យុវជន​២​នាក់​បើក​ម៉ូតូ​បុក​មនុស្ស​វិកល​ច​រិ​ក​របួសធ្ងន់​នៅ​ស្រុក​កំពង់​សិលា​

ព្រះសីហនុ:

​យុវជន​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​បាន​បើក​ទៅបុក​មនុស្ស​វិកល​ច​រិ​ក​ដើរ​ឆ្លងផ្លូវ​បណ្តាល​ឲ្យ​ដួល​រងរបួស​ទាំងអស់គ្នា​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​បានកើត​មាននៅ​យប់​ថ្ងៃទី​២៦​ខែមីនា ឆ្នាំ​២០១៦ លើផ្លូវ​ជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ ១១០-១១១ ស្ថិត​ក្នុងភូមិ​ស្ទឹងច្រាល​ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា​ខេត្ត​ព្រះសីហនុ​។​

​តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច ស្រុក​កំពង់​សិលា បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក់​ស្មា​សរី​វូ ពណ៍​ខ្មៅ​ពាក់​ស្លាក់​លេខ​1b0533 ព្រះសីហនុ ដែល​បើកបរ​ដោយ​ឈ្មោះ​យឿន ដា​រិ​ន  ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្រុងព្រះសីហនុ​(​របួសធ្ងន់​) និង​ឈ្មោះ​ហេង ម៉ៅ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ខេត្តព្រៃវែង​(​របួសស្រាល​) មាន​ទិសដៅ​ពី ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​។​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា​មនុស្ស​វិកលចរិត​បាន​រងរបួស​ធ្ងន់ធ្ងរ​។​ជននេះ​បាន​ដើរ​ឆ្លងផ្លូវ​ពី​ជើង​ទៅ​ត្បូង​។​

​បច្ចុប្បន្ន ជន​វិល​កល​ចរិត​ត្រូវបាន​កម្លាំង​សមត្ថកិច្ច ស្រុក​បាន​បញ្ចូនទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ស្រុក​ស្រែអំបិល ចំណែក​ម្ចាស់​ម៉ូតូ​និង​នាក់​រួម​ដំណើរ​បាន​ទៅ​ព្យាបាល​របួស​នៅ​ពេទ្យ​មណ្ឌល​ត្ត​កវិត​ស្រុក​កំពង់​សិលា​។​ចំណែក​ម៉ូតូ​បាន​រក្សាទុក​នៅ​នគរបាល​ប៉ុស្តិ៍​ឃុំ​អូរ​បាក់រទេះ​រងចាំ​ការដោះស្រាយ​តាម​ក្រោយ​៕

យុវជន​២​នាក់​បើក​ម៉ូតូ​បុក​មនុស្ស​វិកល​ច​រិ​ក​របួសធ្ងន់​នៅ​ស្រុក​កំពង់​សិលា​