ចិន​កម្ទេច​ ចេក​​ខូច​គុណភាព​នាំ​ចូល​ពី​ហ្វីលីពីន​​ជិត​​​ ៣៥​​​តោន​

​​​មន្ត្រី​​គយ​​​​ចិន​​ប្រចាំ​ទីក្រុង​​ហ្សេនចិន​ ​ខេត្ត​ក្វាង​ទុង ​បាន​​បំផ្លាញ​​​​​ចេក​​​ខូច​​គុណភាព​​​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​កាល​​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​​ ​​ដែល​នាំ​ចូល​​​ពី​ប្រទេស​ហ្វីលីពីន​​​។​ នេះ​បើ​តាម​​​​​​ភ្នាក់​ងារ​​សារព័ត៌មាន​​ចិន​ស៊ីន​ហួរ​​ចុះ​ផ្សាយ​​។

 

ចិន​កម្ទេច​ ចេក​​ខូច​គុណភាព​នាំ​ចូល​ពី​ហ្វីលីពីន​​ជិត​​​ ៣៥​​​តោន​

​​​​​

​ចេក​ទាំង​ទុំ ​និង​ខ្ចី​​​មាន​ទម្ងន់​​​​ ៣៤,៧៨​តោន​ ​បើ​គិត​ជា​ទឹក​ប្រាក់​​មាន​ចំនួន ​៣៣ ០០០​ដុល្លារ​អាមេរិក ​​ដែល​​គុណភាព​ចេក​​ទាំង​នោះ​​មិន​​ត្រូវ​​តាម​ស្តង់ដារ​​​​សុវត្ថិភាព​​ចំណី​អាហារ ​ដោយ​​សារ​​​​មាន​​ប្រើ​ប្រាស់​​សារធាតុ​គីមី​​​​​សម្លាប់​សត្វ​ល្អិត​ Carbendazim ហួស​កម្រិត​​។ ​សារធាតុ​​នេះ​​​​​ក្នុង​ប្រទេស​ចិន តម្រូវ​​ឲ្យ​មាន​​ត្រឹម​​​ ០,១​មីលីក្រាម​​ក្នុង​ចេក​​មួយ​គីឡូក្រាម​ ​តែ​​​​​​​​​ករណី​នេះ​​មាន​ដល់​ទៅ​ ០,១៩៩​មីលីក្រាម​​ក្នុង​មួយ​គីឡូក្រាម។ ​វា​ជា​លើក​​ដំបូង​​ហើយ​​​ ដែល​​មន្ត្រី​​គយ​ហ្សេនចិន​ បំផ្លាញ​​​​ផ្លែ​ឈើ​​​​​នាំ​ចូល​ពី​បរទេស​ទ្រង់​ទ្រាយ​​ធំ​បែប​នេះ។

 

​​បើ​តាម​​ប៉ុស្តិ៍​ទូរទស្សន៍​ចិន​ CCTV ​ផ្សាយ​ថា​​​ ប្រទេស​ចិន​​​នឹង​​​ជូន​​ដំណឹង​​ដល់​ប្រទេស​ហ្វីលីពីន​​​​ឲ្យ​​ចាត់​វិធានការ​​​​​​​ធានា​គុណភាព​ និង​សុវត្ថិភាព​​​​​​​ផ្លែ​ឈើ​​​​​​នាំ​ចូល​ទៅ​ចិន។

 

​​​​​​​​​​​​​​​​​​​​សូម​បញ្ជាក់​ថា ​​ចិន​​ជា​​ប្រទេស​គោល​ដៅ​​​​នាំ​ចេញ​ធំ​​​ទី​​៤ ​របស់​​ហ្វីលីពីន​ ​​បន្ទាប់​ពី​ជប៉ុន​ ​​អាមេរិក​ ​​និង​ហុង​កុង។ ​បើ​និយាយ​​ពី​​​ទំនាក់​ទំនងវិញ​ ​ប្រទេស​ទាំង​ពីរ​​​​​​កំពុង​​មាន​ភាព​​តាន​តឹង​​ផ្នែក​នយោបាយ​នឹង​គ្នា​​​​ជុំ​វិញ​​​បញ្ហា​ជម្លោះ​​សមុទ្រ​​ចិន​ខាង​ត្បូង​​៕

 

ចិន​កម្ទេច​ ចេក​​ខូច​គុណភាព​នាំ​ចូល​ពី​ហ្វីលីពីន​​ជិត​​​ ៣៥​​​តោន​

 

ចិន​កម្ទេច​ ចេក​​ខូច​គុណភាព​នាំ​ចូល​ពី​ហ្វីលីពីន​​ជិត​​​ ៣៥​​​តោន​

 

ចិន​កម្ទេច​ ចេក​​ខូច​គុណភាព​នាំ​ចូល​ពី​ហ្វីលីពីន​​ជិត​​​ ៣៥​​​តោន​

 

 

ចុចអាន៖ ចិន​កម្ទេច​អគារ​កម្ពស់១១៨ម៉ែត្រ​ ត្រឹម​១៣វិនាទី រាប​ដល់​ដី

ចុចអាន៖ ចិន​កម្ទេច​ស្ពាន​ឆ្លង​ក្រុង​ប្រវែង​​ជិត​២៥០​ម៉ែត្រ​ តែ​២វិនាទី​ប៉ុណ្ណោះ

ចុចអាន៖ ចិន​សង់​ស្ពាន​ដោយ​ប្រើ​ម៉ាស៊ីន​​​ពិសេស​ចំណាយ​ពេល​ខ្លី​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ news.abs-cbn