កំពូលអ្នកផាត់មុខ មែនៗតែម្តងហើយ! អាចប្តូរមកជា Taylor Swift សឹងតែមិនគួរឲ្យជឿ (មានវីដេអូ)

កូរ៉េខាងត្បូង៖ ជាទូទៅសំរាប់សុភាពនារីសម័យថ្មី ដែលនិយមចូលចិត្ត នូវការតុបតែង មុខត្រាប់តាមតារាល្បីៗ ឬក៏ចង់ដឹងពីគន្លឹះផ្សេងៗ នៃការផាត់ប្លែកៗ និងស្រស់ស្អាត។ ភាគច្រើនពួកគេប្រាកដជា ស្គាល់កញ្ញា Park Hye Min ហើយ ដែលកញ្ញា គឺជា អ្នកផាត់មុខ ដែលពូកែ និងមានទេព្យកោសល្យក្នុងការផាត់មុខបំផុត ដោយនៅក្នុង បណ្តាញសង្គម IG របស់នាង មានអ្នកតាមដាន រហូតដល់ទៅជាង ១លាន៧សែន នាក់ឯណោះ។

គួរឲ្យដឹងថា កញ្ញា Park Hye Min គឺជាអ្នកបង្រៀនផាត់មុខផ្តាច់មុខ នៅក្នុងកម្មវីធី «Pony Makeup» ដែលជាកម្មវិធីផាត់មុខល្បីឈ្មោះបំផុត នៅក្នុងតំបន់អាស៊ីផ្ទាល់ ហើយកញ្ញាក៏ជាម្ចាស់ ម៉ាកគ្រឿងសម្អាងមួយផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ កញ្ញាបានឆ្លៀតពេល ធ្វើជាអ្នកតុបតែងមុខឲ្យកញ្ញា CL មេក្រុម 2NE1 ថែមទៀតផង។

ជាការពិតណាស់ នាប៉ុន្មានថ្ងៃកន្លងទៅនេះ កញ្ញាបានបង្ហោះវីដេអូមួយ នៅលើបណ្តាញ Youtube ដែលបញ្ជាក់ពីទេពសល្យនៃការផាត់មុខរបស់នាង យ៉ាងពិតប្រាកដមែន ព្រោះថានាងបានធ្វើការផាត់មុខ ដោយផ្លាស់ប្តូរពីមុខធម្មតារបស់នាង ទៅជាកញ្ញា Taylor Swift ដូចជាវេទមន្ត ដែលមិននឹកស្មានដល់អីចឹង។

លើសពីនេះទៅទៀត គឺមានអ្នកគាំទ្រជាច្រើនបានសរសើរពីទេព្យកោសល្យ និងភាពឆ្លាតវៃនៅក្នុងការតុបតែងមុខរបស់នាង មិនដាច់ពីមាត់៕

ដូចនេះ មើលវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភព៖ Dramafever

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload