G.E.M ត្រូវគេបាញ់ថា ស្លៀកខោទឹកនោម ឡើងច្រៀង

តារាចម្រៀងចិនវ័យ២៤ឆ្នាំ G.E.M កាលពីថ្មីៗនេះបានចូលរួមកម្មវិធី QQ Music Awards នៅទីក្រុង Shenzhen ប្រទេសចិន បានទទួលពានជាតារាចម្រៀងល្អបំផុត ក្នុងតំបន់ហុងកុង និងតៃវ៉ាន់ និងពានអាល់ប៊ុមល្អបំផុត។

G.E.M ត្រូវគេបាញ់ថា ស្លៀកខោទឹកនោម ឡើងច្រៀងប៉ុន្តែមិនមែនជោគជ័យនេះរបស់នាងដែលធ្វើឱ្យមានការនិយាយតគ្នាកាន់តែច្រើននោះ គឺសម្លៀកបំពាក់មួយឈុតរបស់នាងទៅវិញទេ។ មួយឈុតដែលធ្វើឱ្យ G.E.M ទទួលបានពាក្យបាញ់ចំៗពីអ្នកប្រើប្រាស់អ៊ីនធើណិតគឺ នាងបានពាក់អាវរោមសត្វពណ៌លឿងភ្លឺផ្លេកៗ និងមានអាវទ្រនាប់ពណ៌ស្វាយពីក្នុង រួមជាមួយខោខ្លីដ៏សិចស៊ីមួយផង។ គួរឱ្យសោកស្ដាយ រូបភាពដែលគិតថាគួរតែទាក់ទាញរបស់នាង បែរជាត្រូវអ្នកលេងអ៊ីនធើណិតចំអកថា នាងស្លៀកខោទឹកនោមឡើងឆាកទៅវិញ។

G.E.M ត្រូវគេបាញ់ថា ស្លៀកខោទឹកនោម ឡើងច្រៀង

G.E.M ត្រូវគេបាញ់ថា ស្លៀកខោទឹកនោម ឡើងច្រៀង
អ្នកប្រើអ៊ីនធើណិតម្នាក់បានសរសេរពីក្រោមរូបរបស់ G.E.M ថា “អ្នកគិតថាខ្លួនឯងជា Taylor Swift ឬយ៉ាងម៉េច?” ប៉ុន្តែវាមិនមែនជាលើកមួយទេសម្រាប់ G.E.M ដែលទទួលបានពាក្យរិះគន់ចំពោះរូបភាពរបស់នាង។ នាងតែងត្រូវគេបាញ់ចំៗចំពោះការស្លៀកពាក់យ៉ាប់ៗ ប្លែកៗពីគេនោះស្ទើរតែក្លាយជាទម្លាប់ទៅហើយ៕
ប្រភព៖ សប្បាយ