ក្រសួងជំនាញបា្រប់ថាឲ្យតែមេឃក្តៅហប់ត្រូវប្រុងប្រយ័ត្ន

រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅប៉ុន្មាននាទីមុននេះថា បានចេញសេចក្តីជូនព័ត៌មានមួយដោយប្រកាសឲ្យមានការប្រុងប្រយ័ត្នពេលធាតុអាកាសក្តៅហប់ ស្អុះស្អាប់ខ្លំាង ខុស​ប្រក្រតី ភាសាបច្ចេកទេសហៅថា Thunderstorm ដែលសញ្ញាណនេះបញ្ជាក់ថា នឹងកើតមានភ្លៀង ផ្គរ រន្ទះនិងខ្យល់កន្រ្តាក់ ហើយថាបាតុភូតនេះពុំមានមធ្យោបាយណាមួយទប់ស្កាត់​បានទេ ។