បេក្ខនារី​ម្នាក់​ទទួល​បាន​ប៊ូតុង​មាស​ក្រោយ​ធ្វើ​ឲ្យ​គណៈកម្មការ​ស្ទើរ​បែក​ស្លុយ

បេក្ខនារី​នៃ​កម្មវិធី​ Spain’s Got Talent ទទួល​ម្នាក់​បាន​ទទួល​ប៊ូតុង​មាស​ពី​គណៈកម្មការ (Judges) ក្រោយ​ពី​បង្ហាញ​សមត្ថភាព​យ៉ាង​ពិសេស​នៃ​ការ​ច្រៀង​របស់​នាង​ ដែល​ធ្វើ​ឲ្យ​ពួកគេ​ស្លុង​អារម្មណ៍ នឹង​ស្ទើរ​តែ​វង្វេង ដែល​ភាសា​យុវវ័យ​បច្ចុប្បន្ន​ហៅ​ថា បែក​ស្លុយ។

តើ​សមត្ថភាព​ពិសេស​អ្វី​ទៅ​ដែល​ជា​មូលហេតុ​​ធ្វើ​ឲ្យ​គណៈកម្មការ (Judges) ​សម្រេច​ចិត្ត​ចុច​ប៊ូតុង​មាស ?

អ្វី​ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​សរសើរ​ និង​សូម្បី​តែ​ Judgeក៏​សម្រេច​ចិត្ត​ប៊ូតុង​មាស​មិន​ញញើត​ដៃ​នោះ​គឺ​សមត្ថភាព​ច្រៀង​យ៉ាង​ពិសេស​របស់​នាង ដោយ​នាង​ចាប់​ផ្ដើម​ជាមួយ​នឹង​ការ​ច្រៀង​ចម្រៀង​អូបេរ៉ា (Opera) ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ព្រឺ​​រោម​​តែ​ម្ដង។​ច្រៀង​មិន​ទាន់​ទាំង​ចប់​ស្រួល​បួល​ផង​សំឡេង​នៃ​តន្ត្រី​ រ៉ក​ ក៏​បាន​បន្លឹរ​ឡើង​ដែល​បាន​បង្អាក់​នូវ​ការ​ច្រៀង​ចម្រៀង អូបេរ៉ា របស់​នាង។

ពុទ្ធោ គ្រាន់​តែ​ប៉ុណ្ណឹង នាង​ក៏​​បាន​ដោះ​សំលៀក​បំពាក់​ចេញ តែ​មិន​មែន​ស្រាត​នោះ​ទេ គ្រាន់​តែ​ដោះ​​ឈុត​ក្រៅ ហើយ​បន្សល់​នូវ​ឈុត​សំលៀក​បំពាក់​ជា​សិល្បៈ​ករ​ រ៉ក (Rock) ហើយ​ផ្លាស់​ប្ដូរ​ពី​ការ​ច្រៀង​ចម្រៀង អូបេរ៉ា ទៅ​ជា​ចម្រៀង​ រ៉ក ដែល​ធ្វើ​ឲ្យ​​អ្នក​ដែល​ទស្សនា​នៅ​ទីនោះ​បូករួម​ទាំង​គណៈ​កម្មការ​ ស្រែ​ហ៊ោ​កញ្រ្ជៀវ​លាយ​ឡំ​ជាមួយ​នឹង​សំឡេង​ទះ​ដៃ​លឺ​សូរ​ប្រាវ។

ចង់​ដឹង​ទេ​ថា​សមត្ថភាព​របស់​នាង​អស្ចារ្យ​យ៉ាង​ណា​សូម​ទស្សនា​ទាំង​អស់​គ្នា ៖​​​

អត្ថបទ ៖ ជលស័យ

  • បេក្ខនារី​ម្នាក់​ទទួល​បាន​ប៊ូតុង​មាស​ក្រោយ​ធ្វើ​ឲ្យ​គណៈកម្មការ​ស្ទើរ​បែក​ស្លុយ已关闭评论
  • 47 views
  • Hide Sidebar
    A+
Publish on:2016/03/27  Category:កំសាន្ត
Tags: