សិស្ស​ប្អូន​ទី ៦ របស់ ទិន ហ្វ៊ី ជួប​រឿង​វេទនា​សឹងតែ​រកលុយ​ទិញ​បាយ​មិនបាន​ហូប​

6 Videos

ប្រភពព័ត៌មាន​តៃវ៉ាន់​បាន​រាយការណ៍​ថា លោក លីន ជឺ​ឆុង ជា​តារា​សម្តែង​ហុងកុង ហើយ​ដោយសារតែ សម្តែង​ជា​សិស្ស​ប្អូន​ទី ៦ នៅ​ក្នុ​រឿង «​ក្រុមបាល់ទាត់​សៅ​លីង​» របស់លោក ចូ​វ ស៊ី​ង​ឈី ហៅ ទិន ហ្វ៊ី ទើប​ចាប់ ផ្តើម​មានឈ្មោះ​បោះ​សម្លេង​រហូតមកទល់​ស​ព្វ​ថ្ងៃនេះ ហើយ​ចាប់ពីពេលនោះ​មក​លោក លីន ក៏បាន​ចូលរួម សម្តែង​ជាមួយ​លោក ទិន ហ្វ៊ី ជាច្រើន​រឿង​ថែមទៀត ជាពិសេស​ក៏បាន​ចូលរួម​សម្តែង​ក្នុង​រឿង «​នាង​សុវណ្ណ​មច្ឆា​» ដែល​ដឹកនាំ​រឿង​ដោយ​លោក ទិន​ហ្វ៊ី ។

សិស្ស​ប្អូន​ទី ៦ របស់ ទិន ហ្វ៊ី ជួប​រឿង​វេទនា​សឹងតែ​រកលុយ​ទិញ​បាយ​មិនបាន​ហូប​

M88

​ ​ពេល​ជួប​សម្ភាស​ជាមួយ​អ្នកកាសែត​លោ​ន លីន ជឺ​ឆុង បាន​ទម្លាយ​ឲ្យ​ដឹង​ពី​វិថី​សិល្បៈ​ថា ពេលខ្លះ​ដំណើរការ​បានល្អ ពេលខ្លះ​មិនល្អ ។ លោក​បាន​ចូលប្រឡូក​ក្នុង​សិល្បៈ​តាំងពី​ឆ្នាំ ១៩៩៥ មកម្ល៉េះ​ហើយ​រយៈពេល ៥ ឆ្នាំ​ក្រោយមក​ទើបត្រូវ​បាន​លោក ទិន​ហ្វ៊ី ហៅ​ឲ្យ​ចូលរួម​សម្តែង​សាកល្បង​នៅក្នុង​រឿង «​ក្រុមបាល់ទាត់​សៅ​លីង​» ហើយ​ក្រោយពី​មានឈ្មោះ​ល្បីល្បាញ​រួចមក​ក៏បាន​ចូលរួម​សម្តែង​បានជា​ច្រើន​រឿង និង សាកល្បង​ធ្វើជា​អ្នកដឹកនាំ រឿង​ដោយផ្ទាល់ ប៉ុន្តែ​អ្វីដែល​មិន​នឹកស្មាន​ដល់​នោះ គឺ​កាលពី​ឆ្នាំ ២០១១ ពេល​ក្លាយជា​អ្នកដឹកនាំ​រឿង​ក្នុង​រឿង «​ទ័ព​ជំនួយ​ជ្រុល​ហួសហេតុ​» ក៏​ស្រាប់តែ​ត្រូវបាន​ម្ចាស់​ក្រុមហ៊ុន​ចែកចាយ​ខ្សែភាពយន្ត​ជំពាក់​បំណុល ដោយសារ តែ​គេ​ជំពាក់​បំណុល​នេះហើយ​ទើប​លោក លីន សុខចិត្ត​ដក​លុយ​ចេញពី​ហោប៉ៅ ដើម្បី​សងបំណុល​ជំនួស​ក្រុមហ៊ុន ។

សិស្ស​ប្អូន​ទី ៦ របស់ ទិន ហ្វ៊ី ជួប​រឿង​វេទនា​សឹងតែ​រកលុយ​ទិញ​បាយ​មិនបាន​ហូប​

លោក លីន បាន​រំលឹកថា កាលណោះ​ខ្ញុំ ក្រមហា​សែនក្រ សឹងតែ​រកលុយ​ទិញ​បាយ​មិនបាន​ហូប ព្រោះ​ខ្ញុំ មិន​ត្រឹមតែ​ខំ​ចំណាយ​ពេលវេលា​ឥតអំពើ​នោះទេ ព្រមទាំង​ត្រូវ​សងបំណុល​គេ​ជំនួស​ក្រុមហ៊ុន​ប្រមាណ ២ លាន​ដុល្លារ​ហុងកុង​ទៀត ។ ដូច្នេះ ហើយ​កាលនោះ​ខ្ញុំ​សម្ងំ​នៅតែ​ក្នុងផ្ទះ មិន​ហ៊ាន​ចេញទៅ​ណា​មក​ណា​ដូច ពេលមុនៗ​ឡើយ ។ ហើយ​ចេះតែ​គិតថា យ៉ាងម៉េច​បានជា​ក្រុមហ៊ុន​ចែកចាយ​មួយ​នេះ​ធ្វើបាប​ខ្ញុំ​ខ្លាំង​ម្ល៉េះ​?  ដូច្នេះ តើ​ខ្ញុំ​ត្រូវតែ​តស៊ូ​បន្តទៀត ឬក៏​ត្រូវ​បញ្ចប់​ត្រឹមហ្នឹង​? តែ​ជា​ភ​ព្វ​សំណាងល្អ​កាលណោះ​មាន​មិត្តស្រី​ដែល​ប​ច្ចុ​ប្បន្ន​ក្លាយជា​ប្រពន្ធ​ខ្ញុំ​ហើយ​នោះ បាន​លួងលោម និង​ជួយ​លើកទឹកចិត្ត ។

សិស្ស​ប្អូន​ទី ៦ របស់ ទិន ហ្វ៊ី ជួប​រឿង​វេទនា​សឹងតែ​រកលុយ​ទិញ​បាយ​មិនបាន​ហូប​

នាង​តែង​និយាយប្រាប់​ខ្ញុំ​ថា ​យើងគួរតែ ចាប់ផ្តើម​សារជាថ្មី​រឿង​ប៉ុណ្ណឹងៗ​មិនគួរ​ខកចិត្ត និង​អស់សង្ឃឹម​ឡើយ ។ ក្រោយមក​បំណុល​ដែល​ជំពាក់​គេ ត្រូវបាន​សង​ជ្រះស្រឡះ ។ ឆ្នាំ ​២០១២ លោក លីន បាន​រៀបការ​ជាមួយនឹង​មិត្តស្រី​សំណ​ប់​ចិត្ត ហើយ​ចុងឆ្នាំ ២០១៥ ពួកគេ​ទទួលបាន​ចំណងដៃ​កូនប្រុស​ម្នាក់​ឈ្មោះ Chester ទៀតផង ៕ គ ឡេង​