ស្រុក​កែវ​សីមា កំពុង​ប្រឈម​នឹង​កង្វះខាត​ទឹក

ខេត្តមណ្ឌលគិរី ៖ សិប្បកម្ម​ផ្គត់ផ្គង់​ទឹក​ស្អាត​ស្រុក​កែវ​សីមា បាន​ចេញ​សេចក្តី​អំពាវនាវ​ឱ្យ​អតិថិជន​កាត់​បន្ថយ​ការ​ប្រើប្រាស់​ទឹក ខណៈ​ប្រភព​ទឹក​កំពុង​តែ​រង​នូវ​ភាព​ខ្វះខាត​។

ការ​អំពាវនាវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្នុង​ខេត្តមណ្ឌលគិរី ពិសេស​ស្រុក​កែវ​សីមា កំពុង​ជួប​នូវ​បញ្ហា​ប្រភព​ទឹក​ហួត​រីង បង្ក​ឱ្យ​មានការ​ស្វះ​ស្វែងរក​ប្រភព​ទឹក​បន្ថែម ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​។

ម្ចាស់​សិប្បកម្ម​ទឹក​ស្អាត​ប្រចាំ​ស្រុក​កែវ​សីមា លោក​ប៉ោ ពួ​ជ បាន​ធ្វើ​សេចក្តីជូនដំណឹង ដោយនៅ​ក្នុងឆ្នាំនេះ ភាពរាំងស្ងួត​យូរអង្វែង​ធ្វើ​ឱ្យ​ប្រភព​ទឹក​ដែល​យក​មក​ចម្រោះ​ជា​ទឹក​ស្អាត​ចែកចាយ​ឱ្យ​អតិថិជន​ទូ​ទាំង​ស្រុក​ត្រូវ​បាន​ដាច់​ប្រភព​ទឹក​ទៅ​ហើយ​។ ដូ​ច្នេះ​សិប្បកម្ម​ទឹក​ស្អាត​សូម​អំពាវនាវ​ឱ្យ​អ្នក​ប្រើប្រាស់​ទឹក​ស្អាត​ទាំងអស់​ជួយ​សន្សំ​សំចៃ ហើយ​សិប្បកម្ម និង​ព្យាយាម​រក​ប្រភព​ទឹក​ថ្មី ដើម្បី​ធ្វើការ​ផ្គត់ផ្គង់​បន្ត​។