សាន់ឆាយបង្ហាញ រូបភាពមិនគួរ ឱ្យជឿរបស់កូនក្នុងផ្ទៃ

តារាសម្ដែងតៃវ៉ាន់ អ្នកនាងសាន់ឆាយ បានផ្ដល់កំណើតកូនស្រី ដំបូងនៅឆ្នាំ២០១៤ ហើយនៅឆ្នាំមុននេះ នាងក៏មានផ្ទៃពោះកូនបន្ទាប់ ដែលនាងអះអាងថាជាឆ្នាំ សម្រាប់យកកូនប្រុសម្ដង។

សាន់ឆាយបង្ហាញ រូបភាពមិនគួរ ឱ្យជឿរបស់កូនក្នុងផ្ទៃ

កាលពីប៉ុន្មានថ្ងៃមុននេះ តារាស្រីដែលមានឈ្មោះដើមថា Barbie Hsu បានចែករំលែករូបភាពកូន ក្នុងផ្ទៃរបស់នាងដោយការពិនិត្យ អេកូជាមួយអ្នកគាំទ្រ ដោយបង្ហាញចំណុចអស្ចារ្យនៃសកម្មភាព គភ៌របស់នាង។ ក្នុងរូបភាពនោះ មើលតាមរង្វង់ក្រហម ដែលបានគូស គេឃើញគភ៌ក្នុងផ្ទៃនាងដូចជា កំពុងលើកមេដៃឡើងលើ។

សាន់ឆាយបង្ហាញ រូបភាពមិនគួរ ឱ្យជឿរបស់កូនក្នុងផ្ទៃ
Barbie និងស្វាមីបានចាប់ផ្ដើមចំណងស្នេហាតាំងពីឆ្នាំ២០១០ និងបានចូលរោងការនៅមួយឆ្នាំបន្ទាប់នោះ។ ក្នុងឆ្នាំ២០១៤ ស្វាមីភរិយាមួយគូនេះក៏មានកូនស្រីច្បង ហើយបច្ចុប្បន្ននាងកំពុងពរពោះកូនបន្ទាប់៧ខែ។ អតីតតួឯកស្រីក្នុងរឿង F4 បានសរសេរនៅលើរូបភាពដែលនាងផុសថា “ពួកយើងបានរៀបការរយៈពេល៥ឆ្នាំហើយ! វាមិនមែនងាយស្រួលទេ ហើយពេលនេះកូនប្រុសខ្ញុំកំពុងលើកទឹកចិត្តខ្ញុំ ឱ្យមេដៃខ្ញុំមួយ!” ៕

ប្រភព៖ សប្បាយ