លោកតា​អេង ពេ​ជ និង​លោក​យាយ ជា យ៉ាន ​រស់នៅ​ស្រុក​បាភ្នំ​ ទទួល​បាន​ផ្ទះ​១ខ្នង

លោកតា​អេង ពេ​ជ និង​លោក​យាយ ជា យ៉ាន ​រស់នៅ​ស្រុក​បាភ្នំ​ ទទួល​បាន​ផ្ទះ​១ខ្នង

ព្រៃវែង ​៖​ នៅ​ថ្ងៃ​ទី​២៧ ​ខែ​មីនា ​ឆ្នាំ​២០១៦​ លោក​ម៉ឹង​ ពន្លក ​ប្រធាន​ចលនា​យុវជន​កម្ពុជា​​​១៥៧ រួម​នឹង​សាខា​ខេត្ត​ព្រៃវែង បាន​ធ្វើ​ពិធី​ប្រគល់​ផ្ទះ​មួយ​ខ្នង​មាន​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៥​ម៉ែត្រ​ ​ធ្វើ​អំពី​ឆ្អឹង​ដែក ​ប្រក់​ស័ង្កសី​ក្រាល​ការ៉ូ​បាត ជូន​លោកតា អេង ពេ​ជ និង​លោកយាយ ជា យ៉ាន រស់នៅ​ភូមិ​ផ្លូវ​រលួស ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង។

ជាមួយ​នឹង​ការ​ផ្ដល់​ជូន​ផ្ទះ ​ក៏​មាន​ចែក​ជូន​នូវ​អំណោយ​​​​​មួយ​ចំនួន​ដូចជា​
១.​ថវិកា ៥០០,០០០៛
២.​មុង​,​ក្នើយ​,​ភួយ​,​ក្រមា​,​សារុង​,​ក្រណាត់ស ២​ដុំ​
៣.​កន្ទេល​ពូក ១​ឈុត​
៤.​ធុង​ទឹក​,​កា​តូ​ទឹក ២​សម្រាប់​
៥.​អង្ករ ៥០​គីឡូក្រាម​
៦.​អំបិល​,​ស្ករស​,​ប៊ីចេង ១​គីឡូ​
៧.​ទឹកត្រី ១​យួរ​
៨.​ទឹក​ស៊ីអ៊ីវ ១​យួរ​
៩.​ត្រីខ ១​យួរ​
១០.​ចាន​,​វែក​,​ស្លា​ព្រា​,​សម ១​ឈុត​ និង​ចែកជូន​យាយ​តា​ចំនួន​២០​នាក់​ ដោយ​ក្នុង​១​នាក់​ទទួល​បាន ​សារុង​ ១, ក្រមា ១​ និង​ថវិកា​១០,០០០៛។

នា​ឱកាស​នោះ ​លោក​ម៉ឹង ​ពន្លក ​បាន​ផ្ដាំផ្ញើ​ដល់​លោក​អ៊ំ​ខាង​លើ ​ឲ្យ​ថែរក្សា​សុខភាព ​ហើយ​ ថ្នាក់ដឹកនាំ​​​ទាំងអស់​ដែល​ ប្រសូត​ចេញពី​គណបក្ស​ប្រជាជន​មិន​បណ្ដោយ​ឲ្យ​ប្រជាពលរដ្ឋ​​​​​​ណា​ម្នាក់​ស្លាប់​ ដោយ​អត់​អាហារ ​និង​អត់​ជម្រក​ស្នាក់នៅ​នោះ​ទេ៕