ទើបតែ​១៥​ឆ្នាំ​សោះ​ហ៊ាន​ចាប់​រំលោភ​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​វ័យ​ក្មេង​អាយុ​១៥​ឆ្នាំ​ម្នាក់​ជាប់ចោទ​ពី​បទ​រំលោភ​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បន្ទាយឆ្មារ​ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៦ និង​២០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៦ បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក​ដើម្បី​ធ្វើការ​សាកសួរ ។

នគរបាល​ស្រុក​ថ្មពួក​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ លឿ ម៉ៅ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ នៅ​ភូមិ​ថ្ម​រមៀល ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ក្បែរ​ព្រំដែន​ថៃ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ធ​.​ស​.​ន អាយុ​៨​ឆ្នាំ ត្រូវ​បាន​ឪពុក​ម្តាយ​នាំ​មក​ប្តឹង​មេ​ភូមិ​ថ្ម​រមៀល​ថា កាលពី​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៦ ជនសង្ស័យ​វ័យក្មេង​នេះ​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ ។

នគរបាល​ស្រុក​ថ្មពួក​បញ្ជាក់​ថា ក្រោយ​ពី​ធ្វើការ​សាកសួរ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​គេ​ពិតជា​បាន​ចាប់​នាង​រំលោភ​មែន ប៉ុន្តែ​គេ​មិន​បាន​ប្រើ​ប្រដាប់​ភេទ​គេ​ទេ គឺ​ប្រើ​តែ​ម្រាមដៃ​ប៉ុណ្ណោះ(​ប្រទូសកេរ្តិ៍) ។

ដោយ​ផ្អែក​លើ​ចម្លើយ​សារភាព និង​បណ្តឹង​របស់​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ ក៏​ដូច​ជា​អាជ្ញាធរ​ភូមិ ជនសង្ស័យ​ឈ្មោះ លឿ ម៉ៅ ត្រូវ​កម្លាំង​នគរបាល​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក​បំពេញ​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បាន​លោក​មេឃុំ​និង​អង្គការ CWCC ជួយ​នាំ​យក​មក​ពិនិត្យ​ដើម្បី​ធ្វើ​កោសល​វិ​ច្ច័​យ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្មពួក ៕
នឹកចង់ម្ហូបចាស់​ ! ឃើញនាងជិះមកពីទិញ​មីចាប់រំលោភ

ប្រភព៖ កោះសន្តិភាព

  • ទើបតែ​១៥​ឆ្នាំ​សោះ​ហ៊ាន​ចាប់​រំលោភ​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/03/27  Category:កំសាន្ត
Tags: