អាយុ​៥៧​ឆ្នាំ ចំណាយលុយ​៥៨០០០​ដុល្លារ​ដើម្បី​កែ​រូប​ឲ្យ​ដូច​កូនស្រី​អាយុ​៣៥​ឆ្នាំ​

​អ្នកស្រី Janet Horrocks ជនជាតិ​អង់គ្លេស​ម្នាក់​ដែលមាន​អាយុ​៥៧​ឆ្នាំ បាន​ឆ្លងកាត់​ការវះកាត់​ជាច្រើនលើក ដើម្បី​ឲ្យ​ខ្លួន​មានមុខមាត់​ដូចជា​កូនស្រី​ឈ្មោះ Jane Cunliffe អាយុ​៣៥​ឆ្នាំ​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត The Mirror​។​

​អាចមាន​ការភាន់ច្រលំ​ថា ជា​កូនភ្លោះ​ប្រសិន​មិន​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ទេនោះ​។ អស់​រយៈពេល​ជាច្រើន​ឆ្នាំ អ្នកស្រី Janet Horrocks បាន​ចំណាយ​ប្រាក់​សរុប​ប្រមាណ​៥៨០០០​ដុល្លា​អាមេរិក ដើម្បី​កែស​ម្ជ​ស្ស​ឲ្យ​ដូច​កូនស្រី Jane Cunliffe ជាពិសេស​ដើមទ្រូង និង​ទម្រង់​មុខ រួមទាំង​ការចាក់​ថ្នាំ​ផ្សេងៗ​។​

​ចាប់ពី​ឆ្នាំ​២០០១ មក អ្នកស្រី Janet បានចាប់ផ្តើម​កែស​ម្ជ​ស្សប​ន្ថិ​ច​ម្តងៗ​។ អ្នកស្រី​បាន​អះអាងថា​៖ «​គោលដៅ​របស់ខ្ញុំ គឺ​ធ្វើ​មុខ​ឲ្យ​ដូច Jane ដែល​ខ្ញុំ​បាន​បង្កើត បើទោះបីជា​យើង​ដូចគ្នា​ខ្លះ​ហើយក៏​ដោយ​»​។ បន្ទាប់ពី​ស្រក​ទម្ងន់​អស់​១២​គីឡូក្រាម អ្នកស្រី​ចាប់ផ្តើម​ធ្វើ​ការកែ​រូបរាង​ខ្លួន​ជា​បន្តបន្ទាប់ រួមមាន សក់ មុខ ដើមទ្រូង ធ្មេញ និង​សរីរាង្គ ទាំងអស់​។​

​តាម​ការផ្សាយ​របស់ The Mirror អ្នកស្រី Janet មិន​ទទួលបាន​ការគាំទ្រ​ពី​កូន​ឡើយ នៅពេលដែល​គាត់​បញ្ជាក់​ខ្លួន​ចង់​កែស​ម្ជ​ស្ស​។ Jane បាន​លើក​ហេតុផល​ថា​៖ «​ខ្ញុំ​ភ័យខ្លាច​ថា ថ្ងៃ​ណាមួយ​គាត់​មា​នស​ម្ជ​ស្ស​ក្មេង​ជាង​ខ្ញុំ​។ មិនអាច​ទទួលយកបាន​ទេ ដែល​កូន​មើលទៅ​ចាស់​ជាង​ម្តាយ​ខ្លួនឯង​»​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ទំនាក់ទំនង​ម្តាយ និង​កូន ហាក់ដូចជា​ស្អិតល្មួត​ឡើងវិញ ហើយ​អ្នក​ទាំងពីរ​មានមុខ​ដូចគ្នា​បេះបិទ​។ អ្នកស្រី Janet បាន​លើកឡើងថា គាត់​នឹង​ប្រឹង​រក្សា​ទម្រង់​មុខ​របស់ខ្លួន​បែបនេះ​រហូតដល់​ថ្ងៃ​ស្លាប់​៕



បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​