ផ្លែទៀប​បារាំង​ព្យាបាល​មហារីក និង​អាថ៌កំបាំង​ដែល​ត្រូវ​កប់​ទុក​ជាង​៤០​ឆ្នាំ

ផ្លែទៀប​បារាំង (Graviola) មាន​សមត្ថភាព​កម្ចាត់​កោសិកា​មហារីក​ខ្លាំង​ជាង​វិធីសាស្ត្រ​ព្យាបាល​ដោយ​គីមី​…​ជាង ១០.០០០ ដង​ឯណោះ ។ នេះ​គឺជា​ព័ត៌មាន​ដ៏​ល្អ​ប្រពៃ​មួយ ទោះបី​រវាង​ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​បន្ត​ការជជែក​វែកញែក​យ៉ាងច្រើន​ក្តី ។​

​យើងទាំងអស់គ្នា ប្រហែលជា​ងឿងឆ្ងល់​ថា ហេតុអ្វី​ជាង ៤០ ឆ្នាំ ក្រោយពី​ទទួលបាន​លទ្ធផល​ស្រាវជ្រាវ ទើប​យើង​ដឹង​រឿងនេះ ? ចម្លើយ​គឺៈ ព្រោះតែ​ផលចំណេញ​កប់​ក្តោង​ដេ​លប​ណ្តា​សម្ព័ន្ធ​ក្រុមហ៊ុន​ធំៗ បាន​វិនិយោគ​ស្រាវជ្រាវ​អាច​រកបាន ប្រសិន​គេ​អាច “​បំប្លែង​” វា​ឲ្យ​ទៅជា​ឱសថ​វិញ​នោះ ។​

​គេ​ដឹង​រឿង “​អមនុស្សធម៌​” របស់​អ្នកវិទ្យាសាស្ត្រ​មួយក្រុម​នៅ​អាមេរិក បន្ទាប់ពី​លទ្ធផល​ស្រាវជ្រាវ​ពី​ផ្លែទៀប​បារាំង​អនុវត្ត​ដោយ​សកល​វិទ្យាល័យ​មួយ នា​ប្រទេស​កូរ៉េខាងត្បូង បានធ្វើការ​ចុះផ្សាយ​ជា​សាធារណៈ លើ​កាសែត Journal of National Products ។ តាម​នោះ គឺ​ផលិតផល​ពី​ទៀបបារាំង គឺជា​ឧបករណ៍​ព្យាបាល​រោគ​មហារីក​យ៉ាង​មាន​សុវត្ថិភាព​, ប្រសិទ្ធភាព និង​…​មាន​ស្រាប់​ក្នុង​ធម្មជាតិ ។ លើសពីនេះ​ទៀត​នោះ វា​នៅបាន​ជួយ​ប្រព័ន្ធ​ការពារ​សរីរាង្គ​ខ្លាំង បញ្ចៀស​បាន​នូវ​រោគ​ចម្លង​ច្រើន​ប្រភេទ ជា​អា​រិ៍ៈ មេរោគ​មួយចំនួន ពពួក​ផ្សិត​, សត្វល្អិត តេន​ញ៉ា ព្រូន​ក្នុង​ពោះវៀន​… ។ វា​ក៏​នៅ​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​ខ្ពស់ ទប់ទល់​ជំងឺផ្លូវចិត្ត និង​ស្មារតី​ពុំ​ប្រក្រតី​… ។​

​ក្រោយ​ការចុះផ្សាយ​ព័ត៌មាន​ខាងលើ​ហើយ​តាម​តម្រុយ​នេះ ទើប​ដឹងថា ការពិត​នៅមាន​ក្រុមហ៊ុន​ឱសថ​ធំ​បំផុត​របស់​អាមេរិក​មួ​យ និង​ការសិក្សា​ស្រាវជ្រាវ​របស់​បន្ទប់ពិសោធន៍​វិទ្យាសាស្ត្រ​ជាង ២០ លើ​ពិភពលោក បានដឹង​រឿងនេះ​តាំងពី​អំឡុង​ឆ្នាំ​១៩៧០ មកម្ល៉េះ ។​

​សំណាងល្អ ដែល​នៅមាន​អ្នកវិទ្យាសាស្ត្រ​ម្នាក់ រង​ទទួល​នូវ​ការ​ញំ​ញី​ផ្លូវចិត្ត​ខ្លាំងពេក ទ្រាំ​ពុំបាន​ការទម្លាយ​ចេញ​រឿងនិទាន អំពី “​រុក្ខជាតិ​ចម្លែក​ម្យ៉ាង​” ប្រាប់​ទៅ​អ្នកមុខអ្នកការ នៃ​វិស័យ​សុខាភិបាល​អាមេរិក ។ នៅពេលដែល​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សុខាភិបាល​អាមេរិក​បានឮ​ព័ត៌មាន​នេះ ពួកគេ​ក៏​ចាប់ផ្តើម “​ជីក​កកាយ​” រក​បណ្តា​និក្ខេបបទ​ស្រាវជ្រាវ​ប្រឆាំង​រោគ​មហារីក ទាក់ទង​នឹង​ដើម Graviola (​ទៀបបារាំង​) ដែល​នាំចូល​ពី​តំបន់​ព្រៃ​ត្រូពិច Amazon របស់​ប្រេ​ស៊ី​ល ។​

​ឆ្នាំ ១៩៧៦ វិទ្យាស្ថាន​មហារីក​របស់​អាមេរិក ចាប់ដំណើរការ​ស្រាវជ្រាវ​លើកដំបូង​ពី​ប្រភេទ​រុក្ខជាតិ​នេះ ហើយ​លទ្ធផល​បង្ហាញថា ស្លឹក និង​ដើម​របស់​ទៀបបារាំង មាន​ប្រសិទ្ធភាព​ក្នុងការ​កម្ចាត់​បណ្តា​កោសិកា​កាច​សាហាវ ។ ប៉ុន្តែ លទ្ធផល​នេះ បាន​ត្រឹម​អនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​ផ្ទៃក្នុង​ប៉ុណ្ណោះ ដោយ​ពុំ​ថ​ត្រូវ​បានប្រកាស​ផ្សាយ​ជា​សាធារណៈ​ទេ ។ ក្រោយមកទៀត ការស្រាវជ្រាវ​នានា​រប​ស់​បន្ទប់ពិសោធន៍​ប្រមាណ​ជាង ២០ ដែល​គាំទ្រ​ហិរញ្ញវត្ថុ​ដោយ​រដ្ឋាភិបាល ក៏​សុទ្ធសឹង​បង្ហាញ​ពី​លទ្ធផល​ដូចៗ​គ្នា គឺៈ Graviola មាន​សមត្ថភាព​ព្យាបាល​រោគ​មហារីក ។​

​ទោះ​យ៉ាងនេះ​ក្តី ក៏​នៅ​ពុំមាន​ការពិសោធន៍​សាក​ល្បង​ណាមួយ បាន​ត្រូវគេ​យកមកអនុវត្ត​លើ​មនុស្ស​ជា​ផ្លូវការ នា​មន្ទីរពេទ្យ​ទេ ។ វា​ស្ថិតនៅក្នុង​សភាព​អាថ៌កំបាំង រហូតទល់​ពេលដែល​ការស្រាវជ្រាវ​របស់​សក​ល​វិទ្យាល័យ​របស់​គ្រី​ស្ទា​ន ប្រូ​តេស្ត​ង់ កូរ៉េខាងត្បូង ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី Journal of National Products អះអាងថា មាន​សារធាតុ​ម្យ៉ាង​នៅក្នុង​ទៀបបារាំង អាច​កម្ចាត់​បណ្តា​កោសិកា​មហារីក​ពោះវៀន​បាន​លឿន​ជាង ១០.០០០ ដង ប្រៀប​នឹង​សារធាតុ​គីមី Adriamycin (​ប្រើ​សម្រាប់​ព្យាបាល​បែប​គីមី​) ទោះ​ទើប​រឿងរ៉ាវ​ទាំងអស់​ត្រូវ “​ផ្ទុះ​ធ្លាយ​” មក​ក្រៅ ។​

​របាយការណ៍​ស្រាវជ្រាវ​ក្រោយៗ​មកជា​ច្រើន សុទ្ធតែ​បាន​អះអាង​ដូចគ្នា ដែល​ក្នុងនោះ​គឺៈ របាយការណ៍​ពិសេស​មួយ​មាន​ឈ្មោះថា Beyond Chemotherapy: New Cancer Killers, Safe as Mother’s Milk របស់​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​អាមេរិក ប្រកាស​ជា​សាធារណៈ​អំពី Graviola ដោយ​ចាត់ទុក​វា​គឺជា “​ឧបករណ៍​បដិវត្ត​រូបនីយ៍កម្ម​” ប្រឆាំង​មហារីក ។​

​តើ​មាន​មនុស្ស​ប៉ុន្មាន​លាន​នាក់​ដែល​បាន​ស្លាប់​គួរ​ឲ្យ​អាណិតអាសូរ គ្រា​ដែល​ឧបករណ៍​ប្រឆាំង​មហារីក​យ៉ាង​មាន​ប្រសិទ្ធភាព​នេះ ត្រូវបាន​ពួក​សេដ្ឋីៗ​លាក់កំបាំង ប្រយោជន៍​រិះរក​វិធី​បំប្លែង​វា​ឲ្យ​ទៅជា​ឱសថ រួច​ចុះបញ្ជី​កម្មសិទ្ធិបញ្ញា ដែល​អាច​នាំ​ឲ្យ​គេ​ក្លាយជា​សេដ្ឋី​ក្នុង​មួយប៉ប្រិចភ្នែក​បាន ។ ពិតជា​អមនុស្សធម៌​ពេក​ហើយ​! ។​

​ក្នុង​របាយការណ៍​ដោយឡែក​ផ្សេងទៀត ដែល​យើងខ្ញុំ​នឹង​រៀបចំ​ប្រែ​សំរួល​ជូន​នោះ ទើប​ដឹងថាៈ លុយ​ជាច្រើន​បាន​ត្រូវ​ចំណាយ​សម្រាប់​ការស្រាវជ្រាវ បំណង​បំប្លែង​សារធាតុ “​អាថ៌កំបាំង​ក្នុង Graviola” ឲ្យ​ទៅជា​ថ្នាំពេទ្យ សុទ្ធសឹង​រង​បរាជ័យ ព្រោះតែៈ គ្រប់​អន្តរាគមន៍​របស់​បច្ចេក​វិទ្យា​លើ​ផ្នែក​ផ្លែទៀប​បារាំង ដើម្បី​បំប្លែង​វា​ឲ្យ​ជា​ឱសថ​នោះ សុទ្ធសឹង​បរាជ័យ ព្រោះ​វា​តែង​ធ្វើ​ឲ្យ “​សារធាតុ​អាថ៌កំបាំង​” នោះ​រលាយបាត់​សូន្យ ។​

​ម្យ៉ាងទៀត គ្មាន​នរណា​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អាច​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​លើ​រុក្ខជាតិ​មានមក​ពី​បុព្វកាល​ថា​ជា​របស់ខ្លួន​នោះទេ ។​

​គិត​ទៅ លុយ និង​មនុស្ស ឬ​ផ្ទុយ​មកវិញ ពិតជា​រឿង​ពិបាក​នឹង​យល់​… ?
មានជំងឺ ផ្តាសាយ ក្រពះ ថ្លើម ពស់មានពិសចឹក រឺឆ្កែឆ្កួតខាំ សូមកុំមើលរំលង ផ្លែភ្ញៀវ

ប្រភព៖ CEN

  • ផ្លែទៀប​បារាំង​ព្យាបាល​មហារីក និង​អាថ៌កំបាំង​ដែល​ត្រូវ​កប់​ទុក​ជាង​៤០​ឆ្នាំ已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/03/28  Category:សុខភាព
Tags: