មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ B អ្នកនឹង​ប្រឈម​នឹង​អ្វី​ខ្លះ​?

មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ B អ្នកនឹង​ប្រឈម​នឹង​អ្វី​ខ្លះ​?

​ភាគច្រើន​នៃ​មនុស្ស​វ័យ​ជំទង់ ដែល​បាន​ឆ្លង​ជំងឺថ្លើម​ប្រភេទ​ប្រភេទ B  នេះ គឺ​ហាក់​នឹង​អាច​ជា​សះស្បើយ​បាន ទាំងស្រុង បើ​ទោះ​ជា​សញ្ញា និង រោគសញ្ញា​របស់​ពួកគេ​មាន​សភាព​ធ្ងន់ធ្ងរ​ក៏ដោយ​។ តែ​ចំពោះ ទារក និង កុមារ​តូចៗ គឺ​ហាក់​នឹង​មាន​ការវិវត្តន៍​ទៅជា ការ​ចម្លងរោគ​នៃ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B រុំ​ា​រ៉ៃ​។ បើទោះជា ការព្យាបាល​សម្រាប់​ជំងឺ​នេះ នៅ​មិនទាន់​មាន​នៅឡើយ តែ​ការចាក់​វ៉ាក់សាំង​គឺ​អាច​បង្ការ​ជំងឺ​នេះ​បាន​។

​ការ​មាន​ផ្ទុក​ជំងឺ​រលាក​ថ្លើម​ប្រភេទ B រុំ​ា​រ៉ៃ គឺ​អាច​នាំ​អោយ​អ្នកជំងឺ​ប្រឈម​នឹង​ផល​លំបាក ក្នុង​កម្រិត ធ្ងន់ធ្ងរ​ជា​ច្រើន មានដូចជា​៖
​ក្រិន​ថ្លើមៈ ការចម្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ B អាច​បណ្តាល​អោយ​មានកា​រ​រលាក ដែល​ធ្វើអោយ ថ្លើម​មាន​ស្នាម​សំលាក​រីក​រាលដាល​កាន់តែ​ធំ ដែល​វា​នឹង​នាំ​អោយ​ថ្លើម​ក្រិន​បាន​។ ហើយ​ស្នាម សំលាក​ទាំងនេះ អាច​ធ្វើអោយ​សម្តត្ថភាព​របស់​ថ្លើម​ក្នុង​ការធ្វើការ មាន​សភាព​ចុះខ្សោយ​។​
 
​ជំងឺមហារីក​ថ្លើមៈ អ្នក​ដែល​មាន​ការ​ចម្លងរោគ​នៃ ជំងឺ​រលាក​ថ្លើម​ប្រភេទ B រុំ​ា​រ៉ៃ គឺ​អាច​មាន​ការ បង្កើន​នូវ​គ្រោះថ្នាក់​ប្រឈម​នឹង ជំងឺមហារីក​ថ្លើម​។​
 
 
​មុខងារ​ថ្លើម​ចុះខ្សោយៈ ការចុះ​ខ្សោយ​របស់​មុខ​ងារ​ថ្លើម​ស្រួចស្រាវ គឺជា​ស្ថានភាព ដែល​មុខងារ សំខាន់​របស់​ថ្លើម ត្រូវបាន​បញ្ឈប់​។ នៅពេល​ដែល​បញ្ហា​នេះ​កើតមានឡើង ការវះកាត់​ផ្លាស់ប្តូរ ថ្លើម គឺជា​វិធី​ព្យាបាល​ដ៏​ចាំបាច់​មួយ ក្នុង​ការបន្ត​អាយុជីវិត​របស់​អ្នកជំងឺ​។​
 
​មាន​ការបង្ក​រោគ​នូវ ជំងឺ​រលាក​ថ្លើម​ប្រភេទ D, នរណាម្នាក់​ដែល​មាន​ការបង្ក​រោគ​នៃ​ជំងឺ​រលាក​ថ្លើម ប្រភេទ B រុំ​ា​រ៉ៃ គឺ​ក៏​ហាក់​នឹង ងាយ​រងគ្រោះ​ទៅនឹង​ការឆ្លង​នូវ ជំងឺ​រលាក​ថ្លើម​ប្រភេទ​វីរុស​ផ្សេងទៀត​គឺ​ជំងឺ​រលាក​ថ្លើម​ប្រភេទ D ។ អ្នក​មិន​អាច​មាន​ការចម្លង​នូវ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​នេះ​ទេ លុះត្រាតែ អ្នក​បាន​ឆ្លង​នូវ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B​រួចទៅហើយ ។ ការ​មាន​ផ្ទុក​នូវ​ជំងឺ​រលាក​ថ្លើម​ទាំងពីរ ប្រភេទ​នេះ ក្នុងពេល​តែមួយ គឺ​វា​ហាក់​នឹង​បង្កើន​ឱកាស អោយ​ថ្លើម​អ្នក​វិវត្ត​មាននូវ ផល​លំបាក បាន ។​
 
​មាន​បញ្ហា​ចំពោះ​តម្រង​នោមៈ ការឆ្លង​នូវ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B  អាច​បណ្តាល​អោយ​អ្នក មាន បញ្ហា​ចំពោះ​តម្រង​នោម ដែល​នៅ​ទី​បញ្ចប់​វា​នឹង​ធ្វើអោយ តម្រងនោម​អ្នក​ចុះខ្សោយ​។ ចំពោះ កុមារ គឺ​ហាក់​នឹង​អាច​ជា​សះស្បើយ​ពី​បញ្ហា​តម្រងនោម​នេះ​បាន ជាង​មនុស្ស​ពេញវ័យ ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី27 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។