គប់​សាំង​មួយថង់​លើ​ប្រពន្ធ រួច​ដុត​ទាំង​រស់ ដោយសារតែ​…

6 Videos


ភ្លើង​ប្រច័ណ្ឌ​បុរស​ជា​ប្តី​បាន​យក​សាំង​កន្លះ​លិ​ត្រ​ច្រក​ក្នុង​ស្បោង​គប់​លើ​ស្ត្រី​ជា​ប្រពន្ធ​​របស់ខ្លួន​រួច​កេះ​ដែកកេះ​ដុត​បណ្តាលអោយ​ឆេះ​រោល​ពេញ​ខ្លួន​ដោយសារតែ​ប្រពន្ធ​របស់ខ្លួន​និយាយ​ទូរស័ព្ទ​ជាមួយ​ប្រុស​ក្មេង​បណ្តាល​ឲ្យ​ប្តី​ខឹង​។​

គប់​សាំង​មួយថង់​លើ​ប្រពន្ធ រួច​ដុត​ទាំង​រស់ ដោយសារតែ​…

M88


ចំណែកឯ​ជនសង្ស័យ​ក្រោយពី​បង្ករឿង​រួច​រូបគេ​ក៏​មិនបាន​រត់គេច​ទៅណា​ដែរ​ភ្លាមនោះ
​ថៅកែ​ឡឥដ្ឋ​បាន​ទូរស័ព្ទ​ទៅ​សមត្ថកិច្ច​ដើម្បី​ធ្វើការ​ឃាត់ខ្លួន​ភ្លាមៗ​ផងដែរ​។​
ហេតុ​ការ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជិត​១០ ព្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៦ ត្រង់ចំណុច​ក្នុង​សិប្បកម្ម​ឡឥដ្ឋ​ដែន ភារ​ម្យ ស្ថិតក្នុង​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឬ​ស្សី ក្រុង ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។​

គប់​សាំង​មួយថង់​លើ​ប្រពន្ធ រួច​ដុត​ទាំង​រស់ ដោយសារតែ​…
​តាម​ចម្លើយសារភាព​រប​ស់បុ​រស​ជា​ប្តី​បាន​សារភាពថា​:​ខ្លួន​ពិតជា​បាន​យក​សាំ​ចំនួន​កន្លះ​លិ​ត្រ​ច្រក​ក្នុង​ស្បោង​យកមក​គប់​ដាក់​ប្រពន្ធ​រួច​ដុត​ពិ​ប្រាកដ​មែនហើយ​មូលហេតុ​ដែល​បណ្តា​យ អោយ​គាត់​ធ្វើបែបនេះ​ព្រោះតែ​គាត់​ប្រច័ណ្ឌ​នឹង​ប្រពន្ធ​ដែល​និយាយ​ទូរស័ព្ទ​ជាមួយ​ប្រុស​ក្មេង​ម្នាក់​ឈ្មោះ​ភា ដែលជា​អ្នក​ធ្លាប់​ធ្វើការ​ជា​កម្មក​ឡឥដ្ឋ​ជាមួយគ្នា​នៅ​ខេត្តកំពង់ធំ​ហើយ​ការ​
​និយាយ​នេះ​មិនមែន​តែមួយ​លើក​ទេ គឺ​ច្រើនដង​រាល់ថ្ងៃ​ដល់​ថ្ងៃកើតហេតុ​បុរស​ជា​ប្តី​បាន​យក​ទូរ​
​ស័ព្ទ​ដែល​បាន​ថត​សម្លេង​របស់​ប្រពន្ធ​និយាយ​ជាមួយ​ប្រុស​ក្មេង​នោះ​យកមក​ស្តាប់ ក្រោយ​
​មក​រូបគាត់​ក៏បាន​ផ្ទុះ​កំហឹង​បន្ទាប់មក​ក៍បាន​ប្រព្រឹត្ត​រឿង​បែប​នោះ​តែម្តងទៅ​។​

គប់​សាំង​មួយថង់​លើ​ប្រពន្ធ រួច​ដុត​ទាំង​រស់ ដោយសារតែ​…
​ជនសង្ស័យ​ឈ្មោះ ផេង វិ​ចិ​ត្យ អាយុ​៣៥​ឆ្នាំមាន​ស្រុកកំណើត​នៅ​ភូមិ​ខ្សាច់​ប្រឆេះ​
​កណ្តាល ស្រុក​ក្រូចឆ្មា ខេត្ត​ត្បូង​ឃុំ ចំណែកឯ​ជនរងគ្រោះ​ឈ្មោះ ចៅ ហ៊ាន អាយុ​៣៤​ឆ្នាំ មាន​ស្រុកកំណើត​នៅ ភូមិ​ចំបក់​ឬ​ស្សី​កែ ស្រុក​ព្រៃ​ប្រសប់ ខេត្តក្រចេះ ហើយ​បច្ចុប្បន្ន អ្នក​ទាំងពីរ​បានមក​ធ្វើការ​ជា​កម្មក​ឡឥដ្ឋ​របស់​ថៅកែ​ម្នាក់​ឈ្មោះ ដែន ភារ​ម្យ ហៅ​តាឡុ​ម ដែលមាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​៕
​សុថា​ត់​