ប្រធាន​ការិយាល័យអប់រំ ស្រុកបរកែវ ​ជួបគ្រោះថ្នាក់​ចរាចរណ៍ស្លាប់

ខេត្តរតនគិរី ៖ ​រថយន្តយីឌុបដឹកដំឡូងនិងរថយន្តហាយលែនឌ័រ​បានបុកគ្នាចំពីមុខពេញទំហឹង​ បណ្តាលឲ្យអ្នកបើកបរ​រថយន្តហាយលែនឌ័រ​កៀបស្លាប់ ។

ឧបទ្ទវហេតុនេះ ​បានកើតឡើងនៅវេលាម៉ោង៨និង៤០នាទីយប់​ថ្ងៃទី២៥ មីនា ២០១៦ ​នៅតាមបណ្តោយផ្លូវជាតិលេខ៧៨​ ស្ថិតក្នុងភូមិឡាប៉ូ ​សង្កាត់យក្សឡោម ​ក្រុងបានលុង ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងទៀតថា ​បុរសដែលស្លាប់ឈ្មោះ មៀច ឈិន ​អាយុ៤៦ឆ្នាំ ​ជាប្រធានការិយាល័យអប់រំស្រុកបរកែវ​ និងជាអនុប្រធានសហព័ន្ឋសហភាព​យុវជន​កម្ពុជាស្រុកបរកែវ ​បើករថយន្តហាយលែនឌ័រ ​ពាក់ស្លាកលេខ 2T 7559 ​មានទីលំនៅភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ។

ចំណែកអ្នកបើកបររថយន្តយីឌុប ​ដែលរត់គេចខ្លួនក្រោយកើតហេតុត្រូវគេ​ស្គាល់ឈ្មោះ មាស ម៉ម អាយុ៤៣ឆា្នំ ​មានទីលំនៅក្នុងភូមិជ្រៃ ​ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត