មក​ស្នាក់​នៅផ្ទះ​ម្ដាយមីង ​ល្បួង​ក្មេង​ស្រី​អាយុ១២​ឆ្នាំ​យក​ទៅ​រំលោភ​​តាម​រុន​គូថ​ រួច​គេច​ខ្លួន​បាត់

មក​ស្នាក់​នៅផ្ទះ​ម្ដាយមីង ​ល្បួង​ក្មេង​ស្រី​អាយុ១២​ឆ្នាំ​យក​ទៅ​រំលោភ​​តាម​រុន​គូថ​ រួច​គេច​ខ្លួន​បាត់



ពោធិ៍សាត់​ ៖​ ជន​អត់​មាន​ទីលំនៅ​​​ពិតប្រាកដ​ម្នាក់​ បាន​មក​ស្នាក់នៅ​ជាមួយ​ម្ដាយមីង​មួយ​រយៈ ​​រួច​ក៏​លួងលោម​ក្មេង​ស្រី​អាយុ​១២​ឆ្នាំ​ម្នាក់​នៅផ្ទះ​ក្បែរ​​គ្នា​ ដឹក​យក​ទៅ​រំលោភ​តាម​រុន​គូថ​ បាន​សម្រេច​ រួច​ ​​​ដឹក​មក​កន្លែង​ស្នាក់នៅ​វិញ ហើយ​​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​​ស្រមោល។

ករណី​​​រំលោភ​​តាម​រុន​គូថ​នេះ​ បាន​កើតឡើង​ កាលពី​​​​វេលា​ម៉ោង​២​​រសៀល ​ថ្ងៃ​ទី​២៦ ខែ​មីនា​ ឆ្នាំ​២០១៦ ត្រង់​ចំណុច​អណ្ដូង​ត្រយឹង ស្ថិត​ក្នុង​ភូមិ​ត្រពាំង​កន្ទួត ឃុំ​បឹង​កន្ទួត​ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។

លោក​ហង្ស សាវុន នាយ​ប៉ុស្តិ៍​កំពង់​ពោធិ៍​ បាន​ឲ្យ​ដឹង​ថា កុមារី​​​​រងគ្រោះ​ មាន​ឈ្មោះ អ​.​ម​.​រ អាយុ​១២​ឆ្នាំ ​រស់នៅ​ភូមិ​រលួស​កណ្ដាល ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។ រី​ឯ​ជនសង្ស័យ​ឈ្មោះ​រឿង សុខ អាយុ​៣៧​ឆ្នាំ មិន​មាន​ទីលំនៅ​ពិតប្រាកដ​ឡើយ។

លោក​មេ​ប៉ុស្តិ៍​បាន​ផ្ដល់​ព័ត៌មាន​ជា​​បឋម​​ថា​ ៖ ​ជនសង្ស័យ​នេះ​មិន​ដឹង​នៅ​ទីណា​ពិតប្រាកដ​ទេ ដោយ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ​បាន​មក​ស្នាក់នៅ​ជាមួយ​ម្ដាយ​មីង​របស់​គេ​ឈ្មោះ​កង ឃឿន រស់នៅ​ភូមិ​ជាមួយ​ក្មេង​ស្រី​រងគ្រោះ​ខាងលើ។

លោក​បាន​ឲ្យ​ដឹង​តាម​ពាក្យបណ្ដឹង​​របស់​​ក្មេង​ស្រី​នោះ​ថា ​៖​ ស្រាប់តែ​នៅ​ថ្ងៃ​ខាង​លើ​នោះ​ ជនសង្ស័យ​បាន​លួងលោម​ ក្មេង​ស្រី​រងគ្រោះ​ ឲ្យ​ជិះ​ម៉ូតូ​ជាមួយ​ គាត់​ឌុប​ដើរលេង។ លុះ​ឌុប​មកដល់​ឃុំ​ត្នោតជុំ​​ ហើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដល់​​ចំណុច​អណ្ដូង​ត្រយឹង (ចំណុច​កើតហេតុ​) ​ជន​សង្ស័យ​ក៏​ ចាប់​នាង​ចូល​ព្រៃ ​ហើយ​រំលោភ​​​តាម​​រុន​គូថ​រហូត​សម្រេច ទើប​ដឹក​នាង​តាម​ម៉ូតូ​ទៅ​ដាក់​ផ្ទះ​នាង​វិញ រួច​​​​គេច​ខ្លួន​បាត់​តែម្ដង។

លោក​បាន​​​បញ្ជាក់​ថា​ បច្ចុប្បន្ន កម្លាំង​នគរបាល​​ ​កំពុង​ស្រាវជ្រាវ​មុខសញ្ញា​ជនសង្ស័យ ពី​ទីតាំង​រស់នៅ​ពិត​ប្រាកដ​របស់​គេ​ដើម្បី​ចាប់ខ្លួន​​ផ្ដន្ទាទោស​តាម​ច្បាប់។ ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កម្ពុជា​ថ្មី៕

មក​ស្នាក់​នៅផ្ទះ​ម្ដាយមីង ​ល្បួង​ក្មេង​ស្រី​អាយុ១២​ឆ្នាំ​យក​ទៅ​រំលោភ​​តាម​រុន​គូថ​ រួច​គេច​ខ្លួន​បាត់