បញ្ជូន​អ្នកបើកបរ​មាន​ជាតិ​ស្រវឹង​៣១៨​នាក់​ទៅ​តុលាការ

រាជធានី​ភ្នំពេញ​៖ យោង​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រីជាន់ខ្ពស់​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បានឱ្យ​ដឹង​ថា សម្រាប់​លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង គិត​តាំងពី​ថ្ងៃ​ចាប់ផ្តើម​រហូត​មក​ដល់​ពេល​នេះ សមត្ថកិច្ច​បាន​ធ្វើការ​ត្រួតពិនិត្យ​បាន​ចំនួន​៤៨​លើក ឃាត់​អ្នកបើកបរ​យានយន្ត​ចំនួន​៣១៨​នាក់ ដែល​ត្រូវ​បញ្ជូន​ទៅ​តុលាការ ។ ក្នុង​នោះ​អ្នកបើកបរ​រថយន្ត​ចំនួន​៧៨​នាក់ ស្រី​២​នាក់ និង​អ្នកបើកបរ​ម៉ូតូ​ចំនួន​២៤០​នាក់ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ​អ្នកបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង សម្រាប់​ថ្ងៃ​ទី​២៦ មីនា នេះ បាន​ចំនួន​៤៦១​គ្រឿង ក្នុង​នោះ​ម៉ូតូ​ចំនួន​២៥០​គ្រឿង រថយន្ត​២១១​គ្រឿង ។