ក្រុង​ស្វាយរៀង តែងតាំង​អធិការរង​នគរបាល​ក្រុង មាន​ឋានៈ​តួនាទី​ធំ​ជាង​អភិបាលរងក្រុង ខុសប្លែក​ពី​គេ​

ស្វាយរៀង:
​វេន​ប្រចាំ​បញ្ជា​របស់​គណៈបញ្ជាការ​ឯកភាព​ក្រុង​ស្វាយរៀង តួនាទី​អធិការរង​នគរបាល​ក្រុង ជា​ប្រធាន ចំណែក​តួនាទី​អភិបាលរងក្រុង​ជា​អនុប្រធាន​។

​អ្នក​និយម​លេង​សង្គម​ហ្វេ​ស​ប៊ុ​ក​បាននាំគ្នា​ងឿងឆ្ងល់ ខណៈដែល​បានឃើញ​ឯកសា​ចំនួន​បីសន្លឹក​បង្ហោះ​ដោយ​ឈ្មោះ chhiv saron ដែល​ចុះហត្ថលេខា​ដោយ​លោក​យូ ប៊ុន​ន្នី អភិបាលក្រុង​ស្វាយរៀង កាលពី​ថ្ងៃទី​២៥​ខែមីនា​ឆ្នាំ​២០១៦ ដោយ​ដាក់បទបញ្ជារ​វេន​ប្រចាំការ ក្នុងនោះ លោក​អធិការរង​នគរបាល មានភ័ព្វ​សំណាង​ជា​ប្រធាន ចំណែក​លោក​អភិបាលរងក្រុង​វិញ ជា​អនុប្រធាន​។

ជុំវិញ​ករណី​ខាងលើនេះ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ឆ្ងល់​ខ្លាំងណាស់ ក្រុង​ស្រុក​ឯទៀត អភិបាលរងក្រុង ស្រុក គឺ​អភិបាល​ចាត់តាំង​ឲ្យ​ធ្វើជា​ប្រធាន រីឯ​អធិការ​ង​ជា​អនុប្រធាន​ខុសប្លែក​អី​តែ​ក្រុង​ស្វាយរៀង​។ អ្នកលេង​ហ្វេ​ស​ប៊ុ​កម្នា​ក់បាន comment ប្រាប់​លោក​អភិបាលក្រុង​ស្វាយរៀង​ថា មិនមែន​អធិការ​ង​នគរបាល​ជា​ប្រធាន​ទេ គឺ​អភិបាលរងក្រុង​ជា​ប្រធាន​វេន​ប្រចាំ​បញ្ជា​។

ប្រជា​ពល​រដ្ន​មួយចំនួន​លើកទ្បើង​ថា កា​តែងតាំង​តួនាទី​មិនដឹង​ក្បាល​ល​ន្ទុ​យ ទើប​ក្រុង​ស្វាយរៀង ពុំ​សូវ​មានការ​រីកចំរើន​។

ពាក់​និង​ករណី​ខាងលើនេះ មិនអាច​ទំនាក់ទំនង​ទៅ​លោក​យូ ប៊ុ​ន្នី អភិបាលក្រុង​ស្វាយ​បានទេ​។ គេ​នៅ​ពុំ​ដឹង​មូលហេតុ​ខាងលើនេះ​ទេ ឬមួយ​ក៏​តួនាទី របស់​អភិបាលរងក្រុង​ជា​អភិបាលរង​តែ​ពិតៗ ?៕