ក្រោយចេញពី ភ្លេងរីខត STEP បង្ហាញខ្លួន ក្នុងផលិតកម្មថ្មី

“ខ្ញុំចេញពី Phleng Recordហើយ សព្វថ្ងៃបទចម្រៀង ខ្ញុំទាំងអស់ គឺស្ថិតនៅក្រោម ហង្សមាស វិញម្ដង” អតីតសមាជិកក្រុម Legacy លោក STEP ថ្លែង។

ក្រោយចេញពី ភ្លេងរីខត STEP បង្ហាញខ្លួន ក្នុងផលិតកម្មថ្មី

STEP ប្រាប់ថា ការបញ្ចេញចម្រៀងថ្មីនេះ ជាការបង្ហាញខ្លួនលើកទីមួយបន្ទាប់ពីចាកចេញពី Legacy ប្រមាណជាជិតពីរឆ្នាំ ក្នុងនោះលោកបានត្រៀម៥បទសម្រាប់ការត្រឡប់មកវិញនេះដែលសុទ្ធសឹងជាស្នាដៃនិពន្ធផ្ទាល់របស់លោក។ បទទាំងនោះ បទមេមានចំនួនពីរបទ Friend Zone ដែលរៀបរាប់ពីបុរសម្នាក់ដែល Crush ទៅលើមិត្តភក្ដិជិតស្និទ្ធរបស់ខ្លួនហើយឈានទៅដល់ការសារភាព តែនារីម្នាក់នោះចាត់ទុកគេជាមិត្តតែប៉ុណ្ណោះ។ បទទី២ គឺបទ “ចង្កូមស្នេហ៍” ដែលជាបទញាក់ ។

ក្រោយចេញពី ភ្លេងរីខត STEP បង្ហាញខ្លួន ក្នុងផលិតកម្មថ្មី

ចំណែកឯការលំបាក លោកបានប្រាប់ថា មានច្រើនក្នុងការធ្វើភ្លេងថ្មី ជាពិសេសគឺបទញាក់ព្រោះត្រូវការឧបករណ៍តន្ត្រីច្រើនក្នុងការ Compose។ ហើយសម្រាប់ចម្រៀងទោលនេះដែរ គឺនឹងត្រូវចេញលក់លើទីផ្សារក្នុងខែមេសាខាងមុខនេះហើយ៕

ប្រភព៖ សប្បាយ