Selena Gomez ទៅមើលការ ប្រគំតន្ត្រីរបស់ Justin ខណៈមានព័ត៌មាន ត្រូវរ៉ូវគ្នាវិញ

តារាចម្រៀង Selena Gomez បានទៅមើលការ ប្រគំតន្ត្រីទេសចរណ៍ “Purpose World Tour” របស់អតីតមិត្តប្រុស Justin Bieberកាលពីយប់ថ្ងៃពុធ នៅទីក្រុង Los Angeles ហើយថែមទាំងចេញ ក្រៅជាមួយគ្នាទៀតផង។

 

Selena Gomez ទៅមើលការ ប្រគំតន្ត្រីរបស់ Justin ខណៈមានព័ត៌មាន ត្រូវរ៉ូវគ្នាវិញ

តាមប្រភពផ្ទៃក្នុងមួយបានបង្ហើបប្រាប់ E! News ថា កំឡុងពេលជួបគ្នា តារាទាំងពីរបានពិភាក្សាចង់ត្រូវរ៉ូវគ្នាវិញម្ដងទៀត បន្ទាប់ពីចប់ការប្រគំតន្ត្រី។ យ៉ាងណាក្ដី ថ្មីៗនេះពួកគេកំពុងយកចិត្តទុកដាក់លើចម្រៀងសិន ហើយពួកគេនឹងបន្តគាំទ្រគ្នាទៅវិញទៅមក។

ប្រភពបន្តថា Selena មានអារម្មណ៍រំភើបពេលកំពុងមើល Justinសម្ដែង ហើយពូកគេបានណាត់ជូបគ្នានៅ បន្ទប់ផ្លាស់ខោអាវ បន្ទាប់ការសម្ដែងចប់។ ពួកគេមើលទៅមានទំនុកចិត្តទៅលើគ្នាទៅវិញទៅមកនិងរីករាយជាមួយគ្នា។ ប្រភពបន្តថា ម្ចាស់បទ “Sorry” នៅតែមានរូប Gomez ក្នុងចិត្ត ជាក់សម្ដែងកាល ពីចុងសប្ដាហ៍គេបានបង្ហោះរូប ថើបគ្នាជាមួយនាងកាលនៅផ្អែមល្ហែម លើបណ្ដាញសង្គម Instagram នឹងសរសេរពាក្យ “Feels”  ប៉ុន្មាននាទីក្រោយមក Selena Gomez បានសរសេរ Comment តបថា Perfect។

យ៉ាងណាមិញ មានប្រភពមួយទៀតចេញមកអះអាងថា Selena GomezនិងJustin Bieber គ្មានអ្វីនឹងគ្នាទេ ហើយក៏មិនបានត្រូវរ៉ូវគ្នាវិញដែរ។ ប៉ុន្តែអ្វីកាន់តែច្បាស់មានតែចាំតារាទាំងពីរចេញមកបញ្ជាក់តែ ប៉ុណ្ណោះ៕

Selena Gomez ទៅមើលការ ប្រគំតន្ត្រីរបស់ Justin ខណៈមានព័ត៌មាន ត្រូវរ៉ូវគ្នាវិញ

ប្រភព៖ សប្បាយ