សាន់ឆាយ ឆ្លុះអេកូ មើលកូនទីពីរ ស្រាប់តែឃើញអ្វីម្យ៉ាង លេចចេញ ពីក្នុងពោះរបស់នាង

តៃវ៉ាន់៖ កាលពីថ្មីៗនេះ អ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញរូបថតអេកូកូនទីពីរ របស់តារាសម្តែងស្រី Barbie Hsu ហៅសាន់ឆាយ។ 

តារាស្រីវ័យ៣៩ឆ្នាំរូបនេះ បានចែករំលែកនូវរូបថតឆ្លុះអេកូកូនប្រុសរបស់នាង ទៅអ្នកគាំទ្រ។ ប៉ុន្តែអ្វីដែលអស្ចារ្យ គឺរូបថតនោះ បានបង្ហាញឲ្យឃើញនូវសញ្ញាលើកមេដៃ នៅក្នុងពោះរបស់នាងទៅវិញ។ 

ជាមួយគ្នានោះដែរ សាន់ឆាយ កំពុងតែពរពោះកូនទី២ បាន៧ខែ ហើយនាងក៏បានសរសេរក្នុងបណ្តាញសង្គមដែរថា "ពួកយើងបានរៀបការអស់រយៈពេល៥ឆ្នាំមកហើយ វាមិនមែនជាការងាយស្រួលនោះទេ។ កូនប្រុសរបស់ខ្ញុំ បានឲ្យមេដៃមកខ្ញុំ"។ 

គួរបញ្ជាក់ផងដែរថា សាន់ឆាយ មានទំនាក់ទំនងជាមួយនឹងលោក Wang Xiaofei នៅឆ្នាំ២០១០ ហើយពួកគេក៏បានសម្រេចរៀបការ នៅឆ្នាំបន្ទាប់។ រហូតដល់ឆ្នាំ២០១៤ ពួកគេក៏មានកូនស្រីច្បងម្នាក់ផងដែរ៕ 

ប្រភព៖lollipop

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload