បិទមុខងារ​នេះ​មួយ​ទៅ កុំ​ឲ្យ​វា​ស៊ី​លុយ​នៅ​ពេល​ប្រើ​អ៊ីន​ធើណេត​ដោយ​មិន​ដឹងខ្លួន!

នៅលើប្រព័ន្ធប្រតិបត្តិការ iOS9 នេះ ពិតជា​បាន​ពាំនាំ​មក​​ជា​មួយ​​មុខ​​ងារ​​ថ្មីៗ​​មួយ​​ចំនួន ដែល​​មាន​អត្ថប្រយោជន៍​​សំរាប់​​អ្នក​ប្រើ​​ប្រាស់ ហើយ​រាល់​មុខ​ងារ​ដែល​មាន​ប្រយោជន៍​ទាំង​នោះ យើង​បាន​​រៀប​​រាប់​​រួច​មក​​ហើយ នា​ពេល​កន្លង​មក ហើយ​លើក​នេះ យើងនឹងនិយាយពីមុខងារមួយទៀត ដែល​អ្នក​គួរ​បិទ​ចោល​ក៏​ល្អ​ដែរ។

បិទមុខងារ​នេះ​មួយ​ទៅ កុំ​ឲ្យ​វា​ស៊ី​លុយ​នៅ​ពេល​ប្រើ​អ៊ីន​ធើណេត​ដោយ​មិន​ដឹងខ្លួន!

មុនដំបូងយើងត្រូវយល់ដឹងពីមុខងារនេះសិន វាមានឈ្មោះថា Wi-Fi Assist ជាប្រភេទ​មុខងារ ដែល​​អាច​ផ្លាស់​ប្តូរ​ភ្លាមៗ ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ពេល​ដែល​អ្នក​កំពុង​ប្រើ​ប្រាស់ Wi Fi ដែល​ខ្សោយ ឬដាច់អោយទៅ ប្រើ​ប្រាស់​ជា Cellular វិញ ដូចនេះ​ពេលខ្លះអ្នកមិនចាប់អារម្មណ៍នៅតែប្រើប្រាស់ Wi Fi សុខៗ ស្រាប់​ប្តូរ​ទៅ​​ប្រើ Cellular វិញដោយមិនដឹងខ្លួន ច្បាស់ជាអស់លុយមិនស្ទើរទេ បើកំពុងដោនឡូដ ឬមើល YouTube ឬវីដេអូផ្សេងៗនៅលើអ៊ីនធើណេត ដូចនេះ បើសិនជាអ្នកអាចបិទវា ក៏ល្អដែរ។​

របៀបបិទមុខងារនេះ

អ្នកអាចចូលទៅកាន់ Settings => Cellular => Wi-Fi Assist បន្ទាប់អ្នកអាច Disable វាបាន ដោយ​គ្មាន​បញ្ហា។

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

បិទមុខងារ​នេះ​មួយ​ទៅ កុំ​ឲ្យ​វា​ស៊ី​លុយ​នៅ​ពេល​ប្រើ​អ៊ីន​ធើណេត​ដោយ​មិន​ដឹងខ្លួន!

ដូចអ្វីដែលយើងបានរៀបរាប់នៅខាងលើនេះហើយ សង្ឃឹមថាមិត្តអ្នកអានអាចយល់ នឹងអាចបិទមុខងារ​នេះ​បាន ប៉ុន្តែបើសិនជាអ្នកគិតថាវាមានអត្ថប្រយោជន៍សំរាប់អ្នក​ អ្នកពុំចាំបាច់បិទមុខងារនេះក៏បានដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

បិទមុខងារ​នេះ​មួយ​ទៅ កុំ​ឲ្យ​វា​ស៊ី​លុយ​នៅ​ពេល​ប្រើ​អ៊ីន​ធើណេត​ដោយ​មិន​ដឹងខ្លួន!

  • ដោយ: Hong
  • 9:11 AM, 27 March
  • ប្រភព: Phonarena
  • Tag: ចំណេះដឹងទូទៅ