“​ចេក​” អ្នក​គួរតែ​ញ៉ាំ រាល់ថ្ងៃ ដើម្បី​សុខភាព​

“​ចេក​” អ្នក​គួរតែ​ញ៉ាំ រាល់ថ្ងៃ ដើម្បី​សុខភាព​

១. ចេក ជា​ជម្រើស​ទីមួយ សម្រាប់​កីឡាករ​
​ចេក ផ្តល់​ថាមពល បាន​ឆាប់រហ័ស និង​យូរអង្វែង​។ ការសិក្សា​បាន​បង្ហាញថា ត្រឹមតែ​ចេក​មួយ​ផ្លែ អាច​ផ្តល់​ថាមពល​ឲ្យ​អ្នក រយៈពេល ៣០ នាទី ដើម្បី​ហាត់ប្រាណ​។​

២. ការពារ​ជំងឺ​សរសៃឈាម​បេះដូង​
​ការ​ញ៉ាំ​ចេក សម្រាប់​អាហារ​ពេលព្រឹក ពេល​ថ្ងៃ​ត្រង់ និង​ពេល​ល្ងាច ជា​ប្រចាំ​ថ្ងៃ អាច​ផ្តល់​នូវ​ប៉ូ​តា​ស្យូម បាន​គ្រប់គ្រាន់ និង​កាត់បន្ថយ​ការ​ប្រឈម​ទៅនឹង ជំងឺ​កក​គ្រាប់​ឈាម ជំងឺ​សរសៃឈាម​បេះដូង ជំងឺ​ដាច់​សរស​ឈាម​ខួរក្បាល ជំងឺ​ទឹកនោម​ផ្អែម និង​ជំងឺលើសឈាម​។​

៣. បង្កើន​ម៉ាស​ឆ្អឹង​
​ជាតិ​ប៉ូ​តា​ស្យូម ដែល​មាន​នៅក្នុង​ផ្លែ​ចេក អាច​កាត់បន្ថយ​ផលប៉ះពាល់​នានា ដែល​បណ្តាល​មកពី ការឡើង​ជាតិ​ប្រៃ តាមរយៈ​របប​អាហារ ដែល​អ្នក​ទទួល​ទាន​។ ផ្លែ​ចេក អាច​ជួយ​កាត់បន្ថយ បញ្ហា​សុខភាព​ធ្មេញ និង​ឆ្អឹង ដូចជា ជំងឺ​ពុក​ធ្មេញ និង​ជំងឺ​ពុក​ឆ្អឹង​ជាដើម​។​

៤. ព្យាបាល​រោគ​ធ្លាក់​ទឹកចិត្ត​
​ពេល​អ្នក​ពិបាកចិត្ត ចូរ​ញ៉ាំ​ផ្លែ​ចេក​មួយ ឬ​ពីរ​ផ្លែ​ទៅ ធានាថា អ្នក​នឹង​បាន​ធូរស្រាល​ខ្លះ ជា​មិនខានឡើយ​។ ផ្លែ​ចេក ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍ល្អ និង​រីករាយ​ជាង​មុន​។​

៥. សម្រាប់​មនុស្ស​ស្រី ដែល​មាន​បញ្ហា​រឿង​រដូវ​ប្រចាំខែ ឬ​ក្រោយ​ពេល​អស់​រដូវ គួរតែ​ញ៉ាំ​ចេក ឲ្យបាន​រាល់​ថ្ងៃ​។​

៦. ជំនួយ​គ្រាប់​ឈាម​
​ចេក មាន​ជាតិ​ដែក​ខ្ពស់ ដែល​វា​នឹង​ទៅ​រំញោច ដល់​ការផ​លិតអេ​ម៉ូក្លូ​ប៊ីន នៅក្នុង​ឈាម ដូច្នេះ វា​អាច​ជួយ​ដល់ អ្នក​ដែល​កំពុង​រងគ្រោះ ដោយសារ​ជំងឺ​ខ្វះ​គ្រាប់​ឈាម​បាន​។​

៧. បន្ថយ​សម្ពាធ​ឈាម​
​សូម្បី​តែ FDA ក៏​យល់ស្រប និង​អនុញ្ញាត ឲ្យមាន​ឧស្សាហកម្ម លើ​ផ្លែ​ចេក ដើម្បី​ជួយ​កាត់បន្ថយ ជំងឺលើសឈាម និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដែរ​។​

៨. ពង្រឹង​ដល់​សមត្ថភាព​ខួរក្បាល​
​ការសិក្សា​បាន​បង្ហាញថា សិស្ស​ដែល​ចូលចិត្ត​ញ៉ាំ​ចេក ច្រើន​តែ​រៀន​ពូកែ ស្វាហាប់ រហ័សរ​ហួន និង​មាន​ខួរក្បាល​ល្អ​ជាង សិស្ស​ដែល​មិន​ចូល​ចិត្ត​ចេក​។​

៩. ព្យាបាល ការ​ទល់លាមក​
​ចេក មាន​ផ្ទុក​ជាត​សរសៃ​ខ្ពស់ ដូច្នេះ អ្នក​ដែល​ឧស្សាហ៍​ទល់លាមក គួរតែ​ញ៉ាំ​ចេក ជា​រៀងរាល់ថ្ងៃ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។