សម្ដេច​តេជោ​ នឹង​អញ្ជើញ​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​​​ឡើង​វិញ​ នូវ​ផ្លូវ​ជាតិ​លេខ​២១​ នៅ​ថ្ងៃ​ស្អែក

សម្ដេច​តេជោ​ នឹង​អញ្ជើញ​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​​​ឡើង​វិញ​ នូវ​ផ្លូវ​ជាតិ​លេខ​២១​ នៅ​ថ្ងៃ​ស្អែក



កណ្ដាល​ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ​ខែ​មីនា ​ឆ្នាំ​២០១៦​ សម្ដេច​តេ​ជោ​ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​អញ្ជើញ​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ស្ដារ​ឡើង​វិញ​ នូវ​ផ្លូវ​ជាតិ​លេខ​២១ នៅ​ខេត្ត​កណ្ដាល។

ផ្លូវ​ជាតិ​លេខ​២១​ ដែល​ត្រូវ​បើក​ការដ្ឋាន​ស្ថាបនា​ឡើងវិញ​នេះ​ មាន​ប្រវែង​៦២​គីឡូម៉ែត្រ​ចាប់ពី​រង្វង់​មូល​តាម៉ៅ(តាខ្មៅ)​ ដល់​ស្ពាន​លេខ​៧០។ ក្នុង​គម្រោង​មាន​៣​ដំណាក់កាល​គឺ​ពី​រង្វង់​មូល​តា​ម៉ៅ​ដល់​ស្តុប​បំបែក​ព្រែក​សំរោង​ ពង្រីក​ទទឹង​១៧​ម៉ែត្រ​ និង​ពី​ស្តុ​ប​ព្រែក​សំរោង​ដល់​វត្ត​ឈួ​ង​លាប​ ពង្រីក​ទទឹង​២១​ម៉ែត្រ ​ហើយពី​វត្ត​ឈួ​ង​លាប​ ដល់​ចំណុច​ស្ពាន​លេខ​៧០​ពង្រីក​ទទឹង​១១​ម៉ែត្រ។

បើ​តាម​មន្ត្រី​ក្រសួង​សាធារណការ​ប្រាប់​ឲ្យ​ដឹង​ថា​ ប្រទេស​​កូរ៉េ​ជា​អ្នក​ផ្ដល់​នូវ​ជំនួយ​ឥត​សំណង​គ្រោង​ចំណាយ​ទឹក​ប្រាក់​៦៤​លាន​ដុល្លារ។

លោក​ម៉ៅ ភិ​រុណ ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កណ្ដាល​មិន​ហ៊ាន​ពន្យល់​ពី​គម្រោង​នៃ​ការស្ថាបនា​ផ្លូវ​២១​នេះ​ទេ​ ដោយ​លោក​បញ្ជាក់​ថា​ និយាយ​ទៅ​ខ្លាច​ខុស​ព្រោះ​ថា​កិច្ចការ​នេះ​គឺ​ក្រសួង​សាធារណការ​ ​ជា​អ្នកធ្វើ​របាយការណ៍​ជូន​សម្ដេច។ អាជ្ញាធរ​ជា​អ្នក​សម្របសម្រួល​ចំពោះ​ការ​ប៉ះពាល់​របស់​ប្រជាពលរដ្ឋ​ មាន​ភាព​រលូន ​មិន​រាំងស្ទះ​ដល់​ដំណើរការ​ស្ថាបនា​ផ្លូវ​២១​នេះ​ឡើយ៕

សម្ដេច​តេជោ​ នឹង​អញ្ជើញ​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​​​ឡើង​វិញ​ នូវ​ផ្លូវ​ជាតិ​លេខ​២១​ នៅ​ថ្ងៃ​ស្អែក