ប្រធាន​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-អាមេរិកាំង​បន្ត​ប្រឆាំង​វត្តមាន​លោក ហ៊ុន ម៉ាណែត នៅ​អាមេរិក

ប្រធាន​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-អាមេរិកាំង លោក ទូច វិបុល យល់​ថា ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​គ្មាន​វត្តមាន លោក ហ៊ុន ម៉ាណែត ចូលរួម នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក សប្បាយ​រីករាយ ព្រោះ​មិន​បាន​បង្ហាញ​ពី​ការ​បែក​បាក់​រវាង​ខ្មែរ និង​ខ្មែរ។

ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា លោក ទូច វិបុល អះអាង​ថា ពលរដ្ឋ​ខ្មែរ-អាមេរិកាំង ប្រឆាំង​ដាច់​ខាត​វត្តមាន លោក ហ៊ុន ម៉ាណែត ទោះ​បី​ជា លោក ហ៊ុន ម៉ាណែត មិន​ចូលរួម​ក្នុង​ព្យុហយាត្រា​ក្តី៖ «»

លោក ហ៊ុន ម៉ាណែត សម្រេច​អញ្ជើញ​ទៅ​ចូលរួម​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក ប៉ុន្តែ​លោក​មិន​ចូលរួម​កម្មវិធី​ព្យុហយាត្រា​តាម​ការ​គ្រោង​ទុក​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ​ទេ ដោយ​លោក​លើក​ហេតុផល​មិន​ចង់​ឃើញ​មាន​ការ​ខ្វែង​គំនិត​គ្នា​រវាង​ខ្មែរ និង​ខ្មែរ។ លោក​ថា ការ​សម្រេច​មិន​ចូលរួម​នោះ ព្រោះ​សកម្មជន​ពីរ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក ទូច វិបុល ប្រធាន​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-អាមេរិកាំង និង​លោក ប្រាឌី ណុយ យ៉ាំង (Brady Nuy Young) តែង​ប្រកាស​ធ្វើ​បាតុកម្ម​គ្រប់​ទីកន្លែង​ប្រឆាំង​វត្តមាន​លោក។

ដំណាល​គ្នា​នេះ លោក ហ៊ុន ម៉ាណែត ចោទ​ប្រកាន់ លោក ទូច វិបុល ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ លោក ទូច វិបុល វិញ​ថា ទោះ​បី​ជា លោក ហ៊ុន ម៉ាណែត ចូលរួម​ក្នុង​ពិធី​នោះ​ក្នុង​រូបភាព​បែប​ណា​ក៏ដោយ គឺ​លោក ហ៊ុន ម៉ាណែត នៅ​តែ​ជា​អ្នក​តំណាង​ឲ្យ​រដ្ឋាភិបាល​របស់ លោក ហ៊ុន សែន ដែល​ជា​រដ្ឋាភិបាល​រំលោភ​សិទ្ធិ​មនុស្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។