តៅ មីង​ស៊ឺ រស់នៅ​លួចលាក់​ក្រោម​ដំបូលផ្ទះ​តែមួយ​ជាមួយ​សង្សារ​ចាស់​? ​

6 Videos


​កាលពីពេល​ថ្មីៗ​នេះ​មាន​ក្រុម​អ្នក​និយម​លេង​កម្មវិធី​សង្គម​មួយចំនួនធំ​បាន​ជជែក​វែកញែក​គ្នា​ពេញ​អ៊ិន​ធឺរ​ណេ​ត​បន្ទាប់ពី​បានឃើញ​រូបថត​មួយ​សន្លឹង​របស់​អតីត​មិត្តស្រី​ប្រធាន​ក្រុម F4 លោក ជឺ​រី យ៉ាន (Jerry Yan) ដែលជា​តារា​សម្ដែង និង ម៉ូ​ដែល​តៃវ៉ាន់​ដ៏​ស្រស់ស្អាត នាង ជី លីង (Chi-ling) ដោយ​រូបថត​មួយ​សន្លឹក​នោះ​នាង​បាន​ថត​នៅ​បរិវេណ​ខាងក្នុង​ផ្ទះ​របស់​នាង ហើយ​ក៏បាន​ផ្ដិត​ជាប់​របស់​ប្រើប្រាស់​ក្នុងផ្ទះ​មួយចំនួន​ដូចគ្នា​ទាំងស្រុង​ជាមួយ​ផ្ទះ​របស់​តួឯក​ប្រុស​ក្នុង​រឿង​«​ស្នេហា​បួន​ដួង​» ។

ចំពោះ​រូបថត​មួយ​សន្លឹក​នេះដែរ​ត្រូវបាន​គេ​សន្និដ្ឋានថា តារា​ស្រី​វ័យ ៤១ ឆ្នាំ រូបនេះ​នៅតែ​បន្ត​រស់នៅ​រួមគ្នា​ជាមួយ​លោក ជឺ​រី យ៉ាន ។​ ​ចំពោះ​រូបថត​មួយ​សន្លឹក​របស់​តារា​ស្រី ជី លីង នេះ​ទៀតសោត​ត្រូវបាន​គេ​កាត់​យក​ពី​វគ្គ​មួយ​នៃ​កម្មវិធី​ទូរទស្សន៍ « Sisters Over Flowers» របស់​ប៉ុស្តិ៍ SMG ដែល​បាន​ទៅ​ថត​ដល់ផ្ទះ​របស់​នាង ។ វា​ពិតជា​អស្ចារ្យ​ណាស់​សម្រាប់​កែវភ្នែក​ដ៏​មុត​ស្រួច​របស់​អ្នកគាំទ្រ ដែល​បាន​មើលឃើញ ក៏ដូចជា​ចាប់អារម្មណ៍​ជាមួយ​ជញ្ជាំង​ផ្ទះ នៅ​ខាងក្រោយ​កូន​តុ​តាំង​មួយ​ដែល​ចំណុច​ដូចគ្នា​បេះបិទ​ទៅនឹង​ផ្ទះ​របស់​តារាចម្រៀង និង សម្ដែង ជឺ​រី យ៉ាន ។

M88


កាលពី​ឆ្នាំ ២០១៣ លោក ជឺ​រី យ៉ាន បាន​បង្ហោះ​រូបថត​ក្មួយ​របស់លោក​មួយ​សន្លឹក​ជា​សាធារណៈ​នៅពេលដែល​គេ​មកលេង​ផ្ទះ​របស់លោក ហើយក៏​បាន​ថត​ជាប់​កូន​តុ​តាំង​មួយ​នេះ ដែល​ដាក់​ជាប់​ជញ្ជាំង​ដូចគ្នា​ដែរ ។ ដូចនេះហើយ​ទើប​មហាជន​មួយចំនួន​កើតមាន​ចម្ងល់​យ៉ាងខ្លាំង និង​បាន​ចោទ​ជា​សំណួរ​សួរថា តើ​គេ​ទាំងពីរ​នាក់​បន្ត​រស់នៅ​ក្នុងផ្ទះ​តែមួយ​ជាមួយគ្នា​ឬ​យ៉ាងណា ? តើ​ហេតុអ្វី​បានជា​ផ្ទះ​របស់​ពួកគេ​ទាំងពី​មាន​លក្ខណៈ​ដូចគ្នា​ខ្លាំង​ម្ល៉េះ ? (​ប្រភព​៖ ធូ​ហ្គោល​) កុសល​

តៅ មីង​ស៊ឺ រស់នៅ​លួចលាក់​ក្រោម​ដំបូលផ្ទះ​តែមួយ​ជាមួយ​សង្សារ​ចាស់​? ​