អ្វីៗ​គ្រប់​យ៉ាង​​នឹង​ផ្លាស់​ប្ដូរ​នៅ​ពេល​អ្នក​មាន​ស្នេហា​ រួម​ទាំង​ខួរក្បាល​​ របស់​អ្នក​ផង​ដែរ​

យើង​ធ្លាប់​បាន​លឺ​ជាទូទៅ​ហើយ​ថា​ មនុស្ស​ភាគ​ច្រើន​តែង​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ជា​ច្រើន​នៅ​ពេល​ដែលគេ​មាន​ស្នេហា​ ព្រម​ទាំង​អាច​ធ្វើ​រឿង​ឆ្កួតៗ​ជា​ច្រើន​ផង​ដែរ​ ប៉ុន្តែ​​ប្រហែល​ជា​មិន​បាន​ចាប់​អារម្មណ៍​ទេ​ថា​ សូម្បី​តែ​ខួរក្បាល​របស់​មនុស្ស​ក៏​មាន​ការ​វិវត្តន៍​ផ្លាស់​ប្ដូរ​ដែរ​នៅ​ពេល​ដែល​គេ​ចាប់​ផ្ដើម​មាន​ស្នេហា​ ព្រោះ​ថា​មនុស្ស​ភាគ​ច្រើន​តែង​គិត​ថា​​ គេ​ប្រើ​បេះដូង​ស្រលាញ់​មិន​មែន​ខួរក្បាល​​នោះ ទេ​។

អ្វីៗ​គ្រប់​យ៉ាង​​នឹង​ផ្លាស់​ប្ដូរ​នៅ​ពេល​អ្នក​មាន​ស្នេហា​ រួម​ទាំង​ខួរក្បាល​​ របស់​អ្នក​ផង​ដែរ​

 

តាម​ពិត​ទៅ​ ការ​សិក្សា​មួយ​​ដែល​ចេញ​ផ្សាយ​ដោយ​សាកលវិទ្យាល័យ​មួយ​នៅ​ប្រទេស​ចិន​ Southwest University in China បាន​បង្ហាញ​ថា​​ ការ​មាន​ស្នេហា​ពិត​ជា​បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ការ​បំពេញ​មុខងារ​របស់​​ខួរក្បាល​របស់​អ្នក​ផង​ដែរ​។ ការ​សិក្សា​បាន​ធ្វើ​ការ​ស្កេន​មើល​ខួរក្បាល​របស់​មនុស្ស​១០០​នាក់​ ដែល​ក្នុង​នោះ​ចែក​ចេញ​ជា​៣​ក្រុម​ គឺ​ ក្រុម​អ្នក​ដែល​កំពុង​មាន​ស្នេហា​ ក្រុម​អ្នក​ដែល​ទើប​បែក​បាក់​ស្នេហា​ និង​ក្រុម​អ្នក​ដែល​មិន​ធ្លាប់​មាន​ស្នេហា​។
លទ្ធផល​បង្ហាញ​ថា​ ខួរក្បាល​របស់​អ្នក​ដែល​មាន​​​ស្នេហា​ មាន​ការ​កើន​ឡើង​នូវ​សកម្មភាព​​ក្នុង​១២​ផ្នែក​ផ្សេង​គ្នា​​នៃ​ខួរក្បាល​ ដែល​មាន​ជាប់​ទាក់ទង​ជា​វិជ្ជមាន​នឹង​រយៈពេល​​ដែល​មាន​ស្នេហា (ដូច​ក្នុង​រូបភាព​៖​ រូប​ខាង​ឆ្វេង​ជា​របស់​អ្នក​ដែល​មិន​ធ្លាប់​មាន​ស្នេហា​ រូប​កណ្ដាល​ជា​របស់​អ្នក​ដែល​ទើប​បែក​បាក់​ស្នេហា​ និង​រូប​ខាង​ស្ដាំ​ជា​របស់​អ្នក​ដែល​កំពុង​មាន​ស្នេហា​) ​​។
កំណើន​សកម្មភាព​ត្រូវ​បាន​កត់សម្គាល់​ឃើញ​នៅ​ក្នុង​ផ្នែក​នៃ​ខួរក្បាល​ដែល​គ្រប់គ្រង​លើ​ ការ​ជំរុញ​ចិត្ត​ ការ​ផ្ដល់​រង្វាន់​ ការ​ស្គាល់​និង​ដឹង​លឺ​​ពី​សង្គម និង​ការ​ធ្វើ​មាន​របៀប​រៀប​រយ​ផ្នែក​សតិ​អារម្មណ៍​។
ដូចនេះ​ ជា​រួម​មាន​ប្រសិន​បើ​អ្នក​មាន​ស្នេហា​កាន់​តែ​យូរ​ ការ​ផ្លាស់​ប្ដូរ​ផ្នែក​ខួរក្បាល​របស់​អ្នក​នឹង​កាន់​តែ​មាន​ច្រើន​ ហើយ​ដែល​វា​នឹង​ជួយ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ដែល​មាន​បទពិសោធន៍​ ជំនាញ​ កាន់​តែ​ច្រើន​ឡើង​។ ត្រង់​ចំណុច​នេះ​​មាន​ន័យ​ថា​ គូ​ស្នេហ៍​របស់​អ្នក​ជួយ​​នាំ​មក​នូវ​ភាព​ល្អ​ៗ​ជា​ច្រើន​ដល់​អ្នក​។

 

ប្រែ​សម្រួល៖ Sophany

ប្រភព​៖

  • អ្វីៗ​គ្រប់​យ៉ាង​​នឹង​ផ្លាស់​ប្ដូរ​នៅ​ពេល​អ្នក​មាន​ស្នេហា​ រួម​ទាំង​ខួរក្បាល​​ របស់​អ្នក​ផង​ដែរ​已关闭评论
  • 42 views
  • Hide Sidebar
    A+
Publish on:2016/03/27  Category:ជីវិតនិងសង្គម
Tags: