សមត្ថកិច្ច​កងរាជអាវុធហត្ថ​សៀមរាប​បង្ក្រាប​គ្រឿងញៀន​ឃាត់ខ្លួន​មនុស្ស​៧​នាក់

សៀមរាប:
កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​បង្ក្រាប​ករណី​រក្សា​ទុក​, ដឹកជញ្ជូន ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​(​បទឧក្រិដ្ឋ​)​មួយ​ករណី កើតឡើង​នៅ​ចំណុច​ក្រុង​សៀមរាប ខេត្តសៀមរាប​។ ក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​ឃាត់ខ្លួន បាន​មនុស្ស​៧​នាក់ និង​ដកហូត​បាន​វត្ថុតាង​មាន​គ្រឿងញៀន និង​វត្ថុតាង​ផ្សេងៗ មួយចំនួនទៀត​កាលពីពេល​ថ្មីៗ​នេះ​។​

​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​បញ្ជាក់ថា ជនសង្ស័យ​ចំនួន​៧​នាក់​ដែល​ឃាត់ខ្លួន​បាន​នោះ​គឺ​ទី​១-​ឈ្មោះ​ទុំ សុវណ្ណ​លី ភេទ​ប្រុស អាយុ​២០​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប​។ ២-​រឿ​ម ស៊ីណាន ភេទ​ស្រី អាយុ​២៥​ឆ្នាំ​មុខរបរ​ស្រី​ខារ៉ាអូខេ ទីលំនៅ ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប​។ ៣-​ណាន រ៉ូ​ស្សា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​ទីលំនៅ ភូមិ​ចុង​កៅស៊ូ សង្កាត់ ស្លក្រាម ក្រុង សៀមរាប​។ ៤-​សេង ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​គោក​ត្នោត ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទ បាគង ខេត្តសៀមរាប​។ ៥-​សៅ រិទ្ធី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​រត់​ម៉ូតូ ឌុប ទីលំនៅ​ភូមិ​វាល សង្កាត់ គោកចក ក្រុង​សៀមរាប​។  ៦-​អ៊ិ​ប រ៉ូ​ហ្វា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​មុខរបរ​កម្មករ ទីលំនៅ​ភូមិ​ទ្រាំង សង្កាត់ ស្លក្រាម ក្រុង​សៀមរាប​។ ៧-​យ៉ង់ ឌី​ណា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ ទីលំនៅ​ភូមិ​វាល​សង្កាត់ គោកចក ក្រុង​សៀមរាប​។
​ដោយឡែក​វត្ថុតាង​ដែល​ដកហូត​បាន​មាន​ម្សៅ​គ្រើម ម៉ា​ទឹកកក​ចំនួន​១០​កញ្ចប់ ស្មើនឹង​៦,២​ក្រាម ,​ជញ្ជីង​ថ្លឹង​២​គ្រឿង ទូរស័ព្ទ​៧​គ្រឿង​,​ដាវ​២​ដើម និង​សម្ភារៈ​សំរាប់​ជក់ និង​វេច​ខ្ចប់​មួយចំនួនទៀត​។ ។​

​បច្ចុប្បន្ន​សមត្ថកិច្ច​ក​ង​អាវុធហត្ថ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕

សមត្ថកិច្ច​កងរាជអាវុធហត្ថ​សៀមរាប​បង្ក្រាប​គ្រឿងញៀន​ឃាត់ខ្លួន​មនុស្ស​៧​នាក់

សមត្ថកិច្ច​កងរាជអាវុធហត្ថ​សៀមរាប​បង្ក្រាប​គ្រឿងញៀន​ឃាត់ខ្លួន​មនុស្ស​៧​នាក់