កើនការដុតកាឡូរី អំឡុងពេលហាត់ប្រាណ។

ហាត់ប្រាណជារៀងរាល់ថ្ងៃ
គ្មានអ្វី ល្អជាងការហាត់ប្រាណឡើយ ពីព្រោះ វាអាចសម្រកទម្ងន់ ដោយសុវត្ថិភាពបំផុត។

តែបៃតង
តែបៃតង អាចជួយបញ្ចុះគីឡូ ដោយសន្សឹមៗ៕

ប្រភព www.health.com.kh