ចាំម្ចាស់ផ្ទះក្របើកទ្វារ ត្រូវ​ក្រុម​ចោរវាយ​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​

6 Videos


​ភ្នំពេញ​៖​យុវជន​ម្នាក់ ជា​និស្សិត​ពេទ្យ​ឆ្នាំ​ទី ៦ របស់​សាលា IU បាន​រងរបួស​ធ្ងន់ធ្ង​រ​សន្លប់​ស្តូកស្តឹង ហើយ​ត្រូវបាន​មិត្តភក្តិ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាលពី​វេលា​ម៉ោង ១ នឹង ១៥ នាទី​រំលង​អ​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២០ ខែមីនា ឆ្នាំ ២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ ១៩៨៤ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

ចាំម្ចាស់ផ្ទះក្របើកទ្វារ ត្រូវ​ក្រុម​ចោរវាយ​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​

M88


​បើតាម​ប្រភព​ពត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ស្មាស់​វី ព័ណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1H-3808 ជិះ​ចេញពី​ហូប​បង្អែម​នៅ​ម្តុំ​សាលា IU ហើយ​បំណង​ត្រឡប់ទៅផ្ទះ​ជួល​វិញ ពេលមកដល់​ចំណុច​មុខផ្ទះ​ជួល ក៏បាន​ឈប់​ម៉ូតូ​មុខផ្ទះ និង ស្រែកហៅ​ឱ្យ​ម្ចាស់ផ្ទះ​បើកទ្វារ តែដោយសារ​យប់​ជ្រៅ​ពេក ទំនងជា​ម្ចាស់ផ្ទះ​មិនឮ និង ក្រ​បើកទ្វារ​ផ្ទះ​ផង​នោះ ក៏​ស្រាប់​តែមាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា ៣ នាក់ ជិះ​ម៉ូតូ​ម៉ាក​អាយ​ខុន ព័ណ៌​លឿង ជិះ​មក​ឈប់​ដោយ​យក​ដុំឥដ្ឋ និង មួកសុវត្ថិភាព​វាយ​មកលើ​ជនរងគ្រោះ បណ្តាលឱ្យ​ដួលសន្លប់​ស្តូកស្តឹង​រងរបួស​ធ្ងន់ ។ ពេលនោះ​ម្ចាស់ផ្ទះ​ឮសូរ​សំ​ឡង​វាយ​គ្នា ក៏ប្រញាប់ប្រញាល់​ចេញមក​បើកទ្វារ ប៉ុន្តែ​ពេលចេញ​មក​ក៏​ឃើញ​ជនរងគ្រោះ​ដេក​ដួល​នៅខាងមុខ​ផ្ទះ ហើយ​ក្រុម​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ទៅ​ឆ្ងាយ​បាត់ទៅហើយ ។ ភ្លាមៗ​នោះបាន​បង្ក​ការភ្ញាក់ផ្អើល​ឡើង ហើយ​ជនរងគ្រោះ ត្រូវបាន​មិត្តភក្តិ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​សែន​សុខ រួច​ទើប​ទំនាក់ទំនង​ទៅ​ម​ត្ថ​កិច្ច​មូលដ្ឋាន ។​

ចាំម្ចាស់ផ្ទះក្របើកទ្វារ ត្រូវ​ក្រុម​ចោរវាយ​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​

​ក្រោយ​កើតហេតុ​ជាង​កន្លះ​ម៉ោង ទើប​សមត្ថកិច្ច​មូលដ្ឋាន​មកដល់​កន្លែងកើតហេតុ សួរនាំ​ដំណើររឿង និង ដឹក​ជនរងគ្រោះ​នៅ​មន្ទីរពេទ្យ ប៉ុន្តែ​ដោយសារតែ​ជនរងគ្រោះ​មាន​សភាព​ធ្ងន់ធ្ងរ​ពេក ទើប​គ្រូពេទ្យ​ឱ្យ​សមត្ថកិច្ច​រង់ចាំ​តាមដាន​ជនរងគ្រោះ​សិន ទើប​ចាំ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅពេល​ក្រោយ ៕

                                                                         ( ប្រភព : TV5 )