ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស ស្រី ១៦​នាក់ ​ពីបទ ជួញដូរ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​

សៀមរាប:
កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ថា  ដា​លុច ប្រធាន​មន្ទីរ​យុត្តិធម៌ នៃ​បញ្ជាការ​អាវុធហត្ថ ខេត្តសៀមរាប​បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ ចុះបង្ក្រាប​ករណី​រក្សាទុក​ដឹកជញ្ជូន​ឬ​ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារ​ញៀន ដែល​ធ្វើការ​ឃាត់ខ្លួន​មនុស្ស ប្រុស​ស្រី​ចំនួន​១៦​នាក់​ក្នុង​ក្រុង​សៀមរាប រួច​នាំយកមក​កាន់កា​រិ​យា​ល័យ​ជំនាញ ដើម្បី​ធ្វើការ​សួរនាំ​។​
​ហេតុ​ការចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​ខាងលើ ធ្វើឡើង​កាលពី​វេលា​ម៉ោង​២​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​២៥​ខែមីនា ឆ្នាំ​២០១៦  ស្ថិតនៅ​ចំណុច ក្នុង​ក្រុង​សៀមរាប ខណៈ​ពួកគេ​កំពុង​ចែកចាយ​និង​ប្រើប្រាស់​នៅក្នុង​ព្រៃ​ផ្លូវ​៦០​ម៉ែត្រ​។​
       
 លោក​វរសេនីយ៍ទោ​ថា  ដា​លុច ប្រធាន​មន្ទីរ​យុត្តិធម៌ នៃ​បញ្ជាការ អាវុធហត្ថ​ខេត្តសៀមរាប​បាន​ប្រាប់​ឱ្យដឹងថា ជនសង្ស័យ​ប្រុស ស្រី ចំនួន​១៦​នាក់ ដែល​ត្រូវ​បញ្ជូនទៅ​តុលាការ​មាន ទី​១​ឈ្មោះ ហាច សាវុន  ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប​(​ជួញដូរ​) ទី​២​ឈ្មោះ ឯក សុ​ម៉ាលី ភេទ​ស្រី​អាយុ​១៧​ឆ្នាំ​មុខរបរ​មិន​ពិត រស់នៅ​ភូមិ​ជ្រៃ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​(​ប្រើប្រាស់​)​ទី​៣​ឈ្មោះ ខួ​យ គឹម​ធៀង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប (​ជួញដូរ​) ទី​៤​ឈ្មោះ រិត ស៊ី​ណេ​ត  ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​គោក​តា​ចាន់ សង្កាត់​គោកចក ក្រុង​សៀមរាប​(​ជួញដូរ​) ទី​៥ ឈ្មោះ  ប៉ែន នី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​លក់​សៀវភៅ រស់នៅ​ភូមិ​នគរ​ក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប​(​ជួញដូរ​)​ទី​៦​ឈ្មោះ ជិន ញ៉ា​ញ់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​មុខរបរ​លក់​កាហ្វេ ស្នាក់នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប​(​ជួញដូរ​) ទី​៧​ឈ្មោះ ម៉ិច វាសនា ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មុខរបរ​លក់ដូរ រស់នៅ​ភូមិ​បាគង ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​(​ជួញដូរ​) ទី​៨​ឈ្មោះ ជា ប៊ុន​ហាន ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​មុខរបរ​បុគ្គលិក​ក្រុមហ៊ុន រស់នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប​(​ជួញដូរ​) ទី​៩ ឈ្មោះ អ៊ឹម វិមាន ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​មុខរបរ​មិន​ពិត ស្នាក់នៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប (​ជួញដូរ​) ទី​១០ ឈ្មោះ ធី សុវណ្ណ ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​(​ប្រើប្រាស់​) ទី​១ ឈ្មោះ ហួរ សុខលី ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​មុខរបរ​មិន​ពិត រស់នៅ​ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​(​ប្រើប្រាស់​) ទី​១២​ឈ្មោះ តារា នី​ទេព ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​សាលា កន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​(​ប្រើប្រាស់​) ទី​១៣​ឈ្មោះ បៀ ភិរម្យ ភេទ​ប្រុស​អាយុ ២៧​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប (​ជួញដូរ​) ទី​១៤ ឈ្មោះ ខុន សុ​ឃីម ភេទ​ស្រី​អាយុ​១៩​ឆ្នាំ​មុខរបរ​លក់ដូរ រស់នៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង សៀមរាប​(​ជួញដូរ​)​ទី​១៥​ឈ្មោះ លី ហេង ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​មុខរបរ​មិន​ពិត ស្នាក់នៅ ភូមិ វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​(​ប្រើប្រាស់​)​និង​ទី​១ ឈ្មោះ លី គឹម​ហាក់ ភេទ ប្រុស​អាយុ​១៨​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀម រាប​(​ជួញដូរ​)​។​

​ក្រោយពី​សាកសួរ​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​១៦​នាក់ រួច​កម្លាំង​ជំនាញ​ធ្ចើ​ការដកហូត​បាន​វត្ថុតាង​រួមមាន​៖​ម្ស៉ៅ​គ្រឿ​ម​ពណ៌​ស​ថ្លា​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៣​កញ្ចប់​ស្មើនឹង​ទម្ងន់​១.៤៣​ក្រាម ទូរស័ព្ទដៃ​១៥​គ្រឿង  ម៉ូតូ​ចំនួន​៤​គ្រឿង  និង​សម្ភារៈ​សម្រាប់​ច្នៃ​ជក់​និង​វេច​ខ្ចប់​មួយចំនួនធំ​។

​បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស ស្រី ទាំង​១៦​នាក់​និង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​២៥​ខែមីនា​ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស ស្រី ១៦​នាក់  ​ពីបទ ជួញដូរ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​

ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស ស្រី ១៦​នាក់  ​ពីបទ ជួញដូរ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​