ពលករ​ខ្មែរ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​ថៃ ស្លាប់​មួយ​របួស​ពីរ

ពលករ​ខ្មែរ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​ថៃ ស្លាប់​មួយ​របួស​ពីរ



បាត់ដំបង​ ៖ ​យ៉ាងហោចណាស់​ក៏​មាន​ពលករ​ខ្មែរ​ម្នាក់​​ ក្នុងចំណោម​ពលករ​ចំនួន​៣​នាក់​ ​​បាន​ស្លាប់​នៅ​ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ក្នុង​ទឹកដី​ថៃ ​ខណៈ​ដែល​ពួកគេ​បាន​លប​ឆ្លងដែន​ចូល​ទៅ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ ​ដោយ​ខុសច្បាប់ ដោយសារ​តែ​មាន​អ្នក​មក​ចាំ​ទទួល​យក​ទៅ​កន្លែងធ្វើការ ​ដោយ​បាន​ប្រើប្រាស់​ម៉ូតូ​រួចមក។

ករណីនេះ​បានកើត​ឡើង​កាលពី​ថ្ងៃទី​២៦ .​ខែ​មីនា .​ឆ្នាំ​២០១៦.​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ត្រង់​ចំណុច​ផ្លូវ​កោង​មួយកន្លែង​នៅក្នុង​ស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ ប្រទេស​ថៃ​ ដែល​ក្រុម​ពលករ​ទាំង​៣​នាក់​បាន​ប្រើប្រាស់​ម៉ូតូ​ម៉ាក​ស្កូ​​ពី ដែល​ម៉ូតូ​នេះ​គឺជា​របស់​ម្ចាស់​ចម្ការ​នៅក្នុង​ស្រុក​នេះ​ផង។

តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​តម្រួត​ថៃ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​គឺ​មាន​ពលករ​ខ្មែរ​ម្នាក់​ឈ្មោះ សល ហាន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង ​​​​បាន​ខ្ចី​ម៉ូតូ​នេះ​ពី​ឈ្មោះ​ដន ​ជា​ជនជាតិ​ថៃ និង​ជា​ម្ចាស់​ចម្ការ​ផង​ដែរ ដើម្បី​យក​ទៅ​ទទួល​មនុស្ស​ពីរ​នាក់​ទៀត ដែល​កំពុង​លប​ឆ្លងដែន​ខុសច្បាប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្នុង​ចម្ការ​នោះ​ដែរ។

ប្រភព​ដដែល​បាន​បន្តថា លុះ​នៅ​ពេល​ដែល​គេ​ទៅ​ទទួល​បាន​ហើយ គឺ​គេ​ក៏បាន​បើកបរ​យ៉ាង​លឿន​ក្នុង​ទិសដៅ​ឆ្ពោះទៅ​កន្លែងធ្វើការ ប៉ុន្តែ​នៅ​ពេល​ទៅដល់​ត្រង់​ចំណុច​ផ្លូវ​កោង​ខាងលើ ស្រាប់តែ​អ្នក​បើកបរ​បាន​ចាំង​ភ្នែក​នឹង​ភ្លើង​រថយន្ត ​ដែល​បើក​មកពី​មុខ​ ទើប​ធ្វើ​ឲ្យ​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ទៅ​បុក​នឹង​លូ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​តែម្តង ដែល​ជនរងគ្រោះ​រូប​នោះ​រស់នៅ​ភូមិ​តា​កៀត ឃុំ​មុខ​ពែន​ស្រុក​ពួក ខេត្តសៀមរាប។ ចំណែក​អ្នកបើកបរ​និង​មនុស្ស​ម្នាក់ទៀត​ឈ្មោះ សន ហ៊ួ​រ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​សសរ​ស្តំ ឃុំ​សសរ​ស្តំ ស្រុក​ពួក ​បាន​រងរបួស​ជា​ទម្ងន់​ផង​ដែរ។

ភ្លាមៗ​នោះ​ដែរ ក្រោយពី​សមត្ថកិច្ច​ថៃ​បាន​ចុះមក​ត្រួតពិនិត្យ​នៅនឹងកន្លែង​កើតហេតុ ព្រមទាំង​បាន​សួររក​លិខិតស្នាម​ទើប​ដឹង​ថា ពួកគេ​ទាំង​៣​នាក់​សុទ្ធតែជា​ពលករ​ឆ្លងដែន​ខុសច្បាប់​ទាំងអស់ ដោយ​ក្រោយពេល​កើតហេតុ​គឺ​ថៃ​បាន​រៀបចំ​បញ្ជូន​សព​មក​កាន់​ទឹកដី​កម្ពុជា​វិញ​តាម​ច្រក​តំបន់​គីឡូ​១៣ ក្នុងស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ដោយ​ភាគី​កម្ពុជា​បាន​យក​សព​នោះ​ទៅ​រក្សាទុក​នៅ​ក្នុង​វត្ត​អូរ​ជុំ ​រង់ចាំ​ក្រែង​មាន​សាច់ញាតិ​មក​ទទួលយក។ ដោយឡែក​អ្នករបួស​ទាំងពីរ​នាក់ ពិសេស​អ្នកបើកបរ​ម៉ូតូ ត្រូវបាន​តម្រួត​ថៃ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ទាំង​ការ​ឃាត់ខ្លួន​ដែល​ពាក់ព័ន្ធ​ពី​បទ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​ជា​មេ​ខ្យល់​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់​ផង​ ឯ​ខ្លួនឯង​ក៏​ស្នាក់នៅ​គ្មាន​ច្បាប់​ដែរ៕

ពលករ​ខ្មែរ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​ថៃ ស្លាប់​មួយ​របួស​ពីរ

ពលករ​ខ្មែរ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​ថៃ ស្លាប់​មួយ​របួស​ពីរ

ពលករ​ខ្មែរ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​ថៃ ស្លាប់​មួយ​របួស​ពីរ

ពលករ​ខ្មែរ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​ថៃ ស្លាប់​មួយ​របួស​ពីរ

ពលករ​ខ្មែរ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​ថៃ ស្លាប់​មួយ​របួស​ពីរ