ពេលនេះ Apple បញ្ចេញ Firmware iOS 9.3 ថ្មី​សម្រាប់ iPad ចាស់ៗ​ជា​បណ្តើរ​ហើយ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាប់ iCloud!

ប៉ុន្មានថ្ងៃនេះ មានអ្នកប្រើប្រាស់ មិនតិចទេ ដែល​បាន​ជួប​ប្រទះ នឹង​បញ្ហា​ជាប់​គាំង iCloud នេះ​បន្ទាប់​ពី ពួក​គេ​បាន​ធ្វើ​ការ តម្លើង ទៅ​កាន់ iOS ជំនាន់​ថ្មី គឺ iOS 9.3 ដែល​ទើប​នឹង បញ្ចេញ​អោយ​ប្រើ​ប្រាស់ ជា​ផ្លូវ​ការ ប៉ុន្មាន​ថ្ងៃ​មុននេះទេ។ យ៉ាងណាមិញ ចំពោះឧបករណ៍ មួយចំនួន គឺមិនបានជួបនឹង បញ្ហានេះទេ ហើយទាក់ទង ទៅនឹងចំណុចនេះ ក៏ពុំទាន់មាន ប្រភពណាមួយអាច អះអាងអោយដឹងថា វាបណ្តាល​មក​ពី​អ្វីដែរ តែដើម្បីជាការ ការពារមួយនោះ គឺយើងចង់អោយ ប្រិយមិត្តទាំងអស់គ្នា ជាពិសេសអ្នក ដែល​ប្រើ​ប្រាស់ iPhone និង iPad សូមកុំទាន់អាល តម្លើងទៅកាន់ iOS 9.3 នេះអី។

ពេលនេះ Apple បញ្ចេញ Firmware iOS 9.3 ថ្មី​សម្រាប់ iPad ចាស់ៗ​ជា​បណ្តើរ​ហើយ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាប់ iCloud!

ទោះជាយ៉ាងណាក៏ដោយ ក្រោយពីបានដឹងពីបញ្ហាខាងលើ នៅក្នុងថ្ងៃនេះ Apple ក៏បានធ្វើការ បញ្ចេញ​នូវ Firmware iOS 9.3 កំណែថ្មី ផងដែរ ដែលអាចតម្លើងបាន ដោយមិនមានបញ្ហា ជាមួយនឹង iCloud ឡើយ។ ចំពោះការបញ្ចេញ Firmware កំណែថ្មីនេះដែរ គឺសម្រាប់តែ iPad 2 តែប៉ុណ្ណោះ ដោយ​ឧបករណ៍ ផ្សេងៗទៀត នៅមិនទាន់ អាចដោះស្រាយ បាននៅឡើយទេ។

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

ដោយសារតែ គេអាចដោះស្រាយ បានទៅលើ iPad 2 នេះហើយ ហេតុដូចនេះ សូមអ្នកកុំព្រួយបារម្ភអី ដោយមិនយូរ មិនឆាប់ទេ វានឹងបញ្ចេញជាបន្តបន្ទាប់គ្នាហើយ។ មួយវិញទៀត នៅពេលដែល មាន​ដំណឹង អ្វីប្លែក ខេមបូ ក៏នឹងពាំនាំ យកមកផ្សាយជូន សម្រាប់អ្នកទាំងអស់គ្នា ផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

ពេលនេះ Apple បញ្ចេញ Firmware iOS 9.3 ថ្មី​សម្រាប់ iPad ចាស់ៗ​ជា​បណ្តើរ​ហើយ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាប់ iCloud!

  • ដោយ: Mai
  • 9:16 AM, 27 March
  • ប្រភព: iPhonehacks
  • Tag: ចំណេះដឹងទូទៅ