អ្នកយាមដីមេទាហាន នៅពោធិសាត់ ប្រើអាវុធបាញ់អ្នកដឹកអុស របួសធ្លាយប្រអប់ជើង ដោយសារគំរាមទារលុយ មិនបាន

ពោធិសាត់៖ ជនសង្ស័យម្នាក់ដែលគេដឹងថា ជាទាហានចាំដី១កន្លែង បានបើកការបាញ់ប្រហារ ដោយអាកាបត់ ចំនួន២គ្រាប់ មួយគ្រាប់បាញ់ទៅលើ និង មួយគ្រាប់ទៀតបាញ់ភ្ជុចដី បណ្តាលអោយត្រូវជនរងគ្រោះ ធ្លាយប្រអប់ជើងខាងឆ្វេង នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១៦ វេលាម៉ោង ១៣និង០០នាទី នៅចំណុច អូថ្មដំរី ស្ថិតនៅ ភូមិព្រងិល ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធី៍សាត់។ 

សេចក្តីរាយការណ៍ពីសមត្ថកិច្ចខេត្តពោធិ៍សាត់ ដែលមជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល ទទួលបាននៅថ្ងៃ អាទិត្យនេះ ឲ្យដឹងថា ការបាញ់នេះគឺ គំរាមទារលុយ ពីគោយន្តដឹកអុសក្រាក់ ចំនួន៤ គោយន្ត ក្នុង ១ គោយន្តទារលុយ​ ៣០០០រៀល តែត្រូវជនរងគ្រោះ ឲ្យក្នុង ១គោយន្ត ២០០០រៀល ជនសង្ស័យមិនសុខចិត្តក៍បាញ់ ចំជនរងគ្រោះ បណ្តាលអោយរងរបួស ។ "ចំណែកអាវុធ ក្រោយពេលកើតហេតុ ត្រូវបានទាហ៊ាននៅកាពារដី នោះដែរ ឈ្មោះសុខ ហឿន ប្រមូលយកទៅខេត្ត ដាក់នៅផ្ទះមេរបស់គេឈ្មោះ មាស ម៉មវុទ្ធី នៅខេត្តពោធី៍សាត់" ។ ប្រភពដដែលបានឲ្យដឹងថា​ ជនរងគ្រោះឈ្មោះ ញន វុធ អាយុ ៣៨ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ បច្ចុប្បន្ន នៅភូមិចាមចាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ រីឯជនសង្ស័យឈ្មោះ​​ មិន ខន អាយុ ៥០ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ នៅភូមិកណ្តាល ឃុំឈើតុំ ស្រុកក្រគរខេត្តពោធី៍សាត់ មុខរបរធ្វើស្រែបច្ចុប្បន្ន ទៅយាមដី អភិវឌ្ឍនរបស់យោធា ក្រសួងកាពារជាតិ នៅចំណុចកើតហេតុខាងលើ ។ ជនសង្ស័យ​ក៏ត្រូវបានឃាត់ខ្លួនដើម្បីធ្វើការសួរនាំ និងរៀបចំនិតិវិធី ដើម្បីចាត់ការ ទៅតាមផ្លូវច្បាប់ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត