Phablet ឧបករណ៍​កូនកាត់ Smartphone និង Tablet

Phablet ជា​ពពួក​ទូរសព្ទ​ដែល​មាន​អេក្រង់​ចាប់​ពី ៥អ៊ីញ ទៅ​ដល់ ៦,៩អ៊ីញ និង​ត្រូវ​អ្នក​ឌីហ្សាញ​បង្កើត​ឡើង​ ដោយ​មាន​ការ​​​ច្របាច់​​មុខងារ​និង​បច្ចេកវិទ្យា​មួយ​ចំនួន​រវាង Smartphone និង Tablet រួម​បញ្ចូល​គ្នា​តែ​មួយ។

 

Phablet ឧបករណ៍​កូនកាត់ Smartphone និង Tablet

 

Phablet ចាប់​ផ្ដើម​ត្រូវ​មនុស្សម្នា​ហៅ​តាំង​ពី​ឆ្នាំ ២០០៨ មក។ ការ​បង្កើត Phablet ក្នុង​គោល​បំណង​ដើម្បី​​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់ ​ដូចជា​ការ​បើក​មើល​គេហទំព័រ​ផ្សេងៗ, បើក​មើល​វីដេអូ និង​មើល​ឯកសារ​រៀន​សូត្រ (e-book) ជា​ដើម ដោយ​ពុំ​ចាំបាច់​នាំ​យក​ទាំង Smartphone និង Tablet តាម​ខ្លួន​នោះ​ឡើយ ពោល​គ្រាន់​តែ Phablet មួយ​​គ្រប់គ្រាន់​ទៅ​​ហើយ។

 
Smart Device ដែល​ត្រូវ​គេ​ចាត់​ចូល​ក្នុង​ពពួក Phablet មាន​ដូច​ជា Galaxy Note​5 , Galaxy Mega 6.3, Huawei Ascend Mate 7 និង iPhone 6 PLus, 6S Plus ជា​ដើម។

 

ប្រែ​សម្រួល៖ ឈុន ហួរ