បុរស​ម្នាក់​ភ្លើង​ប្រចណ្ឌ​ចូល​ខ្លួន​យក​សាំង​កុប​ពី​លើ​ប្រពន្ធ​រួច​ដុត​ទាំង​រស់​នៅ​ស្ទឹងត្រែង​​

​ខេត្ត​ស្ទឹង​ត្រែង​៖ បុរស់​ម្នាក់ ​ព្រោះតែ​ភ្លើង​ប្រច័ណ្ឌ​ បាន​យក​សាំ​កន្លះ​លីត្រ​ច្រក​ចូល​ស្បោង​កុប​លើ​ស្ត្រី​ជា​ប្រពន្ធ​របស់​ខ្លួន ​រួច​កេះ​ដែក​កេះ​ដុត​ទាំង​រស់ ​បណ្ដាល​ឲ្យ​ឆេះ​រោលរាល​ពេញ​ខ្លួន​យ៉ាង​អាណោចអាធ័ម ​ត្រូវ​បាន​បញ្ជូន​មក​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ៗ​ រីឯ​​ជន​បង្ក​ក្រោយ​ពី​បង្កើត​រឿង​នេះ​រួច​ហើយ ​រូប​គេ​ក៏​មិន​បាន​រត់​គេច​ទៅ​ណា​ដែរ​ ហើយ​ភ្លាម​ៗ​នោះ​ ថៅកែ​ឡឥដ្ឋ​បាន​តេ​ទូរស័ព្ទ​ទៅ​សមត្ថកិច្ច ​ដើម្បី​ធ្វើ​ការ​ឃាត់​ខ្លួន​តែម្ដង​។

​​បើ​តាម​ចម្លើយ​សារភាព​របស់​បុរស​ជនល្មើស​(​ប្ដី​)​បាន​សារភាព​ថា ​ខ្លួន​ពិត​ជា​បាន​យក​សាំង​ចំនួន​កន្លះ​លីត្រ​ច្រក​ក្នុង​ស្បោង​យក​មក​កុប​ដាក់​ប្រពន្ធ​ រួច​ដុត​ពិត​ប្រាកដ​មែន​ ​ហើយ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​រូប​គេ​ធ្វើ​បែប​នេះ​ ព្រោះ​តែ​​ប្រច័ណ្ឌ​ប្រពន្ធ​និយាយ​ទូរស័ព្ទ​ជា​មួយ​ប្រុស​ក្មេង​ម្នាក់​ឈ្មោះ ​ភា ដែល​ជា​អ្នក​ធ្លាប់​ធ្វើ​ការ​ជា​កម្មករ​ឡឥដ្ឋ​ជា​មួយ​គ្នា​នៅ​ខេត្ត​កំពង់ធំ ​ហើយ​ការ​និយាយ​នេះ​មិន​មែន​តែ​មួយ​លើក​ទេ ​​គឺ​ច្រើន​ដង ​ច្រើន​ថ្ងៃ​មក​ហើយ​ ដល់​ថ្ងៃ​កើតហេតុ​បុរស​ជា​ប្ដី​បាន​យក​ទូរស័ព្ទ​ ដែល​បាន​ថត​សំឡេង​របស់​ប្រពន្ធ​និយាយ​ជា​មួយ​ប្រុស​ក្មេង​នោះ​យក​មក​ស្ដាប់ ​ក្រោយ​មក​រូប​គេ​ក៏​បាន​ផ្ទុះ​កំហឹង​ បន្ទាប់​មក​ក៏​បាន​ប្រព្រឹត្តិ​រឿង​បែប​នោះ​តែ​ម្ដង​ទៅ​។

​សមត្ថកិច្ច​បន្ត​ថា ​ជន​សង្ស័យ​ឈ្មោះ ​ផេង វិចិត្យ អាយុ ៣៥​ឆ្នាំ ​មាន​ស្រុក​កំណើត​នៅ​ភូមិ​ខ្សាច់​ប្រឆេះ​កណ្ដាល ​ស្រុក​ក្រូច​ឆ្មា ​ខេត្ត​ត្បូង​ឃុំ ​ចំណែក​ឯ​ជនរងគ្រោះ​ឈ្មោះ ​ចៅ ហ៊ាន ​អាយុ​ ៣៤​ឆ្នាំ ​មាន​ស្រុក​កំណើត​នៅ ​ភូមិ​ចំបក់​ឬស្សី​កែ ​ស្រុក​ព្រៃ​ប្រសប់ ​ខេត្ត​ក្រចេះ ​ហើយ​បច្ចុប្បន្ន ​អ្នក​ទាំង​ពីរ​បាន​មក​ធ្វើ​ការ​ជា​កម្មករ​ឡឥដ្ឋ​មួយ​កន្លែង ​ថៅកែ​ម្នាក់​ឈ្មោះ ​ដែន ភារម្យ ​ហៅ​តាឡុម ​ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​ស្រែ​ពោធិ៍ ​សង្កាត់​ស្រះ​ឬស្សី ​ក្រុង​ស្ទឹងត្រែង ​ខេត្ត​ស្ទឹង​ត្រែង​។

​បច្ចុប្បន្ន ​ជនរងគ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ​ចំណែក​ឯ​ជន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​អធិការ​ក្រុង​​ ដើម្បី​ធ្វើ​ការ​សាក​សួរ​បន្ថែម​ ព្រម​ទាំង​កសាង​សំណុំ​រឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​ដាក់​ទោស​ទៅ​តាម​នីតិវិធី​ផង​ដែរ​។

សូម​បញ្ជាក់​ថា ​ហេតុការណ៍​នេះ​បាន​កើត​ឡើង​ កាល​ពី​វេលា​ម៉ោង​ប្រមាណ​ជា​ ៩ និង ​២០​នាទី ​ព្រឹក​ថ្ងៃ​ទី​២៧ ​ខែ​មីនា ឆ្នាំ​២០១៦​នេះ​តែ​ម្ដង ​គឺ​នៅ​ចំណុច​ក្នុង​ឡឥដ្ឋ ​ដែង ​ភារម្យ ​ស្ថិត​ក្នុង​ភូមិ​ស្រែ​ពោធិ៍ ​សង្កាត់​ស្រះ​ឫស្សី ​ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង​៕
ទើបតែ​១៥​ឆ្នាំ​សោះ​ហ៊ាន​ចាប់​រំលោភ​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ

ប្រភព៖ kqube

  • បុរស​ម្នាក់​ភ្លើង​ប្រចណ្ឌ​ចូល​ខ្លួន​យក​សាំង​កុប​ពី​លើ​ប្រពន្ធ​រួច​ដុត​ទាំង​រស់​នៅ​ស្ទឹងត្រែង​​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/03/27  Category:កំសាន្ត
Tags: