បុរស​ពិកា​ជើង​ម្នាក់ ​ដេក​ស្លាប់​សល់​តែ​គ្រោងឆ្អឹង ​កណ្ដាល​ព្រៃ​​ ជាមួយ​លុយ​២៥ម៉ឺន​រៀល

បុរស​ពិកា​ជើង​ម្នាក់ ​ដេក​ស្លាប់​សល់​តែ​គ្រោងឆ្អឹង ​កណ្ដាល​ព្រៃ​​ ជាមួយ​លុយ​២៥ម៉ឺន​រៀល



ពោធិ៍សាត់ ​​៖​ បុរស​ពិកា​ជើង​ម្នាក់ ​ត្រូវ​បាន​គេ​ប្រទះឃើញ​​​ដេក​ស្លាប់​តាម​ផ្លូវ​មួយ​កន្លែង​ កណ្ដាល​ព្រៃ​រលេះរលួយ​ចេញ​គ្រោងឆ្អឹង​ក្រៀម​ស្វិត​ជាប់​នឹង​ខ្លួន​គួរ​ឲ្យ​អាណិតអាសូរ​ជាទីបំផុត។ សមត្ថកិច្ច​និយាយ​ថា​ ជនរងគ្រោះ​អាច​ស្លាប់​រយៈពេល​មួយ​​ខែ​ហើយ ​ដោយ​ពុំ​មាន​អ្នកណា​ឃើញ ហើយ​អាច​ទំនងជា​ខ្យល់គរ វិលមុខ​ ពេល​កំពុង​ធ្វើដំណើរ​ថ្មើរ​ជើង​ ក៏​ប្រាស​ដេក ស្លាប់​តែម្ដង ព្រោះ​ក្នុង​ហោប៉ៅ​គាត់​ មាន​លុយ​ខ្មែរ​ចំនួន​២៥​ម៉ឺន​រៀល​ជាប់​ខ្លួន។

នេះ​បើ​តាម​លោក​អធិការ​ ​នគរបាល​ស្រុក​ភ្នំក្រវាញ​លោក​វង សា​វ៉​ត​ ប្រាប់​កម្ពុជា​ថ្មី​ឲ្យ​ដឹង ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ​ខែ​មីនា ​ឆ្នាំ​២០១៦​នេះ។

លោក​​ផ្ដល់​ព័ត៌មាន​ឲ្យ​ដឹង​ជាបឋម​ថា​ ហេតុការណ៍​ប្រទះឃើញ​នេះ ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែ​មីនា​ ឆ្នាំ​២០១៦ ស្ថិត​ក្នុង​ភូមិ​ក្សេត្រ​បូរី ឃុំ​ស​ន្រែ្ទ ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់។ ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​លើ​ទំព័រ​កាសែត​កម្ពុជា​ថ្មី៕