លោក​គីម ដាក់​ឱសានវាទ​ឲ្យ​លោកស្រី​ផាក «​សុំទោស​កូរ៉េខាងជើង បើ​មិន​ចង់​ទទួលរង​គ្រាប់ផ្លោង​»

​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ស្ថានភាព និង​ភាព​តានតឹង​ឧបទ្វីប​កូរ៉េ កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ ជាពិសេស​នោះ គឺ​ការប្រើប្រាស់​ពាក្យសម្តី​នៃ​មេដឹកនាំ​កំពូល​កាន់តែ​ធ្ងន់ និង​គួរ​ឲ្យ​ភ័យខ្លាច​។ ប្រមុខ​ដឹកនាំ​កំពូល​កូរ៉េខាងជើង បាន​ព្រមាន​ជាថ្មី​ក្នុង​ការបាញ់​គ្រាប់ផ្លោង​កម្ទេច​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង ប្រសិនបើ​កូរ៉េខាងត្បូង មិន​សុំទោស​ចំពោះ​ការប៉ុនប៉ង​ផ្តួលរំលំ​របប​ក្រុង​ព្យុងយ៉ាង​។​

​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង នៅ​ថ្ងៃទី​២៦ ខែមីនា ម្សិលមិញ បាន​គំរាម​បាញ់​គ្រាប់ផ្លោង​ចម្ងាយ​ឆ្ងាយ​ទៅកាន់​ក្រុង​សេ​អ៊ូ​ល ប្រសិនបើ​លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង​ផាក ហ្គឺ​ន​ហេ (Park Geun-hye) មិន សុំ​អភ័យទោស និង​ដាក់ទោស​ចំពោះ​អ្នក​ដែល​បានរៀបចំ​គម្រោង​ផ្តួលរំលំ​របប​ដឹកនាំ​កូរ៉េខាងជើង ។ នេះ​បើ​យោងតាម​សារព័ត៌មាន People’s Daily ដែល​បាន​ដកស្រង់​ចេញ​ព័ត៌មាន​ជាតិ​កូរ៉េ​ខា​ជើង KCNA​។

​ក្រុង​ព្យុងយ៉ាង បានចេញ​«​ឱសានវាទ​» ទៅកាន់​រដ្ឋបាល​លោកស្រី​ផាក​ដោយ​នឹង​បញ្ជូន​គ្រាប់ផ្លោង​របស់​ទាហាន​ប្រជាជន​កូរ៉េ (KPA)​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល ដែល​បាន​ដកស្រង់​សេចក្តី​ព្រមាន​នៃ​ឱសានវាទ​នោះដែរ​ថា កូរ៉េខាងជើង ទទូច​ឲ្យ​លោកស្រី​ផាក «​សុំ​អភ័យទោស​ជា​ផ្លូវការ​» ទៅកាន់​ប្រជាជន​កូរ៉េ​ទាំងអស់​សម្រាប់​ការ​ប៉ុន​ប៉ង​ផ្តល់​រំលំ «Sun of Songun» ។ Sun of Songun សំដៅលើ​របប​ដឹកនាំ​របស់លោក គីម ជុង​អ៊ុន​។​

​ក្នុង​លិខិត​ព្រមាន​ដដែល​នោះ ក៏បាន​ទទូច​ឲ្យ​លោកស្រី​ផាក និង​រដ្ឋបាល​របស់លោក​ស្រី ដាក់ទោស​ជន​ទាំងឡាយណា​ដែល​រៀបចំ​ប្រតិបត្តិ​ការកម្ទេច​កូរ៉េខាងជើង និង​បញ្ចប់​ដោយ​គ្មាន​មេត្តា​។ ជាពិសេស​នោះ លិខិត​នោះ​ក៏បាន​បញ្ជាក់ដែរថា ប្រសិន​កូរ៉េខាងត្បូង មិន​ឆ្លើយតប​នឹង​ការទទូច​នោះទេ នោះ​គ្រាប់ផ្លោង​របស់​ទាហាន​កូរ៉េខាងជើង នឹង​ចេញ​សកម្មភាព​របស់ខ្លួន​ហើយ​។​

​សូមបញ្ជាក់​ផងដែរ​ថា ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ កូរ៉េខាងជើង បានធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ និង ថែមទាំង​ព្រមាន​កម្ទេច​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី​ផាក ហ្គឺ​ន​ហេ​ម្តង​ហើយ​ម្តងទៀត​។ ហើយ​សកម្មភាព​របស់​កូរ៉េខាងជើង​ទាំងនេះ ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​រវាង​អាមេរិក និង​កូរ៉េខាងត្បូង​ដែល​កូរ៉េ​ខា​ជើង ចោទថា​ជា​សកម្មភាព​បំផ្លាញ​សន្តិភាព​។​

​មួយវិញទៀត ការឈាន​មកដល់​ការដាក់​ឱសានវាទ​នៃ​ការសុំ​អភ័យទោស​របស់​កូរ៉េខាងជើង ធ្វើឡើង ក្រោយពី​កូរ៉េខាងត្បូង​ប្រតិកម្ម​តប​នឹង​ការ​គំរាម​កូរ៉េខាងជើង​ដោយ​វាយបក​ក្រុង​ព្យុងយ៉ាង​ដោយ​គ្មាន ក្តីមេត្តា​។ « ប្រសិនបើ​ក្រុង​ព្យុងយ៉ាង ធ្វើ​សកម្មភាព​បង្ករឿង​ណាមួយ កងទ័ព​កូរ៉េខាងត្បូង​នឹង​វាយបក​ភ្លាមៗ​និង គ្មាន​ក្តីមេត្តា​ឡើយ​។​» នេះ​គឺ​ការឆ្លើយតប​របស់​កូរ៉េខាងត្បូង​ដែល​ចេញ​ដោយ​ក្រសួង​រួបរួម​ក្រុង​សេ​អ៊ូ​ល នៅ​ថ្ងៃទី​២៣ ខែមីនា​កន្លងទៅ​។

​សូមបញ្ជាក់​ផងដែរ​ថា ស្ថានភាព​នៅក្នុង​ឧបទ្វីប​កូរ៉េ​បច្ចុប្បន្ន គឺ​ប្រៀបប្រដូច​ទៅនឹង​«​ច្រកចូល​នៃ​ស​ង្គ្រា ម​» ពោលគឺ​សង្គ្រាម​អាច​កើតឡើង​គ្រប់ពេល ដ្បិត​ភាគី​ទាំងសងខាង ហាក់ដូចជា​ត្រៀមខ្លួន​រួចជាស្រេច​ទៅហើយ​សម្រាប់​ការប្រយុទ្ធ​។ ជាពិសេស​នោះ​គឺ កូរ៉េខាងជើង ដែល​តែងតែ​បង្អួត​សាច់ដុំ​ខ្លួន តាមរយៈ​ការបាញ់​មី​ស៊ី​ល​ជា​បន្តបន្ទាប់ ដែល​បាន​បំពាន​នឹង​បម្រាម​របស់​អង្គការសហប្រជាជាតិ​៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​