ខឹង​ប្រពន្ធ​និយាយ​ទូរស័ព្ទ​ទាក់ទង​ប្រុស​ក្មេង​ ចាក់​សាំង​ដុត​ទាំង​រស់

ខឹង​ប្រពន្ធ​និយាយ​ទូរស័ព្ទ​ទាក់ទង​ប្រុស​ក្មេង​ ចាក់​សាំង​ដុត​ទាំង​រស់

ស្ទឹងត្រែង ​៖​ បុរស​ម្នាក់​ ជា​កម្មករ​ឡឥដ្ឋ​ ​​ខឹង​ប្រពន្ធ​និយាយ​ទូរស័ព្ទ​ទាក់ទង​ជាមួយ​ប្រុស​ក្មេង​ ក៏​បាន​ទិញ​សាំង​កន្លះ​លីត្រ​គប់​ដាក់​ប្រពន្ធ​ដុត​ទាំង​រស់ ​​​​​ត្រូវ​​​នគរបាល​ឃាត់​ខ្លួន​យក​មក​សួរនាំ។

ហេតុការណ៍​នេះ​ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ​ខែ​មីនា ​ឆ្នាំ​២០១៦​ នៅ​ចំណុច​ឡឥដ្ឋ ស្ថិត​ក្នុង​ភូមិ​ស្រែ​ពោធិ សង្កាត់​ស្រះឫស្សី ក្រង​ស្ទឹងត្រែង។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ជន​សង្ស័យ​ ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​មាន​ឈ្មោះ​ផេង វិចិត្រ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ (​ប្តី​)​ មាន​ស្រុក​កំណើត​ភូមិ​ខ្សាច់​ប្រឆេះ​កណ្តាល ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ។ ចំណែក​ប្រពន្ធ​ឈ្មោះ​ចៅ ហ៊ាន ​​អាយុ​៣៤​ឆ្នាំ​(​ជនរងគ្រោះ​)​ មាន​ស្រុកកំណើត​ភូមិ​ចំបក់​ឫស្សីកែវ ស្រុក​ព្រែកប្រសព្វ ខេត្ត​ក្រចេះ បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​សិប្បកម្ម​ឡឥដ្ឋ​ ភូមិ​ស្រែ​ពោធិ សង្កាត់​ស្រះឫស្សី ក្រុង​ស្ទឹងត្រែង។

សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ នៅ​ថ្ងៃ​កើតហេតុ​ បុរស​ជា​ប្ដី​បាន​យក​ទូរស័ព្ទ​ប្រពន្ធ​មក​បើក​ស្ដាប់​សំឡេង​ថត​ក្នុង​ទូរស័ព្ទ ​ពី​ការ​និយាយ​ទាក់ទង​ជាមួយ​​​ប្រុស​ក្មេង និង​បាន​បើក​ឲ្យ​ប្រពន្ធ​របស់​ខ្លួន​ស្ដាប់។ ពេល​នោះ​ប្រពន្ធ​បាន​ឆក់​យក​ទូរស័ព្ទ​​ ​មក​បិទ ​ហើយ​ប្ដី​​​ខឹង​បាន​ដើរ​ទៅ​ទិញ​សាំង​កន្លះ​​លីត្រ​ដាក់​ថង់ ខណៈ​ប្រពន្ធ​កំពុង​ដេក​ក្នុង​អង្រឹង​មិន​ដឹង​ខ្លួន គេ​ក៏​បាន​គប់​សាំង​ទៅ​លើ​ប្រពន្ធ​ដុត​ទាំង​រស់ តែ​ត្រូវ​បាន​បងប្អូន​ជា​កម្មករ ជួយ​ពន្លត់ ​រួច​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត។

សមត្ថកិច្ច​បន្ត​ថា ​ក្រោយ​កើតហេតុ ត្រូវ​បាន​ថៅកែ​ឡឥដ្ឋ​ឈ្មោះ​ដែង ភា​រម្យ​ រាយការណ៍​ឲ្យ​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​ ជនសង្ស័យ​មកកាន់​អធិការដ្ឋាន​ក្រុង​ដើម្បី​សាកសួរ។

ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​ពិតជា​បាន​ប្រើ​អំពើ​ហិង្សា​លើ​ប្រពន្ធ​ពិតប្រាកដ​មែន ដោយសារ​គេ​តែងតែ​លប​លួច​និយាយ​ទូរស័ព្ទ​ជាមួយ​ប្រុស​ក្មេង​ម្នាក់ ឈ្មោះ​ភា​ ដែល​គេ​ធ្លាប់​ធ្វើ​ឡឥដ្ឋ​ជាមួយគ្នា​នៅ​ខេត្ត​កំពង់ធំ​ ហេតុតែ​​​និយាយ​​ប្រពន្ធ​មិន​ស្តាប់​ ទើប​សម្រេច​ចាក់​សាំ​ដុត​តែ​ម្តង។

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ស្ថិត​ក្រោម​ការ​ឃាត់​ខ្លួន​​សាកសួរ​នៅ​អធិការ​ក្រុង ​ពី​សំណាក់​សមត្ថកិច្ច​ជំនាញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់។ ចំណែក​ជនរងគ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត៕