កត្តា​ប្រឈម និង​មូលហេតុ​ចម្បងៗ​បណ្តាលឲ្យ​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​

កត្តា​ប្រឈម និង​មូលហេតុ​ចម្បងៗ​បណ្តាលឲ្យ​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​

  • ​មិនសូវ​មាន​សកម្មភាព​រាងកាយ​សកម្ម​៖ បេះដូង​របស់​អ្នក​ចាំបាច់​ត្រូវ​ខំប្រឹង​ធ្វើការ សម្រាប់​រាល់​ការ​កន្ត្រាក់​ម្តងៗ ។​
  • ​ការ​មាន​ផ្ទៃពោះ ក៏​អាច​រួមចំណែក ក្នុងការ​ធ្វើឲ្យ​សម្ពាធ​ឈាម​កើនឡើង​បាន​ផង​ដែរ ។​
  • ​អាហារ​មាន​ជាតិ​សូ​ដ្យូ​ម​ច្រើន​៖ សម្ពាធ​ឈាម​នឹង​កើនឡើង ព្រោះ​សូ​ដ្យូ​មនឹង​ធ្វើឲ្យ​រាងកាយ​រក្សា​ទុកសារ​ធាតុ​រាវ​។ ក្នុងនោះ កុមារ​ក៏​អាច​ប្រឈម​នឹង​ជំងឺ​នេះ​ផង​ដែរ ដោយសារ​តែ​ទម្លាប់​នៃ​ការរស់នៅ​ប្រចាំ​ថ្ងៃ​មិនល្អ ។​
  • ​ស្ថានភាព​ជំងឺ​ជាក់លាក់​រុំ​ាំ​រៃ​៖ វិបត្តិ​នៃ​ការ​គេង​មិន​ដកដង្ហើម ,​ជំងឺ​ទឹកនោម​ផ្អែម និង​ជំងឺ​តម្រង​នោម គឺ​សុទ្ធតែ​អាច​ធ្វើឲ្យ​អ្នក​ប្រឈម​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម​នេះ ។​
  • ​មាន​ជាតិ​ប៉ូ​តា​ស្យូម​តិចពេក នៅក្នុង​របប​អាហារ​។ វា​ជួយ​រក្សា​តុល្យភាព​នៃ​ជាតិ​សូ​ដ្យូ​ម ក្នុង​កោសិកា​រាងកាយ ដូច្នេះ​ប្រសិនបើ​អ្នក មិន​ប្រើប្រាស់​វា​បាន​គ្រប់គ្រាន់​នោះទេ វា​នឹង​ប្រមូលផ្តុំ​នៅ​ក្នុង​ចរន្ត​ឈាម​។​
  • ​លើស​ទម្ងន់​៖ នៅពេល​ដែល​រាងកាយ​កើន​ទម្ងន់ វា​នឹង​ត្រូវការ​ឈាម​បន្ថែម ដើម្បី​ផ្តត់ផ្គង់​ដល់​អុកស៊ីសែន  និង​សារជាតិ​ចិញ្ចឹម​ទៅកាន់​ជាលិកា ។ នោះ​សម្ពាធ​ដែល​មាន​នៅ​លើ​ជញ្ជាំង​នៃ​ស​សៃ​អាទែ និងថ្វើ​ឲ្យ​សម្ពាធ​ឈាម​កើនឡើង ។​
  • ​អាយុ​៖ ជាមួយ​នឹង​ការកើនឡើង​នៃ​អាយុ កម្រិត​នៃ​ការ​ប្រឈម​នឹង​ជំងឺលើសឈាម​ក៏ កើន​ឡើង​ផងដែរ ។​ជាទូទៅ​មនុស្ស​ប្រុស​គឺ​ស្ថិតក្នុង​វ័យ ៤៥​ឆ្នាំ និង​ស្ត្រី​ក្នុង​វ័យ ៦៥​ឆ្នាំ​។​
  • ​ការជក់បារី ក៏​នឹង​កើនឡើង​សម្ពាធ​ឈាម នៅពេល​ដែល​សារធាតុ​គីមី​បំផ្លាញ​ដល់​ជញ្ជាំង​នៃ​ស​សៃ​អាទែ និង​ធ្វើអោយ​វា​តូចចង្អៀត​។​
  • ​ការ​ផឹកសុរា​៖ វា​នឹង​បំផ្លាញ​ដល់​បេះដូង និង​ប៉ះពាល់​ជា​ខ្លាំង​ដល់​សម្ពាធ​ឈាម​នេះ​។​
  • ​ស្ត្រេ​ស​គឺអាច ធ្វើអោយ​សម្ពាធ​ឈាម​កើនឡើង​ជា​បណ្តោះអាសន្ន​បាន​៕
     

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី27 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។