កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស​១០​ដ៏​ពេញនិយម​សម្រាប់​ដំណើរ​ទេសចរណ៍​លើ​ពិភពលោក​

​ដំណើរ​ទេសចរណ៍​ជុំវិញ​ពិភពលោក ជា​ក្តី​សុ​បិ​ន្ត​របស់​មនុស្ស​ទូទៅ​។ កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស​ចំនួន​១០ ដែល​អ្នកទេសចរ​តែង​តែ​នឹក​ដល់​សម្រាប់​ដំណើរ World Tour ឬ Un Tour du Monde ខណៈ​ប្រទេសជិតខាង​ថៃ គឺ​គោលដៅ​ដ៏​ពេញនិយម​ជាងគេ​។​

​គេហទំព័រ​ទេសចរណ៍​បារាំង «Votre Tour du Monde» បានផ្តល់​ចំណាត់ថ្នាក់​ដល់​ប្រទេស​ចំនួន​១០ ដែលមាន​អ្នកទស្សនា​ច្រើនជាងគេ​ក្នុង​ដំណើរ​ទេសចរណ៍​ជុំវិញ​ពិភពលោក ដោយ​ភាគច្រើន​ស្ថិតនៅ​តំបន់​អាស៊ី​។​

​ប្រទេស​ទាំង​១០​រួមមាន​៖

១.​ថៃ​៖ មនុស្ស​៨​នាក់​ក្នុងចំណោម​១០​នាក់​ដែល​រៀបចំ​ដំណើរ​ទេសចរណ៍​ជុំវិញ​ពិភពលោក បានជ្រើសរើស​យក​ប្រទេស​ថៃ​។ ទេសភាព​សមុទ្រ ធម្មជាតិ និង​ពិធី​ព្រះពុទ្ធសាសនា​នៅ​ប្រទេស​ប្រទេស​ថៃ គឺជា​ការទាក់ទាញ​ដ៏​ធំ​បំផុត​។​

២. ស៊ី​លី​៖ ៧៨​ភាគរយ​នៃ​អ្នកទេសចរ​ជុំវិញ​ពិភពលោក សម្រេច​ជ្រើស​រើសយក​ស៊ី​លី​។ ជា​ប្រទេស​ដែលមាន​ទេសភាព​ល្អ​ត្រកាល និង​ជា​ប្រទេស​ដែលមាន​កំ​អែ​ភ្នំភ្លើង​ដ៏​ទាក់ទាញ​ផងដែរ​។

៣. អា​ហ្ស​ង់​ទីន​៖ ៧០​ភាគរយ​នៃ​អ្នកធ្វើដំណើរ​ជុំវិញ​ពិភពលោក បានជ្រើសរើស​យក​អា​ហ្ស​ង់​ទីន​។ ទីក្រុង Ushuaia គឺជា​ទីក្រុង​ដែលមាន​ស្ថិតនៅ​ទីក្រុង​ទាប​ជាងគេ​បំផុត​លើ​ពិភពលោក​។​

៤. ប៉េ​រូ​៖ ភ្ញៀវទេសចរ​៧​លើ​១០ (៦៩​ភាគរយ​) ជ្រើស​រើសយក​ប៉េ​រូ ជាពិសេស​ការ​ទៅ​ទស្សនា Machu Picchu រួមទាំង​ព្រៃ​អា​ម៉ា​ហ្សូ​ន​ដែល​គរ​ប​ដណ្តើម​២/៣​នៃ​ផ្ទៃ​ប្រទេស​ទាំងមូល​។​

៥.​បូ​លី​វី​៖ ៦៤​ភាគរយ​នៃ​អ្នកទេសចរ​ជុំវិញ​ពិភពលោក មិន​ភ្លេច​ប្រទេស​បូ​លី​វី​នោះឡើយ ជាពិសេស​បឹង Titicaca ដែលមាន​កម្ពស់​ទឹក​ខ្ពស់​ជាងគេ​លើ​ពិភពលោក​។ ទេសភាព​ដ៏​អស្ចារ្យ​នាំ​ឲ្យ​ប្រទេស​នេះ ក្លាយជា​បេះដូង​នៃ​តំបន់​អាមេរិក​ឡាទីន​។​

៦. ឡាវ​៖ ដំណើរ​ទេសចរ​ទៅកាន់​ឡាវ នាំ​ឲ្យ​ភ្ញៀវ​បរទេស​សិក្សា​ស្វែងយល់​កាន់តែច្បាស់​ពី​ទេសភាព​ដ៏​ល្អ​ត្រកាល​នៃ​ប្រទេសមួយ​នេះ ហើយ​អ្វីដែល​ពិសេស​នោះ គឺ​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន ដែលមាន​ប្រមាណ​៨០​ភាគរយ​ប្រកប​របរ​កសិកម្ម​។​

៧. កម្ពុជា​៖ អង្គរវត្ត​ដែលជា​និមិត្តរូប​កម្ពុជា គឺជា​គោលដៅ​ទេសចរណ៍​ឈានមុខ​គេ​នៅក្នុង​ប្រទេសមួយ​នេះ​។ ៦៣​ភាគរយ​នៃ​អ្នកធ្វើដំណើរ​ទេសចរណ៍​ជុំវិញ​ពិភពលោក បានដាក់​បញ្ជូន​កម្ពុជា​នៅក្នុង​កម្មវិធី​របស់ខ្លួន​។​

៨. ចិន​៖ មហា​យក្ស​ចិន​មាន​កន្លែង​ជាច្រើន​ដែល​ទាក់ទាញ ទីតាំង​ប្រវត្តិសាស្ត្រ រួមទាំង​ជីវិត​របស់​នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​។ ៦៣​ភាគរយ​នៃ​អ្នកដំណើរ ទទួលបាន​បទពិសោធ​ន៍​ប្លែកៗ និង​រីករាយ​ក្នុង​ដំណើរ​ទេសចរណ៍​ទៅកាន់​ដែន​មហាអំណាច​មួយ​នេះ​។​

៩.​អូស្ត្រាលី​៖ យ៉ាងហោចណាស់​៦​លើ​១០ ស្មើ ៦១​ភាគរយ ឆ្លើយថា ទឹកដី​នៃ​សត្វ​កង់​ហ្គូ​រូ ជាពិសេស​ក្នុង​ស៊ីដនី គឺជា​គោលដៅ​ទេសចរណ៍​ដែល​មិនអាច​រំលង​បាន​។ ស្ថិតនៅ​តំបន់​អូ​សេ​អា​នី អូស្ត្រាលី ជា​ប្រទេស​ធំ​ទី​៦​នៅលើ​ពិភពលោក​។​

១០. វៀតណាម​៖ ៥៨​ភាគរយ​នៃ​អ្នក​និយម​ដើរ​កម្សាន្ត ចាត់ទុក​វៀតណាម​ទី​គោលដៅ​ដែល​មិនអាច​ខ្វះ​បាន​។ ទេសភាព ជីវភាព​ប្រជាជន និង​សំណង់​នានា គឺជា​កត្តា​ទាក់ទាញ​ដ៏​ធំ​៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​