អ្នក​មាន​ឈាម​ក្រុម O គួរ​ញ៉ាំ​អាហារ​អ្វីខ្លះ​?

អ្នក​មាន​ឈាម​ក្រុម O គួរ​ញ៉ាំ​អាហារ​អ្វីខ្លះ​?

១.​    ​អ្នក​គួរតែ​ញ៉ាំ​សាច់​គ្មាន​ខ្លាញ់ ឲ្យបាន​បីបួន​ដង ក្នុង​មួយ​សប្តាហ៍ ដើម្បី​បង្កើន​កម្លាំង ថាមពល និង​ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​។ សាច់ អ្នក​គួរតែ​ញ៉ាំ របៀប​ឆ្អិន​មធ្យម ដើម្បី​ទទួលបាន​លទ្ធផល គួរ​ជាទី​គាប់​ចិត្ត​។​

២.​    ​ចូរ​ញ៉ាំ​ខ្លាញ់ត្រី ដើម្បី​បំប៉ន​សុខភាព​បេះដូង និង​កាត់បន្ថយ​កូឡេស​ស្តេ​រ៉ុល និង​ទ្រី​គ្លី​សេរីត​។​

៣.​    ​ចូរ​កាត់បន្ថយ ឬ​ញ៉ាំ​ផលិតផល ធ្វើ​ពី​ទឹកដោះគោ ក្នុង​កម្រិត​ទាប ពីព្រោះ អ្នក​មាន​ឈាម​ក្រុម O ពិបាក​រំលាយ​វា​ណាស់​។​

៤.​    ​កុំ​ញ៉ាំ​ស្រូវ​សាឡី និង​ផលិតផល​ធ្វើ​ពី​វា​ឲ្យសោះ ពីព្រោះ វា​អាច​បង្ក​ជា​បញ្ហា​រំលាយ​អាហារ និង​ជំងឺ​សរសៃឈាម​បេះដូង​បាន​។​

៥.​    ​កំណត់​ការទទួល​សណ្តែក ពីព្រោះ វា​មិន​ល្អ សម្រាប់​អ្នកមាន​ឈាម​ក្រុម O ឡើយ​។​

៦.​    ​ញ៉ាំ​បន្លែ និង​ផ្លែឈើ ឲ្យបាន​ច្រើន តាម​ដែល​អាច​ធ្វើទៅបាន​។​

៧.​    ​ប្រសិនបើ​អ្នក ត្រូវការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន ចូរ​សាកល្បង​ញ៉ាំ​តែ​បៃតង​ជំនួស​វិញ​។​

៨.​    ​គ្រាប់​ធញ្ញជាតិ និង​គ្រាប់​ផ្លែឈើ ក៏​ជា​ជម្រើស​មួយ​ត្រឹមត្រូវ សម្រាប់​អ្នក​ផងដែរ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។