ក្រុមហ៊ុន​អ៊ី​ហ្ស៊ី​ខម​រៀបចំ អបអរសាទរ​ខួប​៨​ឆ្នាំ​ នៅ​កម្ពុជា​ និង​ផ្តល់​រង្វាន់​ដល់​បុគ្គលិក

ក្រុមហ៊ុន​អ៊ី​ហ្ស៊ី​ខម​រៀបចំ អបអរសាទរ​ខួប​៨​ឆ្នាំ​ នៅ​កម្ពុជា​ និង​ផ្តល់​រង្វាន់​ដល់​បុគ្គលិក



ភ្នំពេញ ៖​ ក្រុមហ៊ុន អ៊ី​ហ្ស៊ី​ខម (EZECOM) ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត ឈានមុខ​គេ​នៅ​កម្ពុជា បាន​រៀបចំ​ពិធី​អបអរសាទរ​ខួប​៨ ឆ្នាំ​របស់​ខ្លួន កាលពី​រាត្រី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៦ ​ដែល​ពិធី​នោះ​រៀបចំ​ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា។

លោក​ហែម សុវត្ថិ អគ្គនាយករង​ក្រុម​ហ៊ុន អ៊ី​ហ្ស៊ី​ខម បាន​ថ្លែង​ថា ចាប់តាំង​ពី​ក្រុមហ៊ុន​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៧ ក្រុមហ៊ុន​មាន​បេសកកម្ម​ធ្វើ​យ៉ាង​ណា​ឲ្យ​ក្លាយ​ខ្លួន​ទៅ​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា​ក្នុង​ការ​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត ដែល​នាំមក​ជូន​បច្ចេកវិទ្យា​ថ្មីៗ និង​ដើម្បី​ការ​រួមចំណែក​ជួយ​ដល់​ការ​អភិវឌ្ឍ​នៅ​ក្នុង​សង្គម។

លោក​បន្ត​ថា រហូត​មកដល់​ពេលនេះ​ ក្រុមហ៊ុន​សម្រេច​បាន​នូវ​ភាព​ជោគជ័យ​របស់​ខ្លួន តាមរយៈ​ការផ្គត់ផ្គង់​សេវាកម្ម​ដែល​បំពាក់​ទៅ​ដោយ​បច្ចេកវិទ្យា​ខ្ពស់ ជូន​ដល់​អ្នក​ចែកចាយ​បន្ត និង​អតិថិជន និង​ការប្តេជ្ញាចិត្ត​ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​ទំនួល​ខុសត្រូវ​ក្នុងសង្គម​។​

សមិទ្ធផល​របស់​ក្រុមហ៊ុន​អ៊ី​ហ្ស៊ី​ខម​នៅក្នុង​រយៈពេល​៨​ឆ្នាំនេះ​រួមមាន ទី​១ ក្រុមហ៊ុន​អ៊ី​ហ្ស៊ី​ខម បាន​ទិញ យក​ក្រុមហ៊ុន​ខ្សែកាប​អុ​ប​ទិច Telcotech ដែលជា​សមាជិក​មួយ​នៃ​បណ្តាញ Asia America Gete Way ដែលមាន​បណ្តា ញ​ខ្សែកាប​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ​កម្រិត​បញ្ជូន​ខ្ពស់​ចម្ងាយ 20 000​គីឡូម៉ែត្រ ដែល​ត​ភ្ជាប់​សហរដ្ឋអាមេរិក ជាមួយ​នឹង​តំបន់​អាស៊ីអាគ្នេយ៍​។​

ទី​២ បង្កើត​បណ្តាញ​ខ្សែ​កា ប​អុ​ប​ទិ​ទូលំទូលាយ​ទូទាំងប្រទេស។ ពង្រីក​ការតភ្ជាប់​បណ្តាញ​ជាមួយនឹង​ប្រទេស​ថៃ វៀតណាម និង​ឡាវ ទី​៣ ក្លាយជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត​លំដាប់​ខ្ពស់​ដំបូង​គេ​នៅ​កម្ពុជា ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​បណ្តាញ​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្រោម​បាទសមុទ្រ​ទី​៤ ក្លាយជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត​តែមួយគត់​នៅ​កម្ពុជា ដែលមាន​ការបញ្ជាក់​គុណភាព​ពី​វិទ្យាស្ថាន​ស្តង់ដា​អន្តរជាតិ ISO ទី​៥ ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត​ល្អ​បំផុត​នៅ​កម្ពុជា ដែល​ត្រូវបាន ជ្រើសរើស​ដោយ​គណៈកម្មាធិការ​ព័ត៌មានវិទ្យា និង​ទូរគមនាគមន៍ ទី​៥ ក្រុមហ៊ុន​អ៊ី​ហ្ស៊ី​ខម ផ្តល់​សេវាកម្ម​គ្មាន គូ​ប្រៀប​នៅ​កម្ពុជា​។​

ក្រុមហ៊ុន​មាន​បណ្តាញ​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ចម្ងាយ​១១០០០ គីឡូម៉ែត្រ នៅក្នុង​ទីក្រុង​ធំៗ​របស់​ប្រទេស​កម្ពុជា ព្រមទាំង​ត​ភ្ជាប់​បណ្តាញ អន្តរជាតិ​ទៅកាន់​ទីក្រុង​ហុងកុង ប្រទេស​សិង្ហ​បុរី ថៃ វៀតណាម និង​ឡាវ៕