ស្នង​ការ​​នគរ​បាល​ខេត្ត​កំពង់​ចាម​ ឬ ​ខ្មែរ​សាមគ្គី​លើក​ពាន​ Leo Cup ​ល្ងាច​នេះ?

​​​​ពាន​រង្វាន់​​បាល់ទះ​ Leo Cup 2016 ប្រចាំ​មណ្ឌល​កំពង់​ចាម​​​ក្របខ័ណ្ឌ​ Division D ​បាន​ឈាន​ដល់​ថ្ងៃ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ហើយ បន្ទាប់​ពី​​ឆ្លង​កាត់​ការ​​ប្រកួត​យ៉ាង​ស្វិតស្វាញ​តាំង​ពី​ថ្ងៃ​ទី២២ ​រហូត​ដល់​ថ្ងៃ​ទី២៧ ខែ​មីនា ឆ្នាំ​២០១៦ នៅ​សាលា​ខេត្ត​កំពង់​ចាម។

 

ល្ងាច​នេះ​រវាង​ ស្នង​ការ​នគរបាល​ខេត្ត​កំពង់​ចាម​ និង​​ខ្មែរ​សាមគ្គី​ខេត្ត​កំពង់​ចាម​​ក្រុម​ណា​ជា​​អ្នក​លើក​ពាន​​។ ​​

 ស្នង​ការ​​នគរ​បាល​ខេត្ត​កំពង់​ចាម​ ឬ ​ខ្មែរ​សាមគ្គី​លើក​ពាន​ Leo Cup ​ល្ងាច​នេះ?សកម្មភាព​ប្រកួត​​​នៅ​មណ្ឌល​កំពង់​ចាម​កន្លង​មក​

 

កម្មវិធី​ប្រកួត​​ថ្ងៃ​ទី២៧ ខែ​មីនា ឆ្នាំ​២០១៦
​​-ក្រុម​​សាកលវិទ្យាល័យ​វេស្ទើន​ Vs  ​សីហា​សាមគ្គី​កីឡា​ ម៉ោង ១:៣០​ ​ដណ្ដើម​លេខ ៣
-ស្នងការ​នគរបាល​ខេត្ត​កំពង់​ចាម Vs ​ខ្មែរ​សាមគ្គីខេត្ត​កំពង់​ចាម ​ម៉ោង ៤:០០ ដណ្ដើម​ជើង​ឯក​
-​សាលា​ខេត្ត​កំពង់​ចាម Vs កងពលធំអត្តរាគមន៍លេខ៣ ​ម៉ោង ៥:៣០ ​ប្រកួត​មិត្ត​ភាព​

 

​សម្រាប់​លទ្ធផល​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​
– ខ្មែរ​សាមគ្គី​ខេត្ត​កំពង់ចាម ៣-១ សីហា​សាមគ្គីកីឡា ( ២៥-២៣ ) ( ២៥-២១ ) (​ ១៩-២៥ ) ( ២៥-១៦)
– ស្នងការ​នគរបាល​ខេត្ត​​កំពង់ចាម ៣-០ សាកលវិទ្យាល័យ​វេស្ទើន(២៥-២៣) ( ២៥-១០) ( ២៥ – ២០​)

 

​សូម​បញ្ជាក់​ថា ក្រុម​​ជាប់​ចំណាត់​ថ្នាក់​លេខ ១​ ​លេខ ២ ប្រចាំ​មណ្ឌល​​កំពង់​ចាម​ ​នឹង​ទទួល​បាន​​សិទ្ធ​មក​លេង​​ដំណាក់​កាល​ផ្ដាច់ព្រ័ត្រ​​ Division B ​នៅ​ភ្នំពេញ​ បន្ទាប់​ពី​រក​ឃើញ​ក្រុម​​ចំនួន ១០​នៅ​តាម​មណ្ឌល​​ទាំង​ ៥​​​ទូទាំង​ប្រទេស​រួច​រាល់​៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​