ចង់ឲ្យ​កូន “​ខួច​ថ្ពាល់​” ស្ត្រី​ជា​ម្តាយ គួរ​ធ្វើ​ដូច​ម្តេចទៅ​?

ចង់ឲ្យ​កូន “​ខួច​ថ្ពាល់​” ស្ត្រី​ជា​ម្តាយ គួរ​ធ្វើ​ដូច​ម្តេចទៅ​?

​ថ្ពាល់​ខួច អាច​ធ្វើឲ្យ​ផ្ទៃមុខ កាន់តែ​ស្រស់ស្អាត និង​គួរ​ឲ្យ​ស្រឡាញ់​។ ថ្ពាល់​ខួច អាច​ទាក់ទាញ ចំណាប់អារម្មណ៍ របស់​មនុស្ស​ជុំវិញខ្លួន​បាន​។ ថ្ពាល់​ខួច ក៏​អាច​បង្ហាញ​អំពី បុណ្យ​សំណាង និង​ភាពល្អ​ឥត​ខ្ចោះ​ដែរ​។​

​ប៉ុន្តែ ជា​ការពិត មិន​អាច​ប្រកែក​បាន ថ្ពាល់​ខួច គឺជា​ការ​ខ្វះ​ខាត​ពី​កំណើត ដែល​បណ្តាល​មកពី សាច់ដុំ​ថ្ពាល់ មាន​ចន្លោះ​ប្រហោង (​ត្រង់​កន្លែង​ខួច​)​។​

​ទោះបីជា​យ៉ាងណាក្តី មនុស្ស​គ្រប់គ្នា ប្រាថ្នា​ចង់បាន​កូន ដែល​ខួច​ថ្ពាល់​នេះ​ណាស់ ពីព្រោះ វា​មើលទៅ គឺ​ពិតជា គួ​ឲ្យ​ខ្នាញ់​មែនទែន​។​

ចង់ឲ្យ​កូន “​ខួច​ថ្ពាល់​” ស្ត្រី​ជា​ម្តាយ គួរ​ធ្វើ​ដូច​ម្តេចទៅ​?

​អញ្ចឹង តើ​មាន​វិធី​អ្វី អាច​បង្កើន​ឱកាស នៃ​ការ​មាន​ថ្ពាល់ខួច​នេះ បាន​ពី​កំណើត​ទេ​?

​ពេល​អ្នក​ញញឹម សាច់ដុំ​ដែល​ខ្លី បាន​ទាញ​សាច់ដុំ​មុខ​ទាំងមូល ដូច្នេះហើយ ទើប​ធ្វើឲ្យ​ថ្ពាល់ខូង ឬ​ធ្លាក់ចុះ​បន្តិច ដែល​គេ​ហៅថា ខួច​ថ្ពាល់​នេះឯង​។

​ថ្ពាល់​ខួច គឺ​ទាក់ទង​ទៅនឹង ហ្សែ​ន​ពី​កំណើត ដូច្នេះ មិន​មាន​វិធីសាស្ត្រ​អ្វី ដើម្បី​ធ្វើ​ឲ្យ​កូន មាន​ថ្ពាល់ខួច​នោះទេ​។ ថ្ពាល់​ខួច ជាធម្មតា កើតមាន​ទាំង​សងខាង ប៉ុន្តែ បើ​ខួច​តែ​ម្ខាង គឺ​ស្រស់ស្អាត ជាង​ខួច​ទាំងពីរ​។​

​ម្តាយ ឬ​ឪពុក អាច​ផ្តល់​ហ្សែ​ន​ថ្ពាល់​ខួច ទៅ​ឲ្យ​កូន​បាន អញ្ចឹង បើ​ឪពុកម្តាយ មាន​ថ្ពាល់ខួច នោះ​កូន​របស់​អ្នក នឹង​មាន​ឱកាស​ខួច​ថ្ពាល់ ចាប់ពី ៥០ ទៅ ១០០ ភាគរយ​ឯណោះ​។​

​ទោះបីជា​យ៉ាងណា បើ​ឪពុកម្តាយ មិន​ខួច​ថ្ពាល់​ទេ ឱកាស​ដែល​មាន​កូន​ថ្ពាល់​ខួច គឺ​សឹងតែ​គ្មាន​តែម្តង​។ ប៉ុន្តែ ទារក អាច​នឹង​ខួច​ថ្ពាល់​ផងដែរ ក្នុងករណី​ដែល​ទារក​នោះ ផ្ទុក​នូវ​ហ្សែ​ន​តែឯង​។ ក្នុង​ករណី​ពិសេស​ណាមួយ ទារក​ក៏​អាច​ខួច​ថ្ពាល់​ផងដែរ គឺ​ដោយសារតែ បញ្ហា​កំណើត​កើតមក ខូង ឬ​ខួច​សាច់ដុំ​ថ្ពាល់​តែម្តង​។​

​តាម​ទម្លាប់​ជនជាតិខ្មែរ នៅ​តំបន់​មួយចំនួន បាន​ណែនាំ​យើង​ថា មធ្យោបាយ​តែ​មួយគត់ ដើម្បី​បង្កើន​ឱកាស នៃ​ការ​មានកូន គឺ​ការ​លួច​បេះ “​ផ្លែ​ទទឹម​” ពី​ផ្ទះ​អ្នក​ដ៏​ទៃ (​ប៉ុន្តែ សូម​ប្រយ័ត្ន គេ​ជេរ​)​។​

​មិន​ថ្វី​ទេ បច្ចេកទេស​វេជ្ជសាស្ដ្រ អាច​ជួយ​អ្នក​បាន តាមរយៈ​ការវះកាត់ ក្នុងករណី​អ្នក មិន​មាន​ថ្ពាល់ខួច​ពី​កំណើត ឬ​មាន​ដែរ តែ​មិនសូវ​ស្អាត​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។