«ចាស់ណុយ» ពេល​ថ្ងៃ​សាស្ត្រាចារ្យ​ ​តារា​«កូន​ជ្រូក»​ពេល​យប់

លោក នីកូឡាស ហ្គោដារដ៍ (Nicholas Goddard) អាយុ៦១ឆ្នាំ មានជីវិតដល់ទៅពីរ ក្នុងពេល​តែមួយ។ បុរស​ចំណាាស់ ដែល​ជា​អ្នក​រស់នៅ​ក្នុងក្រុង មេនឆេស្ទ័រ (Manchester ប្រទេស​អង់គ្លេស) រូបនេះ បានសម្រេចចិត្តជ្រើស​យក​ផ្លូវ​តែ​មួយ​ប៉ុណ្ណោះ នោះ​គឺ​អាជីព​ជា​តារា​«កូនជ្រូក ឬ X»។
«ចាស់ណុយ» ពេល​ថ្ងៃ​សាស្ត្រាចារ្យ​ ​តារា​«កូន​ជ្រូក»​ពេល​យប់

ឈុតឆាកសម្ដែងក្ដៅសាច់ របស់លោក «ចាស់ណុយ» និងនៅក្នុងថ្នាក់បង្រៀន របស់លោក។ (រូបថតផ្តិតពីវីដេអូ)

បុរសចំណាស់ ៦១ឆ្នាំ លោក នីកូឡាស ហ្គោដារដ៍ (Nicholas Goddard) បានសម្រេចចាកចេញ ពីអាជីព​ជា​សាស្ត្រាចារ្យ ផ្នែកទេពកោសល្យស៊ីវិល ដែលលោកបានធ្វើ អស់ជាច្រើនឆ្នាំ នៅក្នុងសកលវិទ្យាល័យ មែនឆេស្ទ័រ (Manchester) ភាគខាងលិច នៃប្រទេសអង់គ្លេស។ សារព័ត៌មានអង់គ្លេស «Daily Mail» បាន​អះ​អាងថា ការចាកចេញនេះ បានធ្វើឡើងបន្ទាប់ពីមានយ៉ាងហោច និស្សិតម្នាក់ ពីក្នុងចំណោមនិស្សិត ជាច្រើន​របស់​លោក បានមើលស្គាល់លោក បានសម្ដែងនៅក្នុងភាពយន្ដកូនជ្រូកមួយ សម្រាប់ឲ្យមនុស្ស​ពេញ​វ័យ​ទស្សនា។

តាំងពី១០ឆ្នាំមកហើយ បុរសចំណាស់ ដែលគេស្គាល់ឈ្មោះក្រៅ «Old Nick ឬ ចាស់ណុយ» បានប្រកប​អាជីពពីរ នៅក្នុងពេលតែមួយ។ អាជីពទាំងពីរ ដែលមិនមានភាពត្រដុំត្រសងគ្នា សូម្បីបន្តិចសោះ។ អាជីព​ទីមួយ ជា​សាស្ត្រាចារ្យនៅមហាវិទ្យាល័យ ខណៈអាជីពទីពីររបស់លោក គឺជាតួសម្ដែង នៅក្នុង​ភាពយន្ដ​ស្រាត ឬកូន​ជ្រូក។ លោកថែមជាតារាមួយដួង ប្រចាំឲ្យគេហទំព័រ «PornHub» ដែលជាគេហទំព័រ​ល្បីល្បាញ​​ខ្លាំង ខាង​កុន​កូន​ជ្រូក​នោះ​ផង។

សឹងតែមិនអាចជឿបាន...

ប៉ុន្តែនៅចំពោះការបែកធ្លាយ ធ្វើឡើងពីសំណាក់និស្សិតម្នាក់ ដែលឃើញលោកនៅក្នុងភាពយន្ដនោះ លោក នីកូឡាស ហ្គោដារដ៍ បានសម្រេចចិត្ត ចាកចេញពីការងារ​ទីមួយ​របស់​លោកជាស្ថាពរ និងទាំងសោក​ស្ដាយ។ លោកបានបម្រើការងារ​ ជាគ្រូបង្រៀននេះ យ៉ាងស្មោះស្ម័គ្រជាទីបំផុត អស់រយៈពេល២៥ឆ្នាំមកហើយ។

និស្សិតម្នាក់នេះ បានថ្លែងប្រាប់សារព័ត៌មានថា៖ «នៅថ្ងៃដែលខ្ញុំបានមើលដឹង ថាជាគាត់នោះ គឺខ្ញុំបាន​យក​រឿង​កូនជ្រូកមួយ មកទស្សនា ដូចដែលខ្ញុំធ្លាប់ធ្វើ ជារៀងរាល់ដង នៅពេលរសៀល។ រំពេចនោះ ខ្ញុំបាន​ចាប់​អារម្មណ៍​ទៅលើប្លង់មួយ ដែលតួសម្ដែង ដូចជាលោកគ្រូ និក (Nick) បេះបិត។ រហូតលុះត្រាគាត់ចាប់ផ្ដើម និយាយ​ចេញ​មក ទើបខ្ញុំច្បាស់មែនទែនតែម្ដង ថាពិតជាគាត់ហើយ។ រឿងនេះ ខ្ញុំសឹងតែមិនអាចជឿបានទេ។»

តាមពិតទៅ លោក នីកូឡាស ហ្គោដារដ៍ ដែលមានសញ្ញាប័ត្រ ផ្នែកទេពកោសល្យស៊ីវិល ពីសកលវិទ្យាល័យ អូសហ្វើដ (Oxford) ក៏បានគិតដែឬថា លោកចង់បោះបង់ចោលអាជីព ជាតារាកូនជ្រូកនេះ តាំងពីខែមករា​មក​ម្លេះ។ លោកបានថ្លែងយ៉ាងខ្លីថា៖ «វាដូចជាជ្រុលពេក និងពិបាកទ្រាំណាស់»។

ចំពោះសកលវិទ្យាល័យ មេនឆេស្ទ័រ វិញ បានចេញសេចក្ដីប្រកាសព័ត៌មាន ជុំវិញករណីនេះថា៖ «លោក​សាស្ត្រាចារ្យ និក ហ្គោដារដ៍ នឹងចាកចេញ ពីតួនាទីទាំងអស់របស់លោក នៅក្នុងសកលវិទ្យាល័យ ចាប់​ពី​ថ្ងៃ​ទី១ ខែមេសាខាងមុខនេះតទៅ»៕