ផ្សារ​យ៉ាន់កង់​រថយន្ត​ធុនធំទាំងនៅខ្យល់ពេញ ផ្ទុះ​ស្លាប់​ម្នាក់​របួសធ្ងន់ ២ នាក់​

6 Videos


​រាជធានី​ភ្នំពេញ : អ្នកបើកបរ ​រថយន្ត​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង និង មន្ត្រី​យោធា​កងវិស្វកម្ម ២ នាក់​បាន​រងរបួស​ធ្ងន់​ខណៈពេលដែល​ដោះកង់​រថយន្ត​យកទៅ​ផ្សារ ប៉ុន្តែ​ក៏បាន​ផ្ទុះ​លាន់​កក្រើក​ព្រះធរណី ។​

​ហេតុការណ៍​ដែល​ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩ និង ១៥ នាទី​ព្រឹក​ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០១៦ នៅក្នុង​ឃ្លាំង​កងវិស្វកម្ម​របស់​ក្រសួងការពារជាតិ ស្ថិតក្នុង​ភូមិ​លូ សង្កាត់​ស្វាយប៉ាក​ខណ្ឌ​ប្ញ​ស្សី​កែវ ។​

M88


ផ្សារ​យ៉ាន់កង់​រថយន្ត​ធុនធំទាំងនៅខ្យល់ពេញ ផ្ទុះ​ស្លាប់​ម្នាក់​របួសធ្ងន់ ២ នាក់​

​ជនរងគ្រោះ​ដែល​បាន​ស្លាប់​នោះ​ ឈ្មោះ​លី​ប៊ុន​ហ៊ាង ភេទ​ប្រុស​អាយុ ៤១ ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត មាន​លំនៅ​ភូមិ​តា​ប៊ឹ​ម ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្តាល បាន​ប៉ើង​ប្រមាណ ៥ ម៉ែត្រ ស្លាប់​នៅ​កន្លែង ។ ចំណែក​អ្នករងរបួស ១ ឈ្មោះ ភឹម សូ ភេទ​ប្រុស​អាយុ ៤០ ឆ្នាំ ជា​មន្ត្រី​យោធា​កងវិស្វកម្ម រងរបួស​ធ្ងន់​, ទី ២​ឈ្មោះ សេក ឌី​ណា ភេទ​ប្រុស អាយុ ៤៣ ឆ្នាំ ជាម​ន្ត្រី​យោធា​កងវិស្វកម្ម​របួស​ធ្ងន់ ។ អ្នករងរបួស​ទាំង ២ នាក់​ត្រូវបាន​អង្គភាព​បញ្ជូន​កាន់​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​ ដើម្បីសង្គ្រោះ ។​

​តាម​ព័ត៌មាន​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ  អ្នកបើកបរ​ដែល​បាន​ស្លាប់ បាន​ដោះកង់​រថយន្ត​យី​ឌុប យកទៅ​ផ្សារ​យ៉ាន់​នៅក្នុង​ទីតាំង​ឃ្លាំង​របស់​កងវិស្វកម្ម ។ នៅពេល​កំពុង​ផ្សារ ស្រាប់តែ​ផ្ទុះ​កង់​លាន់​កក្រើក​បណ្តាលឱ្យ​អ្នកបើកបរ​ប៉ើង​ចេញ​ប្រមាណ ៥ ម៉ែត្រ​ស្លាប់​នៅ​កន្លែង ។ ចំណែក​មន្ត្រី​យោធា ២ នាក់​ដែលជា​អ្នកផ្សារ​ក៏បាន​រងរបួស​ធ្ងន់ ។ ការផ្ទុះ​នេះ​ត្រូវបាន​គេ​ដឹងថា ដោយសារតែ​ផ្សារ​ប៉ះ​ក្តៅ ធ្វើអោយ​ខ្យល់​រីក​មាឌ​ផ្ទុះ​តែម្តង ។​

ផ្សារ​យ៉ាន់កង់​រថយន្ត​ធុនធំទាំងនៅខ្យល់ពេញ ផ្ទុះ​ស្លាប់​ម្នាក់​របួសធ្ងន់ ២ នាក់​

​ តាម​ព័ត​មាន​អោយដឹងទៀតថា​ដោយសា​តែ​កម្លាំង​ផ្ទុះ បានធ្វើអោយ​ស័ង្កសី​ដែល​បិត​ទ​បាំង​ឃ្លាំង ក៍​ផ្ទុះ​ធ្លាយ ។ បន្ទាប់ពី​មាន​គ្រោះថ្នាក់ សមត្ថកិច្ច​ក៏បាន​ចុះទៅពិនិត្យ​សព​រួច​ប្រគល់ឱ្យ​ក្រុមគ្រួសារ​នាំយកទៅ​ ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

                                                                  ម៉េង ធា​