តាមដាន​ពត៌​មាន​ដូចជាថ្ម ទិន្នន័យ​អ៊ីនធឺណែត ស៊ីភីយូ​លើ iPhone បាន​កាន់​តែ​រហ័ស​ជាមួយ Widget នេះ

ដូចដែលយើងបានដឹងរួចមកហើយថាប្រព័ន្ធប្រតិបត្តិ iOS 8 ឡើង​ទៅ​អនុញ្ញាត្ត​អោយ​​យើង​​បន្ថែម Widget ទៅ​​លើ​​របា​​បង្ហាញ​​ដំណឹង (notification center) បាន ដើម្បី​​អោយ​​ការ​​ប្រើ​ប្រាស់​មាន​ភាព​ងាយ​ស្រួល​​ជាង​​មុន។ ថ្ងៃ​នេះ យើង​សូម​ណែនាំ​នូវ​កម្មវិធី Widget ដ៏​ពិសេស​មួយ​សម្រាប់ iPhone, iPad, iPod Touch របស់​​អ្នក​​រាល់​​គ្នា ដោយ​វា​អាច​បង្ហាញ​ពី​ពត៌មាន​លំអិត​ទាក់​ទង​នឹង​ថាមពល​ថ្ម ស៊ីភីយូ ទិន្នន័យ​​អ៊ីណធឺណែត របស់​ទូរស័ព្ទ​អ្នកបាន។

តាមដាន​ពត៌​មាន​ដូចជាថ្ម ទិន្នន័យ​អ៊ីនធឺណែត ស៊ីភីយូ​លើ iPhone បាន​កាន់​តែ​រហ័ស​ជាមួយ Widget នេះ

កម្មវិធី SnapStats មានសមត្ថភាពខ្ពស់ ហើយក៏មាន​អត្ថ​ប្រយោជន៍​ផង​ដែរ សម្រាប់​អ្នក​ដែល​ឧស្សាហ៍​តាម​​ដាន​ពី​ដំណើរ​ការ​ទូរស័ព្ទ​របស់​យើង។ វា​នឹង​រាយ​ការណ៍​ពត៌មាន​ទូទៅ​បាន​យ៉ាង​លំអិត​បំផុត និង​រហ័ស​​បំផុត​​គ្រាន់​តែ​យក​ដៃ​អូស Notification Center ចុះ​មក​ខាង​ក្រោម​ទៅ​ជា​ការ​ស្រេច។ ខាង​ក្រោម​នេះ​គឺ​ជា​អ្វី​ដែល SnapStats អាច​បង្ហាញ​ប្រាប់​អ្នកបាន :

  • ម៉ាកឧបករណ៍ដែលយើងប្រើប្រាស់
  • ឆែកថាយើងបាន Jailbreak រឺក៏នៅ
  • រយៈពេលដែលយើងបានបើកទូរស័ព្ទ
  • ប្រភេទអេក្រង់ឧបករណ៍
  • ថាមពលថ្មដែលបានប្រើប្រាស់
  • ទំហំទិន្នន័យអ៊ីនធឺណែតដែលយើងបានប្រើប្រាស់ (រាប់ចាប់តាំងពីបើកទូរស័ព្ទ)
  • ទំហំអង្គផ្ទុកទិន្នន័យដែលនៅសល់
  • រ៉េមដែលបានប្រើប្រាស់
  • ស៊ីភីយូដែលបានប្រើប្រាស់ និងមានមុខងារជាច្រើនទៀត

តាមដាន​ពត៌​មាន​ដូចជាថ្ម ទិន្នន័យ​អ៊ីនធឺណែត ស៊ីភីយូ​លើ iPhone បាន​កាន់​តែ​រហ័ស​ជាមួយ Widget នេះ

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

វីធីប្រើ និងដោនឡូដ

  • ដោនឡូដ SnapStats ចេញពី Appstore ដោយឥតគិតថ្លៃ Download
  • ចូលទៅកាន់ Notification Centre ដោយយក​ម្រាម​ដៃ​អូស​ពី​លើ​ចុះ​ក្រោម ហើយ​ចុច​លើ​ពាក្យ Edit ដែល​ស្ថិត​នៅ​ខាង​ក្រោម។ ចុច​សញ្ញា​បូក​លើ​កម្មវិធី SnapStats ។ យើង​ក៏​អាច​រៀប​ចំ​ពី​ទីតាំង​របស់​វា​ផង​ដែរ។ ប្រសិន​បើ​អ្នក​ចង់​អោយ​វា​បង្ហាញ​លើ​គេ សូម​អូស​ទីតាំង​របស់​វា​ទៅ​លើ​តាម​រយៈ​ចុច​លើ​សញ្ញា​ត្រេ​ចំនួន​បី ហើយ​អូស​ទៅលើ។
  • ឥលូវនេះ យើងអាចតាមដានពត៌មានផ្សេងៗរបស់​ទូរស័ព្ទ​យើង​បាន​ហើយ ដោយ​គ្រាន់​តែ​អូស​ដៃ​ពី​លើ​ចុះ​ក្រោម នោះ​យើង​នឹង​ឃើញ​ពត៌មាន​លំអិត​ផ្សេងៗ​ជាក់​ជា​មិនខាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

តាមដាន​ពត៌​មាន​ដូចជាថ្ម ទិន្នន័យ​អ៊ីនធឺណែត ស៊ីភីយូ​លើ iPhone បាន​កាន់​តែ​រហ័ស​ជាមួយ Widget នេះ

  • ដោយ: Hong
  • 9:28 AM, 27 March
  • ប្រភព: iTunes
  • Tag: ចំណេះដឹងទូទៅ